ថ្នាក់ដឹកនាំកម្ពុជា និងហ្វីលីពីន

កម្ពុជា-ហ្វីលីពីនប្តេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតខ្ពស់


ថ្នាក់ដឹកនាំកម្ពុជា និងហ្វីលីពីនប្តេជ្ញាបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត តាមរយៈការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីទៅលើវិស័យសំខាន់ៗ ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច កសិកម្ម និងសុខាភិបាលជាដើម។ ទន្ទឹមនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើជាអធិបតីភាពក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨រវាងប្រទេសទាំងពីរផងដែរ។
ថ្នាក់ដឹកនាំកម្ពុជា និងហ្វីលីពីន
ដោយ

នាជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃកម្ពុជាជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ប្រធានាធិបតីហ្វីលីពីននាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនេះថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដោយថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ការពារជាតិ និងសន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក៏បានចូលរួមជាអធិបតីភាពក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចំនួន៨ផងដែរ រួមមាន កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ អនុស្សរណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន, អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋាភិបាលទាំងពីរស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌, MoU រវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម។ MoU រវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង។

កម្មវិធីនៃការអនុវត្ត MoU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន, MoU រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មានហ្វីលីពីន៕




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំធុរកិច្ចនៅទីក្រុងម៉ានីល គូសរំលេចអំពីឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំអាហារពេលព្រឹក

កិច្ចប្រជុំអាហារពេលព្រឹក ដែលបានធ្វើឡើងវេលាព្រឹកថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ២០២៥ នៅសណ្ធាគារ Makati Shangri-La បាននាំមកនូវការជួបជុំគ្នារវាងថ្ន…

នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យពិនិត្យឡើងវិញ លើការហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីម៉ោង ២- ៥រសៀល

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា បានបញ្ជាឲ្យមានការត្រួតពិនិត្យឡើងវិញ លើបទប្បញ្ញត្តិ ដែលបានហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ