វ៉ាក់សាំងកូវីដ-១៩

កម្ពុជាស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌាបន្ថែម ក្រោយពី​ប្រកាសទទួលយក១លានដូសពីចិន


នៅចំពោះមុខឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានស្នើសុំជំនួយថ្នាំវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌាខណៈ ដែលប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ-១៩ បានដោយខ្លួន។ ការស្នើសុំនេះ គឺធ្វើឡើង៣ថ្ងៃ ក្រោយពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា ក៏ទើបតែបានប្រកាសទទួលយកវ៉ាក់សាំង១លានដូស ពីប្រទេសចិន សម្រាប់ចាក់ជូនមនុស្ស៥០ម៉ឺននាក់។
កម្ពុជាស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌាបន្ថែម ក្រោយប្រកាសទទួលយក១លានដូសពីចិន (រូបភាព៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី)
ដោយ

បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន​បាន​ឲ្យដឹងថា ការស្នើសុំ​វ៉ាក់សាំងកូវីដ-១៩ ពី​ប្រទេស​ឥណ្ឌានេះ គឺធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សារវាង សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ។

សំណើខាងលើនេះ ត្រូវបាន​នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើ​តាមរយៈលោក​ស្រី​ឯកអគ្គរដ្ឋទូត​ទៅកាន់​នាយករដ្ឋមន្រ្តី​ឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេស​ឥណ្ឌាបាន​ផលិតវ៉ាក់សាំង​កូវីដ-១៩ បានដោយ​ខ្លួនឯង ហើយគ្រោង​នឹងចាក់ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួនជាង ៣០០លាន​នាក់នៅ​ក្នុងឆ្នាំនេះ​ផងដែរ.

កាលពីយប់​ថ្ងៃទី ១៥ ខែ​មករា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ក៏បាន​ថ្លែង​សារ​សំឡេង​មួយដោយបាន​ប្រកាសថា​នឹងទទួលយក​វ៉ាក់សាំង​កូវីដ-១៩ ពីប្រទេសចិន​ក្នុងចំនួន ១លាន​ដូស សម្រាប់​ចាក់ជូន​ប្រជាពលរដ្ឋ​ចំនួន ៥០ម៉ឺននាក់ ដោយការ​ចាប់​វ៉ាក់សាំងនេះ​គឺនឹង​ត្រូវចាក់ជូន​អ្នកដែលស្ថិត​នៅក្នុងជួរមុខ ដូចជា​ កងកម្លាំង​ប្រដាប់​អាវុធ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ គ្រូពេទ្យជួរមុខ និងបន្ដ​រហូតដល់​ប្រជាពលរដ្ឋ​ទូទៅ។

បើតាម​សម្តេច ហ៊ុន សែន​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលពី​ប្រទេស​ចិននោះ មានឈ្មោះថា Sinopharm ហើយសម្តេច ក៏បាន​ប្រកាសថា សម្តេច​ផ្ទាល់​នឹង​ទទួលយក​ការចាក់​វ៉ាក់សាំង​របស់​ប្រទេស​ចិននេះ មុនគេ​បង្អស់​បន្ទាប់ពីទទួល​បាន​វ៉ាក់សាំងនេះ ដើម្បី​បង្កើត​នូវ​ជំនឿ​ទុក​ចិត្ត​លើ​វ៉ាក់សាំង​និង​ជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច​តេជោ​នឹង​ចាក់​វ៉ាក់សាំង​​ដែល​ជា​ជំនួយ​របស់​ចិន មុនដំបូង​គេបង្អស់

ព័ត៌មាន
នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​សំណើ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ ថា សម្ដេចនឹង​ជា​មនុស្ស​ដំបូងគេ​បង្…

មកស្គាល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំង៧ប្រភេទ ដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំង!

ព័ត៌មាន
ចាប់តាំងពីផ្ទុះឡើងដំបូងនូវវីរុសកូវីដ១៩កាលពីដើមឆ្នាំ២០២០ ប្រទេសមហាអំណាចជាច្រើនក្នុងលោក បានព្យាយាមខ្នះខ្នែងប្រើប្រាស់ធនធាន និងបច្ចេកទេសដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ