ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន

កម្ពុជា-ចិន បន្ដប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣


កម្ពុជា-ចិន សុទ្ធតែបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រីង និងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ និង ទូលំទូលាយ។ នៅឆ្នាំ២០២៣ ប្រទេសទាំងពីររំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នឹងអាចឈានដល់១០ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន វាជារឿងចាំបាច់ណាស់សម្រាប់កម្ពុជាក្នុងបរិការណ៍ឆ្លងរាលដាលជាសកលនៃមេរោគកូវីដ-១៩ ក្នុងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក។
កម្ពុជា-ចិន បន្ដប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ឯកឧត្តម សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​និង​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​បាន​ដាក់​ក្តី​រំពឹង​រួម​គ្នា​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន នឹង​អាច​ឈាន​ដល់ ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ត្រឹម​ឆ្នាំ​២០២៣​។ ការ​ដាក់​ក្តី​រំពឹង​បែប​នេះ គឺ​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាង​៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០២០ ពេល​ដែល​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។  

ឯកឧត្តម សុខ សុ​ភ័ក្ដ្រ បាន​ចាត់​ទុក​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​កម្ពុជា ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កន្លង​មក​តែងតែ​ទទួល​បាន​លទ្ធផល​លើស​ការ​រំពឹង​ទុក​។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​អ្វី​ដែល​ជា​មោទកភាព​បំផុត គឺ​ការ​សម្រេច​បាន​នូវ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​(CCFTA) កាលពី​ខែតុលា ឆ្នាំ​២០២០ ដែល​ភាគី​ទាំង​ពីរ​កំពុង​ជំរុញ​នីតិវិធី​សេសសល់ ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ឆាប់​ៗ​ខាង​មុខ​នេះ​។ ទំនាក់ទំនង​ពាណិជ្ជកម្ម​-​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​ចិន មាន​ភាព​ចាំបាច់​ខ្លាំង​ណាស់ ក្នុង​បរិការណ៍​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​សកល​»​។

ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ភាគី​ទាំង​ពីរ ក៏​បាន​ចុះ​កិច្ចព្រមព្រៀង អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា និង​ពិធីសារ​នានា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​-​វិនិយោគ ដែល​ផ្តល់​កាលានុវត្តភាព​ក្នុង​ការ​ពង្រឹង​ពាណិជ្ជកម្ម​-​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ទូលាយ និង​ទំនើប​ថែម​ទៀត​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សចិន Tencent គ្រោងទិញយកក្រុមហ៊ុនផលិតហ្គេមអង់គ្លេសដ៏ធំមួយតម្លៃជាង១,២ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent ដែលមានបុរសខ្លាំងមួយរូបនៅពីក្រោយ គឺលោកម៉ា ហួតេង (Ma Huateng) មហាសេដ្ឋីល្បីឈ្មោះប្រចាំប្រទេសចិន …

ប្រទេសថៃបានដាក់លក្ខខណ្ឌថ្មីតឹងរឹងជាងមុន សម្រាប់ការនាំចូលគ្រាប់ពោតពីកម្ពុជា

ប្រទេសថៃ បានសម្រេចដាក់ចេញនូវលក្ខខណ្ឌតម្រូវការថ្មី សម្រាប់ការនាំចេញគ្រាប់ពោតចេញពីកម្ពុជាទៅកាន់ប្រទេសថៃ ដោយលក្ខខណ្ឌថ្មីនេះ ត្រូវបានគេមើលឃើញថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ