Advertisement
ការវិនិយោគ កម្ពុជា-ជប៉ុន

ជប៉ុន យកកម្ពុជា ជាគោលដៅ វិនិយោគទី១ សម្រាប់គម្រោងវិនិយោគដ៏សម្បើម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍


ជប៉ុនបានបង្ហាញពីផែនការវិនិយោគដ៏សម្បើមរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាមូលដ្ឋានវិនិយោគ កំពុងត្រូវបានលុកលុយយ៉ាងសកម្មពីសំណាក់ការវិនិយោគរបស់ចិន។ ក្នុងនោះដែរ ប្រទេសកម្ពុជា ត្រូវបានជប៉ុនចាត់ទុកជា ប្រទេសគោលដៅសក្ដានុពលបំផុត ទីមួយ ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងវៃឆ្លាត សម្រាប់ផែនការវិនិយោគរបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៍នេះ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន (https://www.japantimes.co.jp)។ (រូបឯកសារ)
ដោយ
Advertisement

សារព័ត៌មាន​ជប៉ុន​ដ៏ល្បី Nikkei Asian Review បាន​ផ្សាយនៅថ្ងៃទី ១៩ កុម្ភៈនេះថា ប្រទេសកម្ពុជា គឺជា​ទីតាំង​សំខាន់​ទីមួយ សម្រាប់​គំនិតផ្ដួចផ្ដើម​ការវិនិយោគ​ដ៏សម្បើម ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍នេះ ជាមួយ​នឹងក្រុមហ៊ុន​ប្រមាណ​៦០ ទាំងក្នុង​ផ្នែក​ពាណិជ្ជកម្ម ធនាគារ អ្នកម៉ៅការទូទៅ និង​ក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត បាន​ត្រៀមរួច​រាល់អស់​ហើយ​សម្រាប់​វិនិយោគ​នៅកម្ពុជា។

ប្រភពព័ត៌មាន បានឲ្យដឹង​ទៀតថា តាមរយៈ​កិច្ចពិភាក្សា​ទ្វេភាគីរវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន ​ខាង​ភាគីជប៉ុន​នឹង​ចូល​មកធ្វើការវិនិយោគ​នៅប្រទេសកម្ពុជា ទាក់ទងនឹង​ការអភិវឌ្ឍន៍​ទីក្រុង ដោយផ្ដោតសំខាន់​លើ​បរិស្ថាន និង​ហេដ្ឋារចនា​សម្ព័ន្ធ​នានាទាក់ទង​នឹង​ទីក្រុង​ឆ្លាតវៃ (Smart City)​។

ផែនការ​យុទ្ធសាស្ត្រ​ដ៏ទូលំទូលាយ វែង​ឆ្ងាយ​របស់ជប៉ុន គឺ​នឹង​ផ្ដល់​ការវិនិយោគ​ដែលជា​ដំណោះស្រាយ​ ទៅកាន់ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាក់ទងនឹង​ហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្ដែង តាម​ធនាគារអភិវឌ្ឍន៍​អាស៊ី បានរំពឹង​ទុកថា តម្រូវការ​អភិវឌ្ឍន៍​លើប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅតំបន់អាស៊ីអាគ្នេយ៍ នៅក្នុង​រយៈពេល​ជាង ៣០ ឆ្នាំរាប់ចាប់​ពីឆ្នាំ២០១៦ តទៅ មុខ នឹងត្រូវការ​ចំណាយ​ទឹកប្រាក់​រហូតដល់៣,១ ទ្រីលាន​ដុល្លារ​អាមេរិក​ឯណោះ។

តាមសារព័ត៌មាន​ជប៉ុន Nikkei Asian Review ដដែល បានឲ្យដឹង​ទៀតថា ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ  ដឹកជញ្ជូន និងទេសចរណ៍​ជប៉ុន នឹងរៀប​ចំក្រប​ខណ្ឌមួយ​ដើម្បី​នាំយក​គម្រោងនេះ​មកកាន់​កម្ពុជា នៅ​ក្នុងខែ​កុម្ភៈនេះ ខណៈដែល​ប្រទេស​ភីលីពីន ក៏ទើបតែបាន​ចាប់ផ្ដើម​ពិភាក្សាគ្នាដែរ។

ដើម្បី​អាចចាប់ដៃគ្នា​បាន​​រាជរដ្ឋា​ភិបាលជប៉ុន នឹង​ស្នើដល់​ភាគីដែលជាដៃគូ​នៅក្នុងគម្រោង​អភិវឌ្ឍន៍របស់ខ្លួន ឲ្យបង្កើន​នូវ​តម្លាភាពលើ​នីតិវិធី​រដ្ឋបាល​នានា ហើយ​ជំហានបន្ទាប់​ទៀត ត្រូវ​ឲ្យមានភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​ជប៉ុន ចូលមក​ធ្វើ​ប្រតិបត្តិការ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុផលធំៗ ២ ធ្វើឲ្យសិង្ហបុរី ទទួលបានទេសចរ ១៨,៥លាន និង ចំណូល ២០ពាន់លានដុល្លារ នៅឆ្នាំ២០១៨

ព័ត៌មាន
សិង្ហបុរី ដែលត្រូវបានគេស្គាល់ថា ជាដីកោះតូចមួយ តែមានឈ្មោះជា ជាខ្លាសេដ្ឋកិច្ចមួយ នៅអាស៊ី។ នៅឆ្នាំ២០១៨កន្លងទៅនេះ ប្រទេសដែលមានផ្ទៃដីតែ ៧២...

វីដេអូ៖ របរ​បណ្តុះ​កូន​ឈើ​ហូប​ផ្លែ​លក់ ផ្ដល់​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​ភូមិ​បត់តាជី

ព័ត៌មាន
អ្នក​ភូមិ​បត់តាជី ជាង៩០% ក្នុង​ឃុំ​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​មុខរបរ​ជា​អ្នក​បណ្ដុះ​កូន​​ឈើ​ហូប​ផ្លែ និង​កូន​ប្រទាល​លក់ ត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ