ការនាំចេញនាំចូល

នាំចេញ នាំចូលរបស់កម្ពុជានៅតែខ្លាំងមែនទេ នៅដំណាច់ឆ្នាំ២០១៨?


និយាយពីវិស័យនាំចេញ នាំចូលរបស់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំពេញ ២០១៨ នៅតែរក្សាបានលំនឹងជញ្ជីងពាណិជ្ជកម្មចេញចូលដដែល ពោលទំហំនៃការនាំចេញនាំចូលរបស់កម្ពុជាបង្ហាញពីកំណើនល្អនៅឆ្នាំ២០១៨នេះ ដោយបានកើនឡើងគិតជាទឹកប្រាក់ប្រមាណជិត ២៥ពាន់លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ កើនឡើង ៥ ភាគរយ។
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ទំហំ​ទឹកប្រាក់​នៃការ​នាំចេញ​នាំចូល​សរុប​របស់​កម្ពុជា​នៅឆ្នាំ ២០១៨ មាន​ប្រមាណ​ជិត ២៥​ពាន់លាន​ដុល្លារ ធៀប​នឹងរយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង ២៣ពាន់​លាន​ដុល្លារ កើន ២ពាន់​លាន​ដុល្លារ​អាមេរិក។

ស្របទៅ​នឹងការ​កើនឡើង​នៃទំហំ​ទឹកប្រាក់​នាំចេញ​នាំចូល​នេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានគូស​បញ្ជាក់​ថា ឆ្នាំ២០១៨ នេះការ​នាំចេញ​របស់​កម្ពុជាបាន​កើនឡើង​គួឲ្យកត់​សម្គាល់​ជុំវិញ ១០ភាគរយ បានមក​ពីវិស័យ​កាត់ដេរ និងការ​នាំចេញ​ផលិត​ផល​កសិកម្ម និងឧស្សាហកម្ម​ដោយ​នាំចេញ​ទៅកាន់​ទីផ្សារ​ជាង ១៤៧ ប្រទេស នៅទូទាំង​​ពិភពលោក ពោលគឺ ការនាំ​ចេញ​នេះ មាន​ទំហំ​ប្រមាណ​ជា ៦០​ភាគរយ នៃ ផ.ស.ស របស់​កម្ពុជា ហើយនៅ​ឆ្នាំខាង​មុខ​នឹងជំរុញ​ផលិតផល​ជាច្រើន​ទៀត​ដើម្បី​នាំចេញ​ផងដែរ។

ឯកឧត្តម​ ប៉ាន សូរស័ក្តិ បាន​គូសបញ្ជាក់​បន្ថែម​ទៀតថា នៅឆ្នាំ​២០១៨ ការអភិវឌ្ឍ​មាន​សន្ទុះទៅមុខ​ជាលំដាប់​ពិសេស គឺដំណាំ​កសិផល​ក៏ដូចគ្នា​ដែរ ហើយ​ការនាំចេញ​ផលិតផល​សម្រេច​ក៏បង្ហាញ​ឲ្យឃើញ​ថា មានការ​វិនិយោគ​ចាប់ផ្តើម​កើនឡើង​ច្រើន​ពីបរទេស​ពិសេស​គឺចិន បានធ្វើការ​វិនិយោគ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ ស្បែកជើង កាបូប រោងចក្រ​ម៉ាស៊ីន​កិន​ស្រូវ និងរោង​ចក្រ​កែច្នៃ​ដំឡូងមី  និងផ្លែមៀន​ជាដើម។ 

ជាងនេះទៀត ការស្នើ​សុំចុះ​បញ្ជី​​ក្រុមហ៊ុន ថ្មីមាន​ ១៤.៥៥២ ក្រុមហ៊ុន ធៀប​នឹងឆ្នាំ ២០១៧ ជាង ៦ពាន់​ក្រុមហ៊ុន កើនឡើង​ជាង ១៣៨ភាគរយ៕

None



អត្ថបទបន្ទាប់


អ្នកជំនាញអចលនទ្រព្យ៖ ការពុះដីឡូត៍ក្នុងទីក្រុងលែងមានទៀតហើយ ខណៈតម្លៃដីកាន់តែឡើងថ្លៃខ្ពស់

ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ បានធ្វើការអះអាងថា ការពុះដីឡូត៍លក់ចាប់ផ្តើមកាត់បន្ថយសកម្មភាពជាបណ្តើរៗហើយ បន្ទាប់ពីតម្លៃដីបានកើនឡើងថ្ល…

រដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលរឿង រុះរើផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោក

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ