នៅក្នុងលិខិតបញ្ជាក់ថា ការរឹតបន្តឹងចំពោះការធ្វើរបស់ជនបរទេសមកកាន់កម្ពុជាបែបនេះ គឺដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ និងស្របតាមវិធានការនានារបស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយវិធានការនេះនឹងអនុវត្តចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះតទៅហើយ។យ៉ាងណាមិញចំពោះវិធានដែលតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព នឹងត្រូវលើកលែងចំពោះជនបរទេស ដែលកាន់ទិដ្ឋការការទូត ឬទិដ្ឋការផ្លូវការរបស់កម្ពុជា។
ការចេញលិខិតរបស់ក្រសួងការបរទេសនេះ ត្រូវបានសាធារណៈមតិលើកឡើងថា ដោយសារតែមានការរិះគន់ចំពោះការក្រសួងសុខាភិបាល ក្រោយទទួលព្យាបាលជនជាតិឥណ្ឌូនេស៊ី០២នាក់ ដែលត្រូវបានបញ្ជាក់ថា មានផ្ទុកមេរោគកូវីដ១៩ តាំងពីនៅប្រទេសថៃហើយ តែមិនបានព្យាបាលនៅទីនោះព្រោះគ្មានលុយ និងបន្តចូលមកកម្ពុជា ដើម្បីស្វែងរកការព្យាបាលទៅវិញ។ ប្រការនេះបានធ្វើអោយមានការរិះគន់យ៉ាងចាស់ដែរ ពីសំណាក់អ្នកលេងបណ្តាញសង្គម ខណៈកម្ពុជាជាប្រទេសក្រីក្រជាងប្រទេសថៃផងនោះ៕