បុរី ម៉ន ដានី

បញ្ហាវិវាទនៅបុរី ម៉ន ដានី ទទួលបានគោលការណ៍ដោះស្រាយពីក្រសួងសេដ្ឋកិច្ចហើយ


នៅទីបំផុតនិយ័តករអចលនវត្ថុ និងបញ្ចាំទទួលបានគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដោះស្រាយបញ្ហាវិវាទរវាងអតិថិជន និងម្ចាស់បុរី ម៉ន ដានី ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ បច្ចុប្បន្ននិយ័តករនេះកំពុងរៀបចំយន្តការក្នុងការដោះស្រាយបញ្ហាវិវាទនេះ ដោយគ្រោងអនុវត្តដូចអ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពង់ដោះស្រាយនៅបុរី VIP។
បុរី ម៉ន ដានី
ដោយ

ការផ្តល់គោលការណ៍ដោះស្រាយបញ្ហាវិវាទនេះធ្វើឡើងក្រោយតុលាការរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យអាជ្ញាធរចាប់ខ្លួនលោកស្រី ម៉ន ដានី ដែលជាម្ចាស់បុរី ពាក់ព័ន្ធនឹងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានកាលពីពេលកន្លងទៅ។

ឯកឧត្តម ជូ វណ្ណៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឱ្យនិយ័តករអចលនវត្ថុ និងបញ្ចាំរៀបចំយន្តការដោះស្រាយបញ្ហាវិវាទរវាងអតិថិជនជាមួយម្ចាស់បុរី ម៉ន ដានី ដែលបានអូសបន្លាយអស់រយៈពេលពេលជាច្រើនខែកន្លងមកនេះ។ ក្រោយទទួលបានគោលការណ៍អនុញ្ញាតនេះ ជាកិច្ចការបន្ទាប់ និយ័តករនេះ នឹងចូលរួមសហការជាមួយក្រសួងរៀបចំដែនដីដើម្បីជួយដោះស្រាយបញ្ហាវិវាទនេះ ដោយគ្រោងអនុវត្តដូចទៅនឹងអ្វីដែលក្រសួងរៀបចំដែនដីកំពុងអនុវត្តដោះស្រាយវិវាទរបស់អតិថិជនជាមួយម្ចាស់បុរី VIP។

បើតាមឯកឧត្តម ជូ វណ្ណៈ យន្តការដែលក្រសួងរៀបចំដែនដី កំពុងអវត្តដោះស្រាយបញ្ហានៅបុរី VIP គឺតម្រូវឱ្យម្ចាស់គម្រោងបង់ប្រាក់ឱ្យម្ចាស់ដី បន្ទាប់មកម្ចាស់ដីត្រូវកាត់ដីទៅតាមទំហំទឹកប្រាក់ដែលម្ចាស់គម្រោងបានបង់ រួចបំបែកជាប្លង់តូចៗប្រគល់ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ជូនម្ចាស់គម្រោង។ ប៉ុន្តែករណីនៅបុរី ម៉ន ដានី អាចនឹងមានលក្ខណៈខុសប្លែកតិចតួចពីគម្រោងរបស់បុរី VIP។

សូមបញ្ជាក់ថា ក្រៅពីមានបញ្ហាជាមួយម្ចាស់ដីដែលខ្លួនបានទិញដើម្បីសាងសង់បុរី លោកស្រី ម៉ន ដានី ក៏មានបញ្ហាជាមួយអតិថិជន និងរងបណ្ដឹងរក្សាការពារផងដែរ។ តុលាការបានចេញដីកាឱ្យចាប់ខ្លួនលោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធនឹងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកគ្មានសាច់ប្រាក់ជាង៦០ម៉ឺនដុល្លារកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ក្នុងដីកាបញ្ជានេះ បានបង្គាប់ឱ្យភ្នាក់ងារនៃកងកម្លាំងសាធារណៈស្វែងរកចាប់ខ្លួនតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកម្ល៉េះ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥

ព័ត៌មាន
គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ដងទន្លេសាប ក្នុងរាជធានីភ្នំពេញ ដែលគ្រោងចំណាយថវិកាប្រមាណ ២៤៦លានដុល្លារ អាចនឹងបើកការដ្ឋានសាងសង់នៅ…

ក្រុមអ្នកជំនាញយល់ឃើញយ៉ាងណាខ្លះចំពោះកំពង់ផែទេសចរណ៍កំពតដែលសាងសង់រួចជិតពីរឆ្នាំ តែនៅមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាន?

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត តម្លៃជាង៩លានដុល្លារ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរតាំងពីខែមិថុនា ឆ្នាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ