កញ្ចប់ថវិកាអន្តរាគមន៍កូវីដ-១៩

តើកញ្ចប់ថវិកាជាង៧០០លានដុល្លាររបស់កម្ពុជា ដើម្បីអន្តរាគមន៍ និងទប់ទល់វិបត្តិកូវីដ-១៩នៅឆ្នាំ២០២២ គ្រប់គ្រាន់ដែរ ឬយ៉ាងណា?


បញ្ហាការរីករាតត្បាតកូវីដ១៩ នឹងមិនងាយបញ្ចប់ឆាប់ៗនោះឡើយ ខណៈដែលរដ្ឋាភិបាលប្រទេសនីមួយៗបានគិតគូត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធទប់ទល់នឹងកូវីដ១៩នៅឆ្នាំក្រោយនេះ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានគ្រោងចំណាយថវិកាជាង ៧០០លានដុល្លារបន្ថែមទៀត សម្រាប់បន្តត្រៀមជួយជនក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាអន្តរាគមន៍ទប់ទល់នឹងផលប៉ះពីវិបត្តិកូវីដ-១៩ ផ្សេងៗនៅឆ្នាំ២០២២។
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
ដោយ

ថវិកាទាំងនេះ រាជរដ្ឋាភិបាលគ្រោងចំណាយលើគោលដៅចំនួន៥ផ្សេងៗគ្នា ក្នុងន័យដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩។ ជាក់ស្តែងនៅឆ្នាំ២០២១ ការចំណាយលើកម្មវិធីទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលរំពឹងថា នឹងកើនឡើងដល់១ពាន់លានដុល្លារ ខណៈកាលពីដើមឆ្នាំធ្លាប់គ្រោងចំណាយតែ៣០លានដុល្លារតែប៉ុណ្ណោះ។  តើថវិកាជាង៧០០លានដុល្លារ ដែលរាជរដ្ឋាភិបាលត្រៀមត្រៀមទុកនេះ វាអាចនឹងគ្រប់គ្រាន់ សម្រាប់ទប់ទល់វិបត្តិកូវីដ១៩ ដែរឬទេ?

រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាជាង៧០០លានដុល្លារ ដើម្បីបន្តត្រៀមអន្តរាគមន៍ទប់ទល់ផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ដែលអាចបន្តរស់នៅជាមួយពលរដ្ឋយូរអង្វែងទៀត។ ការគ្រោងថវិកានេះ គឺដើម្បីត្រៀមឆ្លើយតបឲ្យបានទាល់ពេលវេលា ក្នុងការជួយលើកកម្ពស់ជីវភាពជនក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាជាដើម។

លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការគ្រោងថវិកាជាង៧០០លានដុល្លារផ្សេងពីការចំណាយរបស់រដ្ឋក្នុងឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលនេះ វានឹងរួមចំណែកជួយស្តារចំណូលប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ។ ហើយការគ្រោងថវិកានេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលមើលឃើញពីភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩។ អ្នកជំនាញរូបនេះវាយតម្លៃថា ថវិកាជាង៧០០លានដុល្លារនេះ វានឹងអាចគ្រប់គ្រាន់ក្នុងការអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ នៅឆ្នាំក្រោយនេះ។

បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលទទួលបានការអនុម័តទាំងស្រុងពីកិច្ចប្រជុំពេលអង្គគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ ថវិកាជាង៧រយលានដុល្លារនេះ រាជរដ្ឋាភិបាលគ្រោងចំណាយលើផែនការសំខាន់ៗចំនួន៥។ ក្នុងនោះ រាជរដ្ឋាភិបាល គ្រោងចំណាយលើកម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារវិបត្តិកូវីដ-១៩ ប្រមាណ២៨០លានដុល្លារ និងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ និងការជួយកម្មករព្យួរកិច្ចសន្យាការងារប្រមាណ៥៩លានដុល្លារ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលគ្រោងចំណាយលើគម្រោងសាច់ប្រាក់ពលកម្ម ដើម្បីស្រូបទាញកម្លាំងពលកម្ម ដែលបាត់បង់ការងារធ្វើ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅជនបទប្រមាណ១០០លានដុល្លារ, ហិរញ្ញប្បទានសម្រាប់អនុវត្តយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីប្រមាណ២៥០លានដុល្លារ និងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងរចនាសម្ព័ន្ធឌីជីថលប្រមាណ២៥លានដុល្លារ។ 

យ៉ាងណាមិញ នៅឆ្នាំ២០២១រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញសាច់ប្រាក់ជាបន្តបន្ទាប់ ដើម្បីជួយគ្រួសារក្រីក្រនិងងាយរងគ្រោះដោយសារវិបត្តិកូវីដ-១៩ និងជួយស្តារសេដ្ឋកិច្ច និងអាជីវកម្មក្នុងវិស័យទេសចរណ៍ និងសេវាកម្មផ្សេងៗ ក៏ដូចជាអ្នករកស៊ីនៅក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា ការចំណាយលើកម្មវិធីទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ (មិនរាប់បញ្ចូលការចំណាយលើការទិញវ៉ាក់សាំង) នឹងអាចកើនដល់១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១។ នេះបើតាមការវាយតម្លៃនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

រាជរដ្ឋាភិបាលបានចាត់ទុកថវិកាជាតិឆ្នាំ២០២២ គឺជាថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីបន្តប្រយុទ្ធការពារអាយុជីវិតប្រជាពលរដ្ឋ រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់


ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៏ប៊្រីដត្រេឌីង និងពិធីទទួលមួកសុវត្ថិភាពចំនួន៧០០

ព័ត៌មាន
ដើម្បីគាំទ្រសុវត្ថិភាពនៃការបើករនៅលើដងផ្លូវ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូណ គ្រោះថ្នាក់ចរាចរណ៍ទាក់ទងទៅនឹងកត្តាសំខាន់៣…

ហេតុអ្វីរាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ និងកោះកុង ក្នុងផែនការទទួលទេសចរវ៉ាក់សាំង?

ព័ត៌មាន
កម្ពុជា បានសម្រេចបើកទទួលទេសចរអន្តរជាតិឡើងវិញ ដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ ក្នុងទម្រង់ «ទេសចរណ៍វ៉ាក់សាំង»។ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ