វិស័យទេសចរណ៍ថៃ

វិស័យទេសចរណ៍ថៃនឹងខាតបង់ប្រមាណ ១.៦០០ លានដុល្លារអាមេរិក ដោយសារតែ មេរោគកូរ៉ូណា


បញ្ហាមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យវិស័យទេសចរណ៍ថៃខាតបង់ចំណូលប្រមាណ ១.៦០០លានដុល្លារអាមេរិក ដោយសារតែរដ្ឋាភិបាលចិនចាត់វិធានការហាមឃាត់ភ្ញៀវទេសចរណមិនឲ្យចាកចេញពីទីក្រុងជាច្រើន ដែលកំពុងប៉ះពាល់ដោយជំងឺថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
ថៃទទួលបានទេសចរអន្តរជាតិ៤,៥ម៉ឺននាក់ ក្រោយបើកប្រទេស
ដោយ

លោក ឆៃ​រ៉ាត ឆា​រាត​ផុ​ន ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ បាន​បង្ហាញ​ថា ការ​ខាតបង់ ត្រូវ​បាន​គណនា​ដោយ​ផ្អែក​លើ ការ​ចំណាយ​ជា​មធ្យម​ប្រមាណ ១,៦​ពាន់​ដុល្លារ​អា​មេ​រិ​ក របស់ ភ្ញៀវ​ទេសចរ​ចិន​ម្នាក់​ៗ ដែល​ចូល​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ​។

លោក បន្ត​ថា បើសិនជា បញ្ហា​ជម្ងឺ​ថ្មី​នេះ​អូស​បន្លាយ​កាន់តែ​យូរ  ផល​អវិជ្ជមាន​ដែល​ប៉ះពាល់​ដល់ វិស័យ​ទេសចរណ៍​ថៃ នឹង​រីក​កាន់តែ​ធំ ហើយ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នឹង​រង​គ្រោះ​ខ្លាំង​ជាងគេ ព្រោះ​គេ​គ្មាន​ទុនបម្រុង ដូច​ក្រុមហ៊ុន​ធំ​ៗ​ឡើយ​។

ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​ថៃ និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ប្រកាស​ឲ្យ ប្រជាពលរដ្ឋ​ថៃ និង​ភ្ញៀវ​ទេសចរ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ដោយ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ លាងដៃ​ឲ្យ​ញឹកញាប់ និង​ជៀសវាង​ចូល​ទៅ​កាន់ តំបន់​ដែល​មាន​មនុស្ស​ច្រើន បើសិនជា​មិន​ចាំបាច់​។

បើ​តាម​របាយការណ៍​ពី រាជរដ្ឋាភិបាល​ថៃ បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរ​ចិន បាន​ចំណាយ​ប្រាក់​ជាង ១៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ការ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​វិធានការ​ហាមឃាត់​ភ្ញៀវ​ទេសចរ​ចិន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ពិត​ណាស់ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ​។

យ៉ាងណា​ក៏​ដោយ ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ រំពឹង​នឹង​ទទួល​បាន ដំណោះស្រាយ​ពី រាជរដ្ឋាភិបាល​ថៃ ក្នុង​ពេល​ឆាប់​ៗ ដើម្បី​គ្រប់គ្រង​ដល់​ការ​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា និង​អាច​សម្រួល​ដល់​ស្ថានការណ៍​លំបាក​របស់​វិស័យ​ទេសចរណ៍​។

គួរ​ជម្រាប​ដែរ​ថា អាជ្ញាធរ​សុខាភិបាល​ចិន បាន​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០២០​នេះ ករណី​មនុស្ស​ឆ្លង​មេរោគ Corona បាន​កើន​ដល់​ជាង ២.៨០០​នាក់ និង​សម្លាប់​មនុស្ស​អស់ ៨០​នាក់ នៅ​ក្នុង​ប្រទេស​ចិន ខណៈ​ដែរ​ប្រទេស​ថៃ មាន​ករណី​ឆ្លង​ចំនួន ៨​ករណី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីរុសកូរ៉ូណាប៉ះពាល់ទាំងសុខភាព និងសេដ្ឋកិច្ចចិន រួមទាំងពិភពលោក

ព័ត៌មាន
ការផ្ទុះឡើងនៃវីរុស កូរ៉ូណា ដែលអាចឆ្លងពីមនុស្សទៅមនុស្សបាននោះ បានធ្វើឲ្យពិភពលោក កាន់តែព្រួយបារម្ភខ្លាំងពីបញ្ហាសុខភាពរបស់ពួកគេ ហើយក្តីកង្វ…

តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា កើនដល់ ៥៤តំបន់ក្នុងឆ្នាំ ២០១៩

ព័ត៌មាន
គិតត្រឹមដំណាច់ឆ្នាំ ២០១៩កន្លងទៅ ប្រទេសកម្ពុជា បង្កើតបាននូវ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤ហើយ ដែលក្នុងនោះ មានក្រុមហ៊ុនវិនិយោគចំនួន ៤៦៥ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ