ប្រព័ន្ធអនុគ្រោះពន្ធ EBA

ស្ថានទូតអឺរ៉ុប៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងត្រូវសម្រេចថា ដក ឬមិនដក ត្រូវការពេលយ៉ាងតិច ១ឆ្នាំ ដើម្បីរៀបចំដំណើរការ


មន្ត្រីជាន់ខ្ពស់ ស្ថានទូតអឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងថា ដើម្បី សម្រេចជាផ្លូវការ ពីដំណើរការថា នឹងដក ឬមិនដក ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជា យ៉ាងហោចណាស់ ក៏ត្រូវការពេល១ឆ្នាំដែរ ខណៈដែលរយៈពេល៦ខែ ដំបូងនេះ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការអឺរ៉ុប កំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នាយ៉ាងសកម្មនៅឡើយទេ។
ស្ថានទូតអឺរ៉ុប៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងត្រូវសម្រេចថា ដក ឬមិនដក ត្រូវការពេលយ៉ាងតិច ១ឆ្នាំ ដើម្បីរៀបចំដំណើរការ
ដោយ

ប្រព័ន្ធ​អនុគ្រោះពន្ធ​អ្វី​គ្រប់យ៉ាង លើកលែង​តែ​អាវុធ ឬហៅថា EBA បានផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប ដែលក្នុងនោះ ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ។ តែមួយ​រយៈចុង​ក្រោយនេះ មានការ​លើ​ក​ឡើង​ផ្សេងៗ​គ្នា ពីរឿង​សហភាព​អឺរ៉ុប ដក ឬមិនដក​ប្រព័ន្ធ​អនុ​គ្រោះព​ន្ធនេះ ពីប្រទេស​កម្ពុជា។ អ្នកជំនាញ​មួយ​ចំនួន បានមើល​ឃើញថា ការដក ឬមិនដក EBA ពីកម្ពុជា ដោយ​សហភាព​អឺរ៉ុបនេះ គឺគេ​ត្រូវ​មើល​​ទៅលើ​កត្តា​នយោបាយ​ និងសិទ្ធិ​មនុស្ស​នៅកម្ពុជា។

ទោះជាយ៉ាងនេះ​ក្ដី ឯកឧត្តម GEORG EDGAR ឯក​អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប ប្រចាំកម្ពុជា បាន​លើក​ឡើងថា ការឈាន​ទៅ​​សម្រេច​​ថា តើប្រព័ន្ធ អនុគ្រោះ​ពន្ធ EBA ត្រូវដក ឬមិនដក ពីកម្ពុជានោះ? គេ​ត្រូវការ​​ពេលវេលា​យូរ​ទៀត ដែលយ៉ាង​ហោច​ណាស់​ក៏ ១ឆ្នាំដែរ ខណៈដែល​បច្ចុប្បន្ន សហភាព​អឺរ៉ុប​កំពុង​តែរៀប​ចំដំណើរការ​ទៅរក​សេចក្ដី​សម្រេច​នេះហើយ ហើយក៏​កំពុង​ស្ថិត​ក្នុង​ការចរចា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។

ឯកឧត្តម GEORG EDGAR បន្ថែមថា បើនិយាយថា តើ​ដំណើរការ​មកទល់​ពេល​នេះ បានដើរ​មក​ដល់ចំណុច​ណានោះ វាពិត​ជា​រឿងមួយ​ស្មុគស្មាញ ពិបាក​នឹងពន្យល់​ណាស់ ប៉ុន្ដែ ឯកឧត្តមថា គណៈកម្មការ​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា តែងជួប​​ប្រជុំ​ជជែក​ពិភាក្សា​គ្នា​ជាប្រចាំ​ផងដែរ អំពី​ដំណោះ​ស្រាយ​​បញ្ហា EBAនេះ។

ទន្ទឹមនឹងនេះ ថ្មីនេះៗដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏ទើប​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​បង្ហាញ​​ពីឆន្ទៈ និងបើក​ឱកាស​​ សម្រាប់​​ធ្វើឲ្យ​មានភាព​ប្រសើរ​​ឡើង​​នូវ​​បរិយាកាស​នយោបាយ​នៅ​កម្ពុជា។ ជុំវិញរឿងនេះដែរ ឯកឧត្តម ឯកអគ្គ​រដ្ឋទូត​​សហភាព​អឺរ៉ុប បាន​បង្ហាញ​ពី​ការ​ស្វាគមន៍​យ៉ាងកក់​ក្ដៅ​ចំពោះ សេចក្ដី​ថ្លែងការណ៍ នាពេល​ថ្មីៗ​នេះ​​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ដោយឯកឧត្តម ចាត់ទុកថា ក្នុងនោះ​ មាន​ចំណុច​វិជ្ជមាន​ជាច្រើន ដែលបាន​ឆ្លើយ​តបទៅ​នឹង​​អ្វីដែល​ជាក្ដី​បារម្ភ​​របស់​​សហភាព​អឺរ៉ុប។ 

មន្ត្រីជាន់​ខ្ពស់​រាជរដ្ឋា​ភិបាល ធ្លាប់បាន​លើក​ឡើងថា បើនិយាយ​ក្នុងក្រប​ខណ្ឌ​សេដ្ឋកិច្ច ប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA នេះ នឹងមិន​ស្ថិតនៅ ជាមួយ​កម្ពុជា​យូរ​អង្វែង​នោះទេ ព្រោះ​របប​អនុគ្រោះពន្ធ​នេះ មានផ្ដល់​ជូនតែ​សម្រាប់​ក្រុម​ប្រទេស ដែលមាន​ការអភិវឌ្ឍ​តិចតួច Least Developed Country (LDC) ប៉ុណ្ណោះ ហើយ នៅឆ្នាំ​២០២៣ ​​​នៅពេល​កម្ពុជា​នឹង​​ឈាន​ហួស​​​ដំណាក់​​​កាល​​នេះ នោះ​របប​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ច្បាស់​ណាស់ គឺនឹង​ត្រូវ​របូត​ចេញ​ពីកម្ពុជា​ហើយ។

គិតរហូត​មកទល់​ពេលនេះ ប្រទេស​ដែលទទួល​បាន​របប​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ មានចំនួន ជាង ៤០ ប្រទេស។ ក្នុងនោះ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន៣ ប្រទេស គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ប៉ុន្ដែ នាពេលថ្មីៗ​កន្លង​ទៅនេះ ប្រទេសពីរ គឺកម្ពុជា និងមីយ៉ាន់ម៉ា  ត្រូវ​បាន​សហភាពអឺរ៉ុប បាន​និង​កំពុង​រៀបចំ​ដំណើរការ ក្នុងការ​​សម្រេច​​ថា ដក ឬមិនដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ក្នុងពេល​​ខាងមុខ។  

សូមជម្រាបថា សហភាពអឺរ៉ុប ត្រូវបាន​គេចាត់​ចំណាត់​ថ្នាក់ថា ជាដៃ​គូពាណិជ្ជកម្ម​ដ៏ធំ​លំដាប់ទី​២ របស់​កម្ពុជា។

តួយ៉ាង តាម​របាយការណ៍ពី គេហទំព័រ គណៈកម្មការ​អឺរ៉ុប បានឲ្យ​ដឹងថា នៅឆ្នាំ ២០១៧ កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា អឺរ៉ុប មាន​ជាង ៥.៨០០ លានអឺរ៉ូ ឬស្មើ​នឹង​ប្រមាណ​​ជាង ៦.៨០០ លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅអឺរ៉ុប​មានតម្លៃ​ប្រមាណ ៥ពាន់ លាន​អឺរ៉ូ ឬស្មើនឹង​ប្រមាណ ៥.៨០០ លាន​ដុល្លារ​អាមេរិក ខណៈដែល​អឺរ៉ុប​នាំចូល​មក​កម្ពុជាវិញ មាន​តម្លៃជិត ១ពាន់​លាន​ដុល្លារ​អាមេរិក។

គេហទំព័រ​ដដែល​បានឲ្យ​ដឹង​ទៀតថា ទំនិញ​ ដែលកម្ពុជា​នាំចេញ​ទៅ​អឺរ៉ុប មាន​ដូចជា​ ផលិតផល​វាយនភ័ណ្ឌ ស្បែកជើង និងផលិតផល​កសិកម្ម​ជាដើម។ រីឯទំនិញ​ដែលអឺរ៉ុប នាំចូលមក កម្ពុជា​វិញ មាន​ដូចជា គ្រឿង​ម៉ាស៊ីន ឧបករណ៍​សម្រាប់​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន និងផលិត​ផល​កសិកម្ម​មួយចំនួន​ទៀត។  

None



អត្ថបទបន្ទាប់


រោងចក្រដ៏ធំ១ទៀត របស់ក្រុមហ៊ុនជីបម៉ុង បានបើកសម្ពោធហើយ លើផ្ទៃដីជាង១១ហិចតា!

រោងចក្រ ផលិតក្បឿង និងទុយោទឹក របស់ក្រុមហ៊ុន ជីបម៉ុង ដែលទើបតែបើកសម្ពោធ នាពេលថ្មីៗនេះ គឺជារោងចក្រដ៏ធំមួយទី៦ហើយ ដែលក្រុមហ៊ុននេះបានបើកដំ…

អ្នកជំនាញអចលនទ្រព្យ៖ គម្រោងផ្ទះតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល របស់ឧកញ៉ា សៀ ឬទ្ធី អភិវឌ្ឍបែបទីក្រុងវ័យឆ្លាត

អ្នកជំនាញនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា ជំរុញឲ្យអ្នកអភិវឌ្ឍន៍គម្រោងលំនៅឋាន និង សំណង់ផ្សេងៗ ងាកមកចាប់ផ្តើមអភិវឌ្ឍអចលនទ្រព្យប្រកបដោយស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ