តាក់ស៊ីវៀតណាម

រដ្ឋាភិបាល៖មិនមានគោលការណ៍ឲ្យក្រុមហ៊ុន Vingroup ដំណើរការបើកតាក់ស៊ីនៅកម្ពុជានោះទេ


អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ គូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាត ឱ្យក្រុមហ៊ុន Vingroup របស់ប្រទេសវៀតណាម មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជានោះទេ ប៉ុន្តែប្រធានក្រុមហ៊ុននេះ ពិតជាមានបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី នៅកម្ពុជាពិតមែន។
តាក់ស៊ីវៀតណាម
ដោយ

​សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ​​នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ​បានគូសបញ្ជាក់ថា កាលពីថ្ងៃពុធទី១៣ ធ្នូ ឆ្នាំ ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ​២០២៤។

បន្ថែមពីលើនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរនិងបានបង្ហាញបំណងចង់មកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើរដ្ឋាភិបាល និងអ្នករកស៊ីត្រូវប្រកាន់គោលជំហរ និងត្រៀមខ្លួនបែបណា ដើម្បីទប់ទល់នឹងស្ថានភាពបច្ចុប្បន្ន?

ព័ត៌មាន
វិបត្តិកូវីដ-១៩ មិនទាន់ផុតរលត់ស្រួលបួលផង ស្រាប់តែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានផ្ទុះឡើង…

ពលរដ្ឋចិនចំណាយប្រាក់កាន់តែច្រើនលើការទិញមាសទុកលក់យកចំណេញ ខណៈទស្សនវិស័យសេដ្ឋកិច្ចធ្លាក់ចុះ

ព័ត៌មាន
ការរំពឹងទុកដែលថា ការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិកកំពុងតែខិតជិតមកដល់នោះ គឺជាកត្តាជំរុញមួយដល់ការប្រមូលផ្តុំមាស ប៉ុន្តែការណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ