អត្ថបទ​ពាណិជ្ជកម្ម

ក្រុមហ៊ុន​តូតាល់​កាំបូត បើក​“យុទ្ធនាការ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ”


នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ យោង​តាម​យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុន តូតាល់កាំបូត បានរៀបចំសិក្ខាសាលាស្តីពីការដឹកជញ្ជូនក្រោមប្រធានបទ “យុទ្ធនាការគ្មានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ” នៅរាជធានីភ្នំពេញ ។
ក្រុមហ៊ុន​តូតាល់​កាំបូត បើក​“យុទ្ធនាការ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ”
ដោយ

ប្រធានបទនេះត្រូវបានផ្តួចផ្ដើមឡើងដោយផ្នែកដឹកជញ្ជូនរបស់តូតាល់កាំបូត ដែលជាផ្នែកផ្គត់ផ្គង់ផលិតផលដែលមានគុណភាព និងសុវត្ថិភាពជូនដល់អតិថិជន និងធានាថារាល់វិធានការ និងស្តង់ដារសុវត្ថិភាពចរាចរណ៍ត្រូវបានអនុវត្តក្នុងពេលអនុវត្តប្រតិបត្តិការ។

សិក្ខាសាលានេះត្រូវបានបែងចែកជាវគ្គដាច់ដោយឡែកពីគ្នា និងចូលរួមដោយសិក្ខាកាមប្រមាណ ១០០នាក់ ដែលរួមមាន សហគ្រិនសាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូន និងផ្គត់ផ្គង់បរិក្ខាសុវត្ថិភាព តំណាងមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ វគ្គនីមួយៗនៃសិក្ខាសាលានេះ បានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធសំខាន់ៗជាច្រើននៅក្នុងវិស័យដឹកជញ្ជូន ផ្ដល់បទបង្ហាញពីបច្ចេកវិទ្យា ប្រព័ន្ធការងារ និងវិធីសាស្រ្តរបស់ពួកគេដើម្បីជាការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធន៍នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ។

លោក Asif IQBAL អគ្គនាយកតូតាល់កាំបូតមានប្រសាសន៍ថា៖ “គ្រោះថ្នាក់ចរាចរណ៍នៅតែជាបុព្វហេតុនាំមុខគេនៃការស្លាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកចំនួនអ្នករងគ្រោះទូទាំងប្រទេសមានប្រមាណ ៤ ៧០០នាក់ ដែលក្នុងនោះ ១ ៨០០នាក់ បានស្លាប់ដោយគ្រោះថ្នាក់នៅលើដងផ្លូវក្នុងឆ្នាំ២០១៨ ។ ចំនួនយានយន្ត និងគ្រោះថ្នាក់ដែលកើនឡើងគួរឱ្យកត់សម្គាល់នេះ បង្ហាញពីហានិភ័យខ្ពស់សម្រាប់មនុស្សគ្រប់គ្នានៅលើដងផ្លូវ ហើយវាក៏ជាទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋ ដែលមានអាជីវកម្មនៅក្នុងនៅក្នុងឧស្សាហកម្មប្រភេទនេះ។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាសុវត្ថិភាពដល់មនុស្សទាំងអស់នៅលើដងផ្លូវ។ ចូរយើងពង្រឹងការអនុវត្តល្អៗ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន និងធ្វើការណែនាំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពតាមរយៈការប្រើប្រាស់ឧបករណ៍ និងនីតិវិធីសុវត្ថិភាពស្តង់ដារខ្ពស់ ដើម្បីជំរុញការកែលំអសុវត្ថិភាពចរាចរណ៍នៅប្រទេសកម្ពុជា។ ចូរយើងបង្កើត "បេសកកម្មដែលអាចធ្វើទៅបាន" ដោយមានគោលដៅទម្លាក់មកនៅត្រឹមកម្រិតសូន្យ "០" នូវឪកាសដែលអាចកើតឡើងនៃគ្រោះថ្នាក់នៅលើដងផ្លូវ។”

ក្រុមហ៊ុនតូតាល់កាំបូត បានបើកដំណើរការអាជីវកម្មជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ ១៩៩៣ មកម្លេះ។ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនតូតាល់កាំបូត បានចូលរួមនៅក្នុងទីផ្សារដោយផ្ដល់នូវផលិតផល និង សេវាប្រេងឥន្ធនៈជាច្រើនមុខដល់អតិថិជនរបស់ខ្លួនទាំងនៅក្នុងវិស័យឯកជន និងវិស័យរដ្ឋ៕ 




អត្ថបទបន្ទាប់


បើ​មាន​ចំណេះ​ដឹង​ហិរញ្ញវត្ថុ និង​ភាព​អំណត់ ជីវភាព​នឹង​មិន​លំបាក​ទេ!

ព័ត៌មាន
សម្រាប់​អ្នក​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ គ្រាន់តែ​អត់​ញ៉ាំ​កាហ្វេ​១​ថ្ងៃ​១កែវ ហើយ​សន្សំ​ប្រាក់​ដើម្បី​វិនិយោគ​ក៏​អាច​មាន​ភាព​ជោគជ័យ​ផ្នែក​…

ព្យាករណ៍៖ សេដ្ឋកិច្ចកម្ពុជា​រក្សាបានកំណើន ៧% នៅឆ្នាំ២០១៩ ខណៈការប្រឈមហានិភ័យមានខ្ពស់

ព័ត៌មាន
ក្នុងខែ តុលាឆ្នាំ២០១៩នេះ ស្ថាប័នអន្តរជាតិធំៗចំនួន៣ គឺ ធនាគារ អភិវឌ្ឍន៍អាស៊ី ធនាគារ ពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ បានចេញរបាយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ