ទេសចរណ៍-​ក្លិបវាយ​កូន​ហ្គោល

ទីលាន​វាយ​កូន​ហ្គោល មហាសេដ្ឋី លី យ៉ុងផាត់ ឈ្នះ​ពាន​រង្វាន់​ពិភពលោក​ពី​អេស្ប៉ាញ


ទីលាន​វាយ​កូន​ហ្គោល​ធំ​ប្រណីត​មួយ​របស់​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ហ្គាឌិន ស៊ីធី បាន​ឈ្នះ​ពាន​រង្វាន់​លំដាប់​ថ្នាក់​ពិភព​លោក​ពី​កម្មវិធី World Golf Awards ជា​ពាន​រង្វាន់​ក្លិប​វាយ​កូន​ហ្គោល​ល្អ​បំផុត​នៅ​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៨ ដែល​កម្មវិធី​ទទួល​រង្វាន់ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ ក្លិប ឡា ម៉េនហ្គា ប្រទេស​អេស្ប៉ាញ កាលពី​ដើម​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។
ដោយ
ទីលាន​វាយ​កូន​ហ្គោល មហាសេដ្ឋី លី យ៉ុងផាត់ ឈ្នះ​ពាន​រង្វាន់​ពិភពលោក​ពី​អេស្ប៉ាញ។

ទីលាន​វាយ​កូន​ហ្គោល​លំដាប់​ថ្នាក់​អន្តរជាតិ ដែល​តម្លៃ​វិនិយោគ​ខ្ទង់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការ​វិនិយោគ​សាងសង់​ឡើង​ដោយ​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​គឺ​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ដ៏​ធំ​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្លិប​វាយ​កូន​ហ្គោល ហ្គាឌិន ស៊ីធី ជា​ក្លិប​វាយ​កូន​ហោ្គល​មាន ១៨​ឡូត៍ កម្រិត​ស្តង់ដារ​ខ្ពស់​បំផុត​លំដាប់​ពិភពលោក បាន​បើក​ដំណើរការ​តាំង​ពី​ឆ្នាំ​២០១៣ លាត​សន្ធឹង​លើ​ផ្ទៃ​ដី ២៤០​អា ស្ថិត​នៅ​ជាមួយ​សណ្ឋាគារ ហ្គាឌិន ស៊ីធី ដែល​ជា​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ផ្កាយ​ប្រាំ មាន​ជាង ២៥០​បន្ទប់ ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ ១៥​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​ចន្លោះ​ផ្លូវ​ជាតិ​លេខ ៥ និង​លេខ ៦។

កម្មវិធី World Golf Awards ជា​កម្មវិធី​មួយ ដែល​គ្រប​ដណ្តប់​គ្រប់​ប្រទេស​លើ​សកលលោក ហើយ​ប្រព័ន្ធ​រៀបចំ​បោះឆ្នោត​របស់​កម្មវិធី គឺ​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ផ្នែក​កីឡា​វាយ​កូន​ហ្គោល និង​អ្នក​ទេសចរណ៍​លំដាប់​ខ្ពស់។

កម្មវិធី​ផ្តល់​ពាន​រង្វាន់​លំដាប់​ពិភព​លោក​នេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ និង​មាន​កិត្តិនាម​ល្អ​បំផុត ក្នុង​វិស័យ​កីឡា​វាយ​កូន​ហ្គោល ហើយ​វា​ជា​រឿង​ដ៏​ល្អ​បំផុត​មួយ ដែល​ក្លិប​វាយ​កូនហ្គោល ហ្គាឌិន ស៊ីធី ត្រូវ​បាន​ជ្រើស​រើស​ជា​ក្លិប​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៨​នេះ។

រូបគំនូរ​ប្លង់ទីក្រុង​រណប ហ្គាឌិន ស៊ីធី។

លោក លីអូ ណាដូ អ៊ីសហ្ស៊ី (Leonardo Izzi) ប្រធាន​ទីផ្សារ​ក្រុមហ៊ុន IMG Golf Course Services ប្រចាំ​នៅ​ទីក្រុង ឡុងដ៍ ដែល​គ្រប់គ្រង​លើ​ទីលាន​វាយ​កូន​ហ្គោល​របស់​ក្លិប​វាយ​កូន​ហ្គោល ហ្គាឌិន ស៊ីធី បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ទទួល​បាន​ពាន​រង្វាន់​នេះ ជា​មោទនភាព​របស់​ក្លិប​វាយ​កូន​ហ្គោល​កម្ពុជា និង​ក្រុមហ៊ុន IMG Group ផ្ទាល់​តែ​ម្តង ហើយ​លោក​នឹង​រង់ចាំ​ទទួល​ស្វាមគន៍​ភ្ញៀវ​កិត្តិយស​ទាំង​អស់ នៅ​ប្រទេស​កម្ពុជា។ 

សម្តេច ហ៊ុន សែន ធ្លាប់​សរសើរ​តំបន់​អភិវឌ្ឍន៍​របស់​មហា​សេដ្ឋី​ខ្មែរ​ម្នាក់​ថា​ជា​«បុប្ផា​លាក់ខ្លួន»

ការអភិវឌ្ឍ​តំបន់​ទីក្រុង​រណប នៅកម្ពុជានាប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​មាន​ស្ទុះ​ងើប​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​បច្ចុប្បន្ន នៅ​កម្ពុជា មាន​ទីក្រុង​រណប​ចំនួន៧ បាន​និង​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​សស្រាក់​សស្រាំ។ ក្នុង​នោះ​ដែរ កាល​ពី​ពេល​កន្លង​ទៅ​នេះ សម្តេច ហ៊ុន សែន បាន​លើក​សរសើរ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​របស់​មហា​សេដ្ឋី​ល្បី​ឈ្មោះ​ម្នាក់ ថាជា «បុប្ផា​លាក់​ខ្លួន»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងនៅក្នុងវេទិការធុរៈកិច្ច កម្ពុជា ចិន ដែលបានធ្វើឡើងនៅសណ្ឋាគារ ហ្គាដិនស៊ីធី កាលពីពេលកន្លងទៅថា សម្ដេចតេជោ បានចាត់ទុក តំបន់អភិវឌ្ឍន៍ទីក្រុងរណបរបស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ថាជា បុប្ផាលាក់ខ្លួន ដែលគេមិនទាន់ដឹងច្រើននៅឡើយ ដែលនៅថ្ងៃអនាគតតំបន់នេះ នឹងក្លាយជាទីក្រុងដ៏ល្អមួយរបស់កម្ពុជា។

សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «កន្លែងនេះ [តំបន់ទីក្រុងរណបលីយ៉ុងផាត់] ដូចជាបុប្ផាលាក់ខ្លួនមួយអ៊ីចឹង! គេមិនទាន់ដឹងថា មានសណ្ឋាគារផ្កាយប្រាំនៅទីនេះ ហើយ​នឹង​តារាង​កូន​ហ្គោល ប៉ុន្ដែកន្លែងនេះ នឹងក្លាយជាអនាគតទីក្រុងមួយ ហើយពេលនេះ មិត្តចិនក៏កំពុងតែជួយសាងសង់ នូវពហុកីឡដ្ឋានមួយ ដើម្បីឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣»។ 

ទីក្រុងរណបលីយ៉ុងផាត់ នេះ មានផ្ទៃដីសរុបជាង ១ពាន់ហិកតា ដែលមានទីតាំងស្ថិតនៅ ភាគខាងជើងរាជធានីភ្នំពេញ។ គម្រោងដែលបានសាងសង់រួចនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបនេះមានដូចជា សណ្ឋាគារផ្កាយប្រាំ និងកន្លែងវាយកូនហ្គូល  ក៏មានសួនសត្វភ្នំពេញសាហ្វារី និងស្ថានីយទូរទស្សន៍ ភីអិនអិន ស្តូបវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នឹងបើកសម្ពោធចុងឆ្នាំ ២០១៨នេះ។

បន្ថែមពីនេះ គម្រោងកំពុងអភិវឌ្ឍន៍នៅតំបន់ទីក្រុងរណបនេះ មានដូចជា ពហុកីឡដ្ឋាន មរកត​តេជោ និងគម្រោងវិនិយោគដ៏ធំមួយទៀត របស់អ្នកឧកញ៉ា លី យ៉ុងផាត់ដែរ គឺ​សួន​ទឹក​កម្សាន្ដដ៏​ទំនើប​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ​ក្រោយ ចំណាយ​លើ​ប្រាក់​ខែ​កម្មករ​រោងចក្រ​កាត់ដេរ នឹង​កើន​ដល់​២០០​លាន​ដុល្លារ​ក្នុង​១ខែ

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា តាមរយៈ​គោលការណ៍​ថ្មី​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មក…

កម្មករកម្មការនី ជាង៧០ម៉ឺននាក់ មកពី ៥៦៦ រោងចក្រ នឹងអាចបើកប្រាក់បៀវត្ស តាមធនាគារអេស៊ីដា

ព័ត៌មាន
កម្មករកម្មការនីប្រមាណជាង ៧០ម៉ឺននាក់ មកពីរោងចក្រប្រមាណជាង ៥៦៦ រោងចក្រ ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អាចនឹងបើកប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ