ហេដ្ឋារចនាសម្ព័ន្ធ

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥


គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ដងទន្លេសាប ក្នុងរាជធានីភ្នំពេញ ដែលគ្រោងចំណាយថវិកាប្រមាណ ២៤៦លានដុល្លារ អាចនឹងបើកការដ្ឋានសាងសង់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ ហើយក៏បានបញ្ចប់ការរៀបចំការស្នើសុំសំណើ (RFP) សម្រាប់ជ្រើសរើសទីប្រឹក្សាបច្ចេកទេសរួចផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ ក្រសួងបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ហើយ ហើយក៏បានបញ្ចប់ការរៀបចំ ការស្នើសុំសំណើ(RFP) សម្រាប់ជ្រើសរើសទីប្រឹក្សាបច្ចេកទេសរួចផងដែរ។ ទន្ទឹមនេះ យោងតាមកាលវិភាគបណ្តោះអាសន្ន ក្រសួងនឹងអញ្ជើញក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានជាប់ក្នុងដំណាក់កាលជ្រើសរើសបឋម ដាក់ពាក្យ នៅសប្តាហ៍ទី១ ក្នុងខែមេសា ឆ្នាំ២០២៤។

បើតាមអ្នកនាំពាក្យរូបនេះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។ ក្រោយពេលសាងសង់រួច ស្ពាននេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ខាងកើតទន្លេមេគង្គ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវលំហូរ Logistics ពីភ្នំពេញទៅកាន់ផ្លូវជាតិលេខ ១, ២, ៣, ៤, ៥, ៦ និងលេខ ២១ តាមរយៈតំណភ្ជាប់ពីភ្នំពេញ ទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ ដែលឆ្លើយតប នឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក្នុងការពង្រឹងវិស័យសេវាសាធារណៈ សម្រាប់ការកែលម្អបរិយាកាសវិនិយោគទាក់ទងនឹងប្រសិទ្ធភាពគោលដៅ។

គួរបញ្ជាក់ដែរថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ចេញពីម្តុំផ្សារចាស់ឆ្លងកាត់ទន្លេសាបឆ្ពោះទៅជ្រោយចង្វារ ហើយបន្តទៅអរិយក្សត្រដោយឆ្លងកាត់ទន្លេមេគង្គ។ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ២៤៦លានដុល្លារ ដែលជាកម្ចីហិរញ្ញប្បទានរបស់សាធាររណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាផ្តល់ និងទទួលកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ទុកការលើកកម្ពស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល គឺជារឿងចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការលើកកម្ពស់តួនាទីរបស់ស្ត្រី ន…

បញ្ហាវិវាទនៅបុរី ម៉ន ដានី ទទួលបានគោលការណ៍ដោះស្រាយពីក្រសួងសេដ្ឋកិច្ចហើយ

នៅទីបំផុតនិយ័តករអចលនវត្ថុ និងបញ្ចាំទទួលបានគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដោះស្រាយបញ្ហាវិវាទរវាងអត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ