Advertisement
ឧក្រិដ្ឋកម្ម​គ្រឿងញៀន

កម្ពុជាទំនងប្តូរពីប្រទេសមានគ្រឿងញៀនឆ្លងកាត់ អាចទៅជាកន្លែងកែច្នៃគ្រឿងញៀនវិញ?


ជំនួញគ្រឿងញៀននៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃនៅដើមឆ្នាំ២០១៩ នេះថា កំពុងតែកក្រើកតាំងពីទីក្រុងរហូតដល់ទីជនបទចុងកាត់មាត់ញក។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីខែមីនា បានចេញរបាយការណ៍មួយបង្ហាញ ថាជំនួញឧក្រិដ្ឋកម្មនេះកំពុងរីករាលដាល នៅទូទាំងពិភពលោក ហើយនៅកម្ពុជាក៏មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដែរ។
កម្ពុជាទំនងប្តូរ ពីប្រទេសមានគ្រឿងញៀនឆ្លងកាត់ អាចទៅជាកន្លែងកែច្នៃគ្រឿងញៀនវិញ?
ដោយ
Advertisement

របាយការណ៍បន្តថា អាជ្ញាធរមាន​សមត្ថកិច្ច​កំពុងធ្វើការងារ​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​បោសសម្អាត។ ប៉ុន្តែ​កម្ពុជា​នៅត្រឹម​មានឋានៈ ជាប្រទេសដែល​មាន​គ្រឿងញៀន​ឆ្លងកាត់ និងចែកចាយ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្ដី នៅសប្ដាហ៍ទី១ដើម​ខែមេសានេះ​ ព្រះរាជអាជ្ញា​អមសាលា​ដំបូង​រាជធានីភ្នំពេញ បានដឹកនាំ​កម្លាំង​នគរបាល​ខណ្ឌសែនសុខ​ចុះបង្ក្រាប​ទីតាំងសង្ស័យ​មួយដោយរកឃើញ​វត្ថុតាង​ជាច្រើនសម្រាប់​កែច្នៃ​គ្រឿងញៀន។ ទីតាំងនេះ នៅចំណុច​ផ្ទះលេខ ២៨៥ AE0 ផ្លូវ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការ​នេះ សមត្ថកិច្ចបាន​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន ៖ មេតំហ្វេតាមីន១៨ គីឡូក្រាម, កេតាមីន៦០ គីឡូក្រាម , សារធាតុ​មិនច្បាស់​លាស់៥០,២ គីឡូក្រាម , ម្សៅរូបពោត ៨០កេស, ម្ស៉ៅមិនច្បាស់​លាស់​ ៤៥គីឡូក្រាម, ម៉ាស៊ីនលាយ​ថ្នាំ ០៩គ្រឿង , ជញ្ជីងថ្នឹង០២គ្រឿង, ពុម្ភគ្រាប់ថ្នាំ ១៨០ដើម និងសម្ភារ​មួយចំនួន។ វត្ថុតាងលើត្រូវ​បានកម្លាំង​មន្ទីរប្រឆាំង​គ្រឿងញៀន​យកទៅ​រក្សាទុក ហើយផ្ទះខាងលើ​ត្រូវបាន​បិទ​ជាបណ្តោះ​អាសន្ន​។

ម៉ាស៊ីន​ផលិតគ្រឿងញៀន ដែលសមត្ថកិច្ច​ចាប់បាន

តាមរយៈការរក​ឃើញវត្ថុតាង​ទាំងនេះ សមត្ថកិច្ច​សន្និដ្ឋាន​ជាដំបូងថា ទីតាំង​នេះអាច​ជាទីតាំង​នាំចូលនិងកែច្នៃ​ផលិត​គ្រឿងញៀន។ សមត្ថកិច្ច​នៅរក្សា តម្រុយស្រាវ​ជ្រាវ​សិនមុន​នឹងចេញសេចក្ដី​សណ្ឋាន​ជាស្ថាពរ។

ថ្នាំញៀន​​ជាច្រើនកញ្ចប់​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន
សមត្ថកិច្ច​ចុះបង្ក្រាប​កន្លែង​ដែលសង្ស័យថា ផលិតគ្រឿងញៀន

របាយការណ៍​របស់អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញថា  ក្នុងឆ្នាំ២០១៨ លទ្ធផល​បង្ក្រាប​បទល្មើសគ្រឿង​ញៀន សរុបបាន ៨.០០២ ករណី (ធៀបនឹងឆ្នាំ២០១៧ មាន៨.១៧៣ករណី) ថយចុះ១៧១ករណី ស្មើនឹង២,១០% ក្នុងនោះ ករណី​ជួញដូរ​រក្សាទុក ៤.៩៧២ករណី ករណីប្រើប្រាស់២.៩៨២ ករណី កែច្នៃ ២ករណី និងដាំដុះ ៤៦ករណី។ ជន​សង្ស័យ ឃាត់ខ្លួនបាន ១៦.២១៦នាក់/ស្រី ១.៣៣៣ នាក់។ គ្រឿង​ញៀន​ចាប់បានសរុប​មានប្រមាណ​ជាង ៥០០ គីឡូក្រាម ក្នុងនោះក៏​មានបង្ក្រាប​​ទីតាំង​កែច្នៃ​គ្រឿងញៀន ២កន្លែងដែរ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB៖ កង្វះកម្លាំងពលកម្មជំនាញ នៅតែជាឧបសគ្គចម្បងរារាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា បង្ហាញថាសេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរឹងមាំក្នុងរយៈពេល ២ឆ្...

របាយការណ៍៖ សន្ទស្សន៍ពិន្ទុធនធានមនុស្សរបស់កម្ពុជា មានខ្ពស់ជាងប្រទេស២ នៅអាស៊ាន!

ព័ត៌មាន
របាយការណ៍សន្ទស្សន៍ធនធានមនុស្ស ប្រចាំឆ្នាំ២០១៨របស់ធនាគារពិភពលោក បានឲ្យដឹងដែរថា សន្ទស្សន៍ធនធានមនុស្សកម្ពុជា មានកម្រិតពិន្ទុ ០,៤៩ ធៀប នឹង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ