ទុនវិនិយោគ​វិស័យសំណង់

កម្ពុជាទទួលបានទុនវិនិយោគបរទេសក្នុងវិស័យសំណង់ជាង ៩,៥ ពាន់លានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ


នៅក្នុងរយៈពេល ២០ឆ្នាំមកនេះ ការវិនិយោគសំណង់នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ វិស័យឯកជនមកពីក្រៅប្រទេសមានការកើនឡើងជាបន្តបន្ទាប់ ដែលគិតជាតម្លៃទុនវិនិយោគមានការកើនឡើងដល់ជាង ៩,៥ ពាន់លានដុល្លារហើយ ជាមួយនឹង គម្រោង៦២០ គម្រោង។ នេះបើតាម របាយការណ៍ពី ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់។
ការដ្ឋាន​សំណង់​មួយ​នៅ​ភ្នំពេញ
ដោយ

ប្រទេសចិន និងកូរ៉េខាងត្បូង​នៅតែជា​ប្រទេសនាំ​មុខគេ​ ដែលបាន​វិនិយោគ​ក្នុងវិស័យសំណង់​ច្រើន​ជាងគេ​នៅកម្ពុជា​។ 

របាយការណ៍​ក្រសួងរៀបចំ​ដែនដី បានបញ្ជាក់លម្អិត ថា រយៈពេល២០ឆ្នាំ​មកនេះ ចិនបាន​ ​វិនិយោគ​ក្នុង​វិស័យ​សំណង់ នៅកម្ពុជា ៣៣១ គម្រោង ជាមួយ​នឹងទុន​វិនិយោគជាង ៥,៥ ពាន់​លាន​ដុល្លារ ខណៈប្រទេស​កូរ៉េខាងត្បូង​មាន គម្រោង​វិនិយោគ ៦០គម្រោង​​មានទុន​វិនិយោគ​ជិត ២ពាន់លាន​ដុល្លារ, ប្រទេស​ជប៉ុន​មាន ៥៤ គម្រោង ជាមួយនឹង​ទុនជាង ៤រយ​លាន​ដុល្លារ,ថៃមាន៣៦ គម្រោង​ដែលមានទុន​វិនិយោគ ២៥៥លាន​ដុល្លារ និង សិង្ហបុរី​មាន ១៨​គម្រោង ដែលមាន​ទុនវិនិយ ១៨០លានដុល្លារ។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកកម្ម និងសំណង់​បាន​បញ្ជាក់ថា  ការវិនិយោគ​វិស័យ​សំណង់​នៅកម្ពុជា​នៅតែ​ដំណើរការ​ល្អជាធម្មតា​ទាំងវិនិយោគ​ក្នុងស្រុក និងបរទេស ដែលជាក់ស្តែង ក្នុងរយៈពេល​៩ខែដើម​ឆ្នាំ២០២០នេះ ដំណើរការ​នៃការស្នើសុំ​លិខិត​អនុញ្ញាតសាងសង់ គឺនៅតែឃើញ​មានជា​បន្តបន្ទាប់​ទៅលើ​គម្រោង​វិនិយោគ​អគារ​លំនៅដ្ឋាន អគារស្នាក់​នៅរូម អគារពាណិជ្ជកម្ម និងគម្រោង​ឧស្សាហកម្ម​រោងចក្រ នៅក្នុងរាជធានីភ្នំពេញ និងតាម​បណ្តាខេត្ត​សក្តានុពល​មាន​ខេត្តកណ្តាល ខេត្តព្រះសីហនុ សៀមរាប បាត់ដំបង និងកំពតជាដើម៕

None



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅតែរក្សាបានអត្រាកំណើន២ខ្ទង់ នៅ៨ខែឆ្នាំ២០២០ ទោះបីបញ្ហាកូវីដ-១៩ បន្តអូសបន្លាយ

ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២០នេះ នៅតែរក្សាបានតួលេខកំណើន២ខ្ទង់ដដែល បើទោះបីជាបញ្ហាក…

ថៃ បន្តព្យាយាមទាក់ទាញការវិនិយោគពីបរទេស ទោះស្ថានភាពក្នុងប្រទេសកំពុងវឹកវរ

ក្រសួងហិរញ្ញវត្ថុថៃ បាននិងកំពុងធ្វើការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្នែកពន្ធ ដោយមានការកែសម្រួលលើការលើកទឹកចិត្តផ្នែកពន្ធពិសេស សម្រាប់វិនិយោគិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ