អត្ថបទក្រុមហ៊ុន

គិតគូរដល់បរិស្ថាន! បុរីវិមានភ្នំពេញចាប់ដៃជាមួយក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងសំណល់ប្លាស្ទិក


បុរី វិមានភ្នំពេញ គម្រោងទី១ ដោយមានការសហការរវាងក្រសួងបរិស្ថាន និង បុរី វិមានភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីអំពី «ការគ្រប់គ្រងកាកសំណល់ប្លាស្ទិក» ដោយមានការចូលរួមពី លោកមឿង រដ្ឋា ដែលជានាយកប្រតិបត្តិបុរីវិមានភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី0៦ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ នៅក្លឹបកីឡា ។
បុរីវិមានភ្នំពេញចាប់ដៃជាមួយក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងសំណល់ប្លាស្ទិក

ឆ្លៀតក្នុងឱកាសបើកក្បាលកម្មវិធីខាងលើ លោកបានចូលរួមចែករំលែក​ពីការរៀបចំទុកដាក់សំណល់ប្លាស្ទិកដែលជាកាតព្វកិច្ចពលរដ្ឋ ត្រូវតែមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត និងលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់ចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារបរិស្ថានទាំងអស់គ្នា ហើយអ្វីដែលពិសេសនោះគឺបានធ្វើឱ្យបរិស្ថាននៅក្នុងបុរីវិមានភ្នំពេញដែលពលរដ្ឋកំពុងតែរស់នៅផ្ទាល់ មានការគ្រប់គ្រងប្លាស្ទិកបានល្អ មានសោភ័ណភាពស្អាត រស់នៅប្រកបដោយផាសុខភាព និងបរិយាកាសល្អបរិសុទ្ធ ។

ជាមួយគ្នានេះដែរ លោកតាំង ម៉េង អៀង ជាប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង និងជាអ្នកគ្រប់គ្រងគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកសមុទ្រ និងលោកអ៊ុយ កាម៉ាល់ អគ្គនាយករង ក៏ដូចជាលោកស្រី មាស ច័ន្ទធីតា អគ្គនាយិការងក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រីតំណាងមន្ទីរបរិស្ថានរាជធានី តំណាងអង្គការ UNDP បានធ្វើការចែករំលែកពីប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃកាកសំណល់ប្លាស្ទិក ពោលគឺវាបង្កអោយមានផលប៉ះពាល់ជាច្រើនដូចជា ប៉ះពាល់អវិជ្ជមានដល់បរិស្ថានជុំវិញ ជីវជម្រុះ សុខភាពមនុស្ស ក៏ដូចជាសេដ្ឋកិច្ចរបស់ជាតិផងដែរ ។

ក្រៅពីបង្ហាញពលរដ្ឋឱ្យយល់ដឹងផលប៉ះពាល់នៃសំណល់ប្លាស្ទិក ក្រសួងបរិស្ថានក៏បានបង្ហាញនៅពីវិធីសាស្ត្រនៃការគ្រប់គ្រងទុកដាក់កាកសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវហើយចូលរួមកាត់បន្ថយ ដែលពលរដ្ឋទាំងអស់សុទ្ធតែអាចចូលរួមធ្វើបាន ទី១. បដិសេធមិនប្រើប្រាស់ (Refuse)មានន័យថា រាល់ប្លាស្ទិកដែលប្រើបានតែម្តងទាំងអស់ ដូចជា បំពង់បឺត កែវ ថង់ ដប ប្រអប់ស្នោដាក់អាហារ ដែលធ្វើពីប្លាស្ទិក ទី ២ កាត់បន្ថយ (Reduce) ធ្វើការសម្រេចចិត្តទិញដែលមិនប៉ះពាល់ដល់បរិស្ថាន មុនពេលទិញផលិត​ផល​ប្លាស្ទិក ទី ប្រើប្រាស់ឡើងវិញ (Reuse) ប្រើប្រាស់ប្លាស្ទិកចាស់ ជាជាងទិញប្លាស្ទិកថ្មី ទី៤ កែច្នៃ (Recycle) កែច្នៃនិងចោលប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ ជានិច្ចកាលត្រូវប្រើធុងសំរាម ។

គួរជម្រាបផងដែរថា សព្វថ្ងៃការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាកំហុក គិតចាប់តាំងពីការនាំចូលប្លាស្ទិកមកប្រទេសកម្ពុជាជាង២៥ឆ្នាំមុន។ បច្ចុប្បន្ននេះ ថង់ប្លាកស្ទិកប្រមាណជា១០លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង២,០០០ថង់ក្នុងមួយឆ្នាំ នេះបើយើងទៅតាមទិន្នន័យរបស់ក្រសួងបរិស្ថាន ។




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងនិងអាមេរិក នឹងបើកធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុត នៅក្នុងខែឧសភានេះ

ព័ត៌មាន
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះនិងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាដ៏ធំបំផុតមិនធ្លាប…

អ្នកជំនាញថៃថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនជាប្រយោជន៍ចំពោះការនាំចេញនិងទេសចរណ៍ថៃ

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អនុចា ប៊ូរ៉ាប៉ាឆៃស៊្រី ( Anucha Burapachaisri) បាននិយាយកាលពីថ្ងៃសៅរ៍ថា ការបើកដំណើរការឡើងវិញនៅប្រទេសចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ