នាំចេញកសិផល

កម្ពុជានឹងចាប់ផ្ដើមនាំចេញស្វាយទៅចិនបានក្នុងសប្ដាហ៍នេះហើយ!


បើមិនមានអ្វីប្រែប្រួលទេ ការចុះហត្ថលេខានាំចេញផ្លែស្វាយពីកម្ពុជា ទៅកាន់ទីផ្សារចិន នឹងត្រូវរៀបចំឡើងនៅក្នុងសប្ដាហ៍នេះហើយ ដោយក្នុងនោះ មានក្រុមហ៊ុនកម្ពុជាចំនួន៥ ទទួលបានការអនុញ្ញាតឲ្យនាំចេញស្វាយទៅកាន់ទីផ្សារចិន។ ប៉ុន្ដែ បរិមាណនាំចេញជាផ្លូវការលើកដំបូងនេះ ក្នុងចំនួនប៉ុន្មាននោះ ខាងក្រសួងកសិកម្មមិនទាន់អាចបញ្ចាក់បាននៅឡើយទេ។
កម្ពុជានឹងចាប់ផ្ដើមនាំចេញស្វាយទៅចិនបានក្នុងសប្ដាហ៍នេះហើយ!
ដោយ

អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលកម្ពុជាបានខិតខំយ៉ាងស្វិតស្វាញចរចាជាមួយភាគីចិនក្នុងការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅចិន ទើបតែនៅថ្ងៃទី ២៦ ខែមេសានេះ ខាងភាគីគយចិនបានសម្រេចអនុម័តជាផ្លូវការឲ្យផ្លែស្វាយរបស់កម្ពុជានាំចេញទៅចិនបាន ក្រោយពីមានការត្រួតពិនិត្យវាយតម្លៃ យ៉ាងម៉ត់ចត់ទាក់ទងនឹងស្ដង់ដារគុណភាព និងភូតគាមអនាម័យ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា ភាគីកម្ពុជារួមជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានឹងរៀបចំកម្មវិធីផ្លូវការនៅសប្តាហ៍នេះ ដើម្បីសិក្សាពីពេលវេលា និង បរិមាណផ្លែស្វាយស្រស់ ដែលចិនអនុញ្ញាតឲ្យកម្ពុជានាំចេញទៅកាន់ទីផ្សារចិន។ ខណៈបច្ចុប្បន្នរោងចក្រភូតគាមអនាម័យ និងវេចខ្ចប់ ដែលទទួលបានការអនុញ្ញាតនាំចេញផ្លែស្វាយស្រស់ទៅចិន គឺកំពុងសិក្សាពីលទ្ធភាព និងគោលដៅទីផ្សារដែលខ្លួននឹងត្រូវដឹកបញ្ជូនទៅឆាប់ៗនេះ ។ 

កម្ពុជាបានក្រាញននៀលចរចាបើកទីផ្សារនាំចេញផ្លែស្វាយស្រស់ តាំងពីដើមឆ្នាំ២០១៨ និងទទួលបានការអនុម័តជាផ្លូវការនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ ក្រោយត្រួតពិនិត្យ និងវាយតម្លៃគុណភាពផ្លែស្វាយ និងរោងចក្រប្រព្រឹត្តកម្មកម្ចាត់ពងរុយចោះផ្លែស្វាយយ៉ាងម៉ត់ចត់អស់រយៈពេលជាច្រើនឆ្នាំ មានចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន៥ ដែលត្រូវបានទទួលស្គាល់ដោយ អគ្គនាយកដ្ឋានគយចិន។ រោងចក្រវេចខ្ចប់ទាំង៥ រួមមាន ក្រុមហ៊ុន Hyundai Mao Legacy Co., LTD, Shangda Jian Hui International Agriculture Product and Logistic, Al Jazeeland Food PTE. LTD, Long Wo Agriculture Cambodia Co., LTD និងក្រុមហ៊ុន Boeung Ket Fresh Fruits Co., LTD។

សូមបញ្ជាក់ថា ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២បន្ទាប់ពីផ្លែចេកស្រស់ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់៕

None



អត្ថបទបន្ទាប់


ដើមឈើនៅតាមសួនក្នុងទីក្រុងញ៉ូដេលី នឹងត្រូវកាប់ទុកធ្វើឧស បូជាសពអ្នកកើតកូវីដ-១៩

អាជ្ញាធរឥណ្ឌាកំពុងទទួលយកសំណើ ដើម្បីកាប់ដើមឈើនៅតាមសួនក្នុងទីក្រុងញ៉ូដេលី ដើម្បីយកមកធ្វើអុសទុកសម្រាប់ការបូជាសាកសពអ្នកកើតកូវីដ-១៩ ដែលកំព…

រោងចក្រជាង ៣៦០ និងមានកម្មករជាង៣០ម៉ឺននាក់ត្រូវបានផ្អាកការងារក្នុងអំឡុងបិទខ្ទប់

សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានអះអាងថា យ៉ាងហោចណាស់មានរោងចក្រជាង ៣៦០ និង កម្មករកម្មការិនីជាង៣០ម៉ឹននាក់ ត្រូវបានផ្អាកការងារក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ