គណនេយ្យស្តង់ដាអន្តរជាតិ

នាយកAIB៖កម្ពុជាមានអ្នកជំនាញគណនេយ្យស្តង់ដាអន្តរជាតិតិចតួចនៅឡើយ


បើតាមអ្នកជំនាញបានឲ្យដឹងថា មកដល់សព្វថ្ងៃ ទាំងនៅក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ាន កំពុងតែមានតម្រូវការគណនេយ្យករស្តង់ដាអន្តរជាតិ ខណៈដែលចំណេះដឹងលើផ្នែកគណនេយ្យរបស់និស្សិតនៅមានកម្រិតនៅឡើយ។
កម្ពុជាមានអ្នកជំនាញគណនេយ្យស្តង់ដាអន្តរជាតិ តិចតួចនៅឡើយ
ដោយ

បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា (AIB) បានឲ្យដឹង ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានដែរ គឺកំពុងតែមានការខ្វះខាតអ្នកជំនាញផ្នែកគណនេយ្យនេះ ព្រោះថា គណនេយ្យករដែលយើងស្គាល់និងដឹងឮគ្រប់គ្នាសព្វថ្ងៃនេះ មានសមត្ថភាពត្រឹមតែរៀបចំបញ្ជីស្នាម និងគណនាលេខធម្មតាតែប៉ុណ្ណោះ។

លោកបណ្ឌិត បានបន្ថែមថា បច្ចុប្បន្ន វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បានសហការជាមួយអង្គការUNDP ដើម្បីរៀបចំមុខវិជ្ជាលំអិតទាក់ទងទៅនឹងការសិក្សាជំនាញគណនេយ្យដ៏ពិតប្រាកដនេះ។

បើតាមលោកបណ្ឌិត ផុន ណារិន ជំនាញគណនេយ្យនេះ ជាជំនាញមួយដែលស្មុគស្មាញ និងត្រូវការអ្នកខ្លាំងផ្នែកគណិតវិទ្យា និងមានតម្រូវការសាស្រ្តាចារ្យជំនាញពីក្រៅប្រទេស ដើម្បីជួយបណ្តុះបណ្តាល៕

សូមទស្សនាសេចក្តីរាយការណ៍៖

None



អត្ថបទបន្ទាប់


ការនាំចេញក្នុងវិស័យកាត់ដេរថយចុះជិត១០%ក្នុងឆ្នាំ២០២០

ការនាំចេញ ផ្នែកវិស័យកាត់ដេរវាយនភណ្ឌ របស់កម្ពុជា បានថយចុះប្រមាណជាជិត១០% ក្នុងឆ្នាំ២០២០កន្លងទៅ បើធៀបនឹងឆ្នាំ២០១៩ ធ្លាប់មានទំហំទឹកប្រាក់ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ