ការវិនិយោគផ្ទាល់បរទេស ២០១៩

កម្ពុជាស្រូបទាញបាន៣,៦ ពាន់លានដុល្លារពីលំហូរទុនវិនិយោគផ្ទាល់បរទេសឆ្នាំ២០១៩


កម្ពុជាស្រូបទាញបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩ ដែលបានកើនឡើង១២% ធៀបនឹងឆ្នាំ ២០១៨កន្លងទៅ ដោយក្នុងនោះ ការវិនិយោគពីប្រទេសចិន នៅតែឈរលំដាប់កំពូលនាំមុខគេដែលមានចំណែកដល់ទៅជាង៤០% នៃទុនវិនិយោគផ្ទាល់បរទេសសរុប។ នេះបើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា។
អគារ​ The Bridge របស់ក្រុមហ៊ុន WorldBridge Group
ដោយ

របាយការណ៍​វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យ​ឆ្នាំ២០២០ របស់ធនាគារជាតិ ដែលបាន​ចេញផ្សាយ​កាលពីដើមខែមករានេះ បាន​ឲ្យដឹងថា លំហូវិនិយោគ​ផ្ទាល់ពីបរទេស​នៅកម្ពុជា បាន​កើនឡើង​ដល់ទៅប្រមាណ ៣.៦០០ លាន​ដុល្លារអាមេរិក នៅឆ្នាំ២០១៩នេះ ស្មើនឹងកំណើន ១២% ធៀបនឹង​ឆ្នាំ២០១៨។ នៅក្នុងនោះ ការវិនិយោគផ្ទាល់​ពីបរទេស​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ មានប្រមាណ ១.២០០ លាន​ដុល្លារអាមេរិក ខណៈដែល​វិស័យ​មិនមែន​ហិរញ្ញវត្ថុ មានការវិនិយោគប្រមាណ២.៤០០ លានដុល្លារ​អាមេរិក។

បើតាម​របាយការណ៍​បាន​ឲ្យដឹងទៀតថា ប្រទេសចិន នៅតែជាប្រភព​ទុនវិនិយោគ​ផ្ទាល់​ពីបរទេស​ធំជាងគេបង្អស់​របស់កម្ពុជា ដែលមានចំណែក​រហូតដល់ទៅ​៤៣% បន្ទាប់មក​គឺកូរ៉េខាងត្បូង ១១% វៀតណាម​៧% ជប៉ុនមាន៦% សិង្ហបុរីមាន​៦% និងប្រទេស​ផ្សេងៗទៀត​មាន​២៧%។ 

សម្រាប់​ឆ្នាំ២០២០នេះ ធនាគារជាតិ​បានព្យាករថា ការវិនិយោគ​ផ្ទាល់ពីបរទេស​អាចនឹង​ថមថយកំណើន​ពី ១២% នៅឆ្នាំ២០១៩ មកនៅ១០% នៅឆ្នាំ២០២០នេះ ដោយ​លំហូរ​ទុនវិនិយោគ​រំពឹងថា នឹងកើន​ឡើងដល់​ទៅប្រមាណ ៤ពាន់លាន​ដុល្លារអាមេរិក។

ធនាគារជាតិ​បានគូសបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ២០២០នេះ នឹងត្រូវគាំទ្រ​ដោយលំហូរវិនិយោគផ្ទាល់​ពីបរទេស​ ដែលរពឹងថា បន្តកំណើនរឹងមាំ ជាមួយនឹង​ការបង្កើន​ការវិនិយោគ​នៃប្រទេសក្នុងតំបន់ ដែលអំណោយផល​ដោយសក្ដានុពល​នៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅ​វិនិយោគ​មកតំបន់អាស៊ី រួមមាន​កម្ពុជាផងដែរ។

ជាមួយគ្នានេះ វិស័យសំណង់​ និងអចលនទ្រព្យ​បន្តកើនឡើង​ ដែល​ឆ្លុះបញ្ចាំង​ដោយនិន្នាការ​នៃការនាំចូល​សម្ភារសំណង់ និងគម្រោងសាងសង់​ដែលទទួល​បានការអនុម័ត។ តួយ៉ាង នៅឆ្នាំ២០១៩ ការនាំចូល​បរិក្ខាសំណង់​បានកើនឡើងដល់ជិត១ពាន់លានដុល្លារ,ការនាំចូលដែក​កើនឡើង​ដល់ប្រមាណ ៥០០ លានដុល្លារ ខណៈដែល​ស៊ីម៉ង់ត៌មាន ជាង ១០០លាន​ដុល្លារ គិតជាកំណើនជារួម ការនាំចូលដែក ស៊ីម៉ង់ត៌ និងសម្ភារៈសំណង់​ផ្សេងៗ នៅឆ្នាំ២០១៩មានកំណើន ៦៦% ខណៈដែល​នៅឆ្នាំ២០២០ រំពឹងថា​កំណើននេះ នឹងថយចុះមកនៅត្រឹម​៤៧%វិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ប៉េង ហួ ត ប្រើ​បច្ចេកវិទ្យា​ថ្មី លើ​កម្មវិធី​ទូរស័ព្ទដៃ Mobile App របស់​ខ្លួន

ព័ត៌មាន
បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរស័ព្ទ​បាន​ក្លាយ​ជា​ឧបករណ៍​សម្រាប់​ទំនាក់ទំនង និង​ស្វែងរក​ព័ត៌មាន​ផ្សេងៗ បាន​យ៉ាង​ងាយ​ស្រ…

ធនាគារជាតិរំពឹងកំណើនសេដ្ឋកិច្ចកម្ពុជា ៧% នៅឆ្នាំ២០២០ ខណៈកំណើនឆ្នាំ២០១៩ មាន ៧,១%

ព័ត៌មាន
បន្ទាប់ពីឆ្នាំ២០១៩ត្រូវបានបិទបញ្ចប់ទៅថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅឆ្នាំ២០២០នេះថា នឹងនៅតែរឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ