Advertisement
ការវិនិយោគ​ក្រុមហ៊ុន ជីបម៉ុង

រោងចក្រដ៏ធំ១ទៀត របស់ក្រុមហ៊ុនជីបម៉ុង បានបើកសម្ពោធហើយ លើផ្ទៃដីជាង១១ហិចតា!


រោងចក្រ ផលិតក្បឿង និងទុយោទឹក របស់ក្រុមហ៊ុន ជីបម៉ុង ដែលទើបតែបើកសម្ពោធ នាពេលថ្មីៗនេះ គឺជារោងចក្រដ៏ធំមួយទី៦ហើយ ដែលក្រុមហ៊ុននេះបានបើកដំណើរការផ្លូវការ ក្រោយពីក្រុមហ៊ុនលំដាប់កំពូលមួយនេះ បច្ចុប្បន្ន មានរោងចក្រធំៗ ៥ផ្សេងទៀតកំពុងមានប្រតិបត្តិការយ៉ាងសកម្ម នៅកម្ពុជា ដូចជា រោងចក្រផលិតស្រាបៀកម្ពុជា រោងចក្រផលិតសម្បកកំប៉ុងស្រាបៀ រោងចក្រផលិតស៊ីម៉ង់ រោងចក្រផលិតចំណីសត្វ និងរោងចក្រផលិតបេតុងលាយស្រេចជាដើម។
រោងចក្រដ៏ធំ១ទៀត របស់ក្រុមហ៊ុនជីបម៉ុង បានបើកសម្ពោធហើយ លើផ្ទៃដីជាង១១ហិចតា!
ដោយ
Advertisement

ក្រុមហ៊ុន​​ជីបម៉ុង ខនគ្រីត ក្រោយ​ពី​ប្តូរ​ឈ្មោះ មកជាជីបម៉ុង Industries បាន​​​បន្ថែម​​​ផលិតផល​​ថ្មីរបស់​​ខ្លួន ២​បន្ថែម​ទៀត​គឺក្បឿង និងទុយោ ដោយ​រោងចក្រ​បានសាងសង់​នៅលើផ្ទៃដី​ជាង១១ហិកតា ស្ថិតនៅ​តាម​​បណ្តោយ​ផ្លូវ​ជាតិ​២ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ទោះយ៉ាងណា ក្រុមហ៊ុននេះ មិន​បាន​បញ្ជាក់​ពីទំហំ​ទឹកប្រាក់​វិនិយោគ​លើ​រោងចក្រ​ថ្មីនេះ​នៅឡើយទេ។

ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត ចម​ ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម​ និងសិប្បកម្ម បាន​ថ្លែង​នៅ​ក្នុង​​ពិធី​​សម្ពោធ​​រោងចក្រ​ផលិត​ក្បឿង និងទុយោនេះថា ឯកឧត្តម​​មានការ​​គាំទ្រដល់​​ក្រុម​ហ៊ុន​​ជីប ម៉ុង Industries ដែល​ក្នុង​​នាម​វិស័យ​ឯកជន បានខិតខំ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម សំណង់ ដោយបាន​បង្កើត​រោងចក្រ​ដែលបំពាក់​ទៅដោយ​ឧបករណ៍​ទំនើបៗ និងបាន​ជួយ​យ៉ាង​ច្រើន​ដល់​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​ជាតិ។

លោកឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន​ជីប ម៉ុង Industries បានថ្លែងដែរ​ថា ក្រុមហ៊ុន ជីប ម៉ុង ​មាន​បទពិសោធន៍​ក្នុង​វិស័យ​សំណង់ ជាង​៣ទសវត្សរ៍​មកហើយ ដែលជា​ក្រុមហ៊ុន​វិនិយោគ​ដោយវិនិយោគិន​ខ្មែរ ​១០០​ភាគរយ ហើយបាន​ចូលរួម​ចំណែក​​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ សំណង់អគារ​គ្រប់ប្រភេទ​ប្រកប​ដោយ​គុណភាព។

លោកបានបន្តថា ការវិនិយោគ​នៅក្នុង​វិស័យនេះ ក៏បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ តាមរយៈ​ការ​បង្កើតការងារ កាត់បន្ថយ​ការ​ចំណាក​ស្រុក និងលើក​កម្ពស់​គុណភាព​វិជ្ជាជីវៈ​ក្នុងទីផ្សារ​ការងារ​ផ្នែក​ឧស្សាហកម្ម​ ដើម្បី​ប្រកួត​ប្រជែង​លំហូរ​កម្លាំង​ពលរដ្ឋ​ពីអន្តរ​ជាតិនិងតំបន់ ។

សព្វថ្ងៃនេះ ក្រុម​ហ៊ុនជីបម៉ុង Industries មាន​រោងចក្រ​បេតុង​លាយ​ស្រេច​ចំនួន១១ទីតាំង និងរោង​ចក្រផលិតក្បឿង​ដែលទើប​តែ​សម្ពោធ ដោយមាន​លទ្ធភាព​ផលិត​ក្បឿង​បាន១៤០​សន្លឹក​​ក្នុង​១នាទី ខណៈដែល​រោងចក្រ​ទុយោ​មានលទ្ធភាព​ផលិតទុយោ​បាន ៥០០តោន​ក្នុង​មួយខែ ហើយ​ឧកញ៉ា លាង​ ឃុន បានបញ្ជាក់ថា ទាំងគុណ​ភាព​និងតម្លៃ គឺប្រសើរ​ជាងផលិត​ផល​នាំចូល​ពីបរទេស។

សូម​ជម្រាប​ថា ក្រៅពី​រោងចក្រ​​ធំៗ​​ចំនួ៦ ខាងលើនេះ ក្រុមហ៊ុន​ជីបម៉ុង ក៏មាន​​ជំនួញ​​លើការ​នាំចូល​ទំនិញ​​មួយ​ចំនួន​ផងដែរ ដូចជា​​សម្ភារ​​​គ្រឿង​​សំណង់ និងផលិត​​ចំណី​អាហារ​​មួយ​ចំនួន​ទៀត ព្រមទាំង​មាន​ការវិនិយោគ​​ដ៏សម្បើម​​លើ​​វិស័យ​អចលនទ្រព្យ​​ដូចជា លំនៅដ្ឋាន​បុរី​​ប្រណីត​ ខុនដូ និងផ្សារ​​ទំនើប​​ជាច្រើន​ទីតាំង​ផងដែរ។ 

លើសពីនេះ​ទៀត ក្រុមហ៊ុននេះ ក៏មាន​​ការវិនិយោគ​​សណ្ឋាគារ​លំដាប់ខ្ពស់ និងក្រុម​ហ៊ុនសាងសង់​សំណង់​​ជាដើម។ 

តាមការកត់​សម្គាល់ ពី​សារ​ព័ត៌មាន​​ខេមបូណូមីស​​ និងបាន​ចុះផ្សាយ​នា​ពេល​កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង ក៏ឈរក្នុង​លំដាប់​កំពូល​ក្រុមហ៊ុនទាំង​១០ ដែល​បានក្ដោប​ក្ដាប់​​សេដ្ឋកិច្ច​របស់កម្ពុជា​ផងដែរ។​

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជនជាតិចិន នឹងទទួលបាន ទិដ្ឋាការអេឡិចត្រូនិក ដំបូងគេបង្អស់ ពីប្រទេសថៃ

ព័ត៌មាន
ស្របពេលដែលប្រទេសខ្លះ នៅតំបន់អាស៊ីអាគ្នេយ៍ហាក់កំពុងព្រួយបារម្ភ ពីលំហូរវិនិយោគ និងទេសចរ ពីប្រទេសប្រទេសចិននោះ ប្រទេសថៃឯណោះវិញ បាននិងកំ...

ស្ថានទូតអឺរ៉ុប៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងត្រូវសម្រេចថា ដក ឬមិនដក ត្រូវការពេលយ៉ាងតិច ១ឆ្នាំ ដើម្បីរៀបចំដំណើរការ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ ស្ថានទូតអឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងថា ដើម្បី សម្រេចជាផ្លូវការ ពីដំណើរការថា នឹងដក ឬមិនដក ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ