ការវិនិយោគផ្ទាល់​ពីប្រទេសចិន

ស្ថានទូតចិននៅកម្ពុជា៖ ការវិនិយោគផ្ទាល់ពីចិនមកកម្ពុជានៅតែកើន ៧០% ទោះបីមានកូវីដ-១៩


ស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ០១ ខែមករាឆ្នាំ២០២១ថា បើទោះបីជាមានកូវីដ-១៩ តាមយាយីក៏ដោយ ប៉ុន្ដែ ការវិនិយោគផ្ទាល់ពីប្រទេសចិនមកកាន់កម្ពុជា នៅរយៈពេល ១១ ខែឆ្នាំ២០២០កន្លងទៅ សម្រេចបាន ៨៦០ អាមេរិក កើនឡើងដល់ទៅ ៧០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ស្ថានទូតចិននៅកម្ពុជា៖ ការវិនិយោគផ្ទាល់ពីចិនមកកម្ពុជានៅតែកើន ៧០% ទោះបីមានកូវីដ-១៩ (រូបភាព៖ ស្ថានទូតចិន​ប្រចាំកម្ពុជា)
ដោយ

បើតាម​ស្ថានទូតចិន​ប្រចាំ​កម្ពុជា គម្រោងវិនិយោគ​សំខាន់ៗ ដែល​នៅតែ​ដំណើរការ​ទៅមុខ​យ៉ាងរលូនរួមមាន ស្ថានីយអគ្គិសនី Huadian ខេត្តព្រះសីហនុ និងគម្រោង​ផ្លូវល្បឿនលឿន​ពីភ្នំពេញ-ព្រះសីហនុ​ដែល​បានសម្រេច​ការសាងសង់​ ៣៩%។ រីឯ​ចំនួន​សហគ្រាស​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុមានចំនួនកើនឡើង​ជាបន្តបន្ទាប់។ លើសពីនេះ ក៏នៅមាន​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរថ្មី ក៏​បានចាប់ផ្តើម​សាងសង់អគារទទួល​អ្នកដំណើរ និងទីតំបន់​សម្រាប់​ការហោះហើរ​ផងដែរ។ លើសពីនេះ នាពេល​កន្លងទៅ ក៏មាន​ក្រុមហ៊ុនចិន​ធំមួយ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​លើគម្រោង​វិនិយោគ BOT នៃស្ថានីយ​វារីអគ្គិសនី​ស្ទឹងតាតៃលើ។

របាយការណ៍វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និងវិស័យ​ធនាគារឆ្នាំ ២០២០ និងទស្សនវិស័យ​ឆ្នាំ ២០២១​របស់ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា បើទោះបីជា លំហូរចូល​នៃវិនិយោគ​ផ្ទាល់បរទេស និងការបង្វែរ​ចំណូល​ពីក្រៅប្រទេស មានការធ្លាក់ចុះ​គួរ​ឲ្យកត់សម្គាល់ក៏​ពិតមែន តែការវិនិយោគ​ផ្ទាល់ពី​ប្រទេសចិន​នៅតែបន្ដ​កើនឡើង។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលពន្ធដារវៀតណាមសម្រេចបានជាង ៥៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមនៅពេញមួយឆ្នាំ២០២០ប្រមូលចំណូលពន្ធដារបានចំនួនជាង ៥៤ពាន់លានដុល្លារ ស្មើនឹង ប្រមាណ ១០០,៦ ភាគរយ នៃការប៉ាន់ស្មានទុក នេះបើត…

វៀតណាមទិញអង្ករពីឥណ្ឌា ជាលើកដំបូងបំផុត ក្នុង១ទសវត្សរ៍មកនេះ!

ព័ត៌មាន
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ផ្សាយថាប្រទេសវៀតណាមនៅដើមឆ្នាំ២០២១នេះបានបញ្ជាទិញអង្ករពីឥណ្ឌាដែលជាដៃគូប្រកួតប្រជែងទីផ្សារស្រូវអង្កររបស់ខ្លួន ចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ