កម្ពុជាប្ដេជ្ញានឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយឡាវ

កម្ពុជាប្ដេជ្ញានឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយឡាវ តាមរយៈការអភិវឌ្ឍវិស័យថាមពល


អគ្គិសនីដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នមានប្រមាណ ៦១% ជាថាមពលអគ្គិសនីស្អាត ឬថាមពលកកើតឡើងវិញ ដោយក្នុងចំណោមថាមពលស្អាតជាង ៦០% ថាមពលដែលផលិតនៅកម្ពុជាមានរហូតដល់ជាង ៤០% ហើយក្រៅពីនោះ ជាថាមពលដែលនាំចូលពីប្រទេសជិតខាង ដោយក្នុងនោះឡាវគឺប្រភពនាំចូលថាមពលមួយរបស់កម្ពុជា ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីសម្រាប់តំបន់អាស៊ាន ហើយកម្ពុជា ក៏ជាទីផ្សារមួយដែលតែងតែមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ផងដែរ។
កម្ពុជាប្ដេជ្ញានឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយឡាវ តាមរយៈការអភិវឌ្ឍវិស័យថាមពល

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវការប្ដេជ្ញាដែរថា នឹងពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត តាមរយៈការអភិវឌ្ឍន៍លើវិស័យថាមពល ជាពិសេសបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ជាមួយ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីសម្រាប់តំបន់អាស៊ាន ហើយកម្ពុជា ជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ។ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ កាន់តែល្អប្រសើរ ជាពិសេសទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៦០លានដុល្លារ ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១ ដល់រហូត ២១០លានដុល្លារ នៅឆ្នាំ២០២២។ ទាក់ទងទៅនឹងការកំណត់យកថាមពល គឺជាវិស័យអាទិភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវបានសម្ដេចអះអាងថា ដោយសារកម្ពុជាមានតម្រូវការអគ្គិសនីកាន់តែច្រើនដែលមានប្រភពចេញពីប្រទេសឡាវ។

បើតាមសម្ដេច ហ៊ុន សែន ដើម្បីបង្កើននូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ភាគីទាំងពីរក៏បានយល់ស្របនូវការតភ្ជាប់វាងខេត្តចំប៉ាសាក់ ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើជាមួយខេត្តរតនគីរី ផងដែរ។ សម្ដេចបន្តថា បន្ថែមលើនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ទាក់ទិននឹងការតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងកម្ពុជា និងឡាវ ក៏ដូចជា ប្រទេសដទៃទៀត។ បើតាមសម្តេចតេជោ ហ៊ុន សែន ការពិភាក្សាក៏បានគ្រប់ដណ្តប់ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុង ជាពិសេស ហ្លួងព្រះបាង ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅ ពីកម្ពុជា ទៅប្រទេសឡាវ និងពីប្រទេសឡាវ មកកាន់កម្ពុជា ដែលផ្ដល់ឱកាសសម្រាប់ប្រទេសទាំងពីរ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់របស់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងឯកឧត្តមបណ្ឌិត សៃ ស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ផងដែរ៕




អត្ថបទបន្ទាប់


ហេតុអ្វីសេដ្ឋកិច្ចសិង្ហបុរីឆ្នាំ២០២២ សម្រេចបានកំណើនទាបជាងការរំពឹងទុក?

ព័ត៌មាន
ទិន្នន័យផ្លូវការបានបង្ហាញនៅពីថ្ងៃចន្ទទី១៣ខែកុម្ភៈថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ២០២២ បានកើនឡើងតិចជាងអ្វីដែលបានប៉ាន់ស្មានទុក។ ក្នុង…

កត្តាអ្វីនាំឲ្យអគ្គនាយកដ្ឋានពន្ធដារនៅតែប្រមូលចំណូលពន្ធបានលើសផែនការ នៅរយៈពេល៥ ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
ទោះបីជាស្ថិតក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច-នយោបាយសកលលោកក្តី ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ