វិស័យសេដ្ឋកិច្ច

កម្ពុជាមិនបោះបង់មហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ទោះជួបបញ្ហាប្រឈម


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បើទោះបីកម្ពុជានៅតែបន្ដរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗក្តី។
1
ដោយ

ទន្ទឹមនឹងនេះសម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៥,៦% នៅឆ្នាំ២០២៣ និងបន្តកើនឡើងដល់៦,៦% នៅឆ្នាំ២០២៤។ ពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ចកម្ពុជានេះដែរ របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបន្ទាបការព្យាករសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ពី៥,៥%មកនៅត្រឹម៥,៤% ហើយនឹងបន្តកើនឡើង៥,៨%នៅឆ្នាំ២០២៤។

នាពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀតក្រោមមូលបទ«ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានក្លាយជាវិញ្ញាសារជាក់ស្តែងមួយសម្រាប់សាកល្បងភាពធននៃសង្គមសេដ្នកិច្ចកម្ពុជា សមត្ថភាពប្រព័ន្ធសុខាភិបាល និងធនធានមនុស្សរបស់កម្ពុជា។ ក្នុងបរិការណ៍នេះ កម្ពុជាមិនត្រឹមតែប្រយុទ្ធដោះស្រាយបញ្ហាសុខភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងត្រូវប្រយុទ្ធក្នុងសមរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដោយរួមបញ្ជូលការរក្សាលំនឹងអាជីវកម្ម និងលំនឹងជីវិភាពរបស់ប្រជាពលរដ្ឋជាដើម។ សម្រាប់សម្តេចធិបតី បើទោះបីកម្ពុជាបន្ដរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងវិបត្តិផ្សេងៗទៀតដែលកំពុងបន្ដកើនឡើងយ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបានបោះបង់ ឬផ្លាស់ប្ដូរទិសដៅអនុវត្តរយៈពេលវែងនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតាក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ដដែល។

ដើម្បីឈានទៅសម្រេចផែនការនៅឆ្នាំ២០៣០ និង២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមគោលដៅដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ បើតាមការអះអាងរបស់សម្តេចធិបតី យុទ្ធសាស្រ្ដបញ្ចកោណនេះបានប្រកាន់យកទស្សនវែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា៥ដំណាក់កាល ដើម្បីអាចឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្រ្ដចំបងពីរ គឺថែរក្សា និងថែបំប៉នសុខសន្តិភាព។

តាមរយៈការដាក់ចេញនូវគោលនយោបាយអាទិភាព និងការអនុវត្តវិធានការគន្លឹះ និងវិធានការមុតស្រួចនានាកន្លងមក សម្តេច ហ៊ុន ម៉ាណែត រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានកំណើនក្នុង៥,៦%នៅឆ្នាំ២០២៣ និងបន្តកើនឡើងក្នុងអត្រា៦,៦%នៅឆ្នាំ២០២៤។ ទន្ទឹមនឹងដាក់ក្តីរំពឹង ប្រមុខរាជរដ្ឋាភិបាលបានវាយតម្លៃថា ទស្សនវិស័យកំណើនសេដ្ឋកិច្ចនេះអាចនឹងប្រឈមបញ្ហាហានិភ័យមួយចំនួន ដ្បិតបច្ចុប្បន្នទាំងសេដ្ឋកិច្ចពិភពលោកនៅតែបន្តសិ្ថតក្នុងស្ថានភាពមិនច្បាស់លាស់នៃការងើបឡើងវិញ។

ពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ចកម្ពុជានេះដែរ អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះនឹងសម្រេចបានក្នុងអត្រា៥,៤% ធ្លាក់បន្តិចបើធៀបនឹងការព្យាករកាលពីអំឡុងខែឧសភា កន្លងទៅ ដែលរំពឹងទទួលបាន៥,៥%។ តែយ៉ាងណានៅឆ្នាំ២០២៤ ខាងមុខសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៥,៨% និងបន្តកើនឡើងដល់៦,១%នៅឆ្នាំ២០២៥ ក្រោយរំពឹងការកើនឡើងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការងើបឡើងវិញរបស់វិស័យដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជាដូចជាវិស័យទេសចរណ៍ ឧស្សាហកម្ម និងអចលនទ្រព្យជាដើម ជាពិសេសរំពឹងការទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាមានជាមួយប្រទេសក្នុងតំបន់ផ្សេងៗ៕

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យនិងពិភាក្សាសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជ…

អ្នកជំនាញវាយតម្លៃអចលនវត្ថុមកពី៣២ក្រុមហ៊ុនបានចាប់ដៃគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងគុណភាពវាយតម្លៃអចលនទ្រព្យនៅកម្ពុជា

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រកាសគាំទ្រដល់ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ