តំបន់សេដ្ឋកិច្ចពិសេស

កម្ពុជា-ថៃ ឯកភាពគ្នាបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី


ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសថៃ ដែលទើបបញ្ចប់ថ្មីៗ ទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ទាំងការកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម។
តំបន់សេដ្ឋកិច្ចពិសេស
ដោយ

តួយ៉ាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានពិភាក្សា និងផ្លាស់ប្តូយោបល់គ្នាយ៉ាងស៊ីជម្រៅ និងបានឯកភាពគ្នាលើកិច្ចការងារជាច្រើន ជាពិសេសភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមឱ្យគ្នា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៃប្រទេសទាំងពីរ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅថៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីយប់ថ្ងៃទី៧ កុម្ភៈ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេសបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១នេះ សម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទន។

ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចដំឡើងកម្រិតទំនាក់ទំនាក់ទ្វេភាគីនៃប្រទេសទាំងពីរពីភាពជាដៃគូរឹងមាំដើម្បីសន្តិភាព និងវិបុលភាពឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រ។

ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីសិក្សា និងផ្តើមអនុវត្តការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមឱ្យគ្នា ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃប្រទេសទាំងពីរ ជាពិសេសនៅលើវិស័យយានយន្ត អគ្គិសនី និងសម្ភារអេឡិចត្រនិកជាដើម។

បន្ថែមលើនេះ ភាគីទាំងពីរកម្ពុជា-ថៃ ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងការទូតទ្វេភាគីឱ្យកាន់តែល្អប្រសើរតាមរយៈការបង្កើតអគ្គកុងស៊ុលបន្ថែមនៅក្នុងប្រទេសទាំងពីរ ក្នុងនោះកម្ពុជាគ្រោងបង្កើតស្ថានអគ្គកុងស៊ុលនៅខេត្តសុងខ្លា ខណៈថៃនឹងបង្កើតស្ថានអគ្គកុងស៊ុលនៅខេត្តសៀមរាប។

គោលបំណងនៃការបង្កើតអគ្គកុងស៊ុលនេះ គឺដើម្បីជួយសម្រួលកិច្ចការកុងស៊ុល និងជំរុញផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័ ដោយបានបន្ថែមថា ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាពង្រឹងទំនាក់ទំនងលើការរក្សាសន្តិសុខថាមពល កិច្ចសហប្រតិបត្តិការរុករកប្រភពថាមពលថ្មីៗជាបន្តទៀតផងដែរ។

លើសពីនេះភាគីទាំងពីរបានឯកភាពគ្នាក្នុងការជួយសម្រួលការធ្វើដំណើរទៅវិញទៅមករបស់ពលករក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខែមេសា ខាងមុខនេះ តាមរយៈការសម្រួលថ្លៃទិដ្ឋាការគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តខ្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ស្របតាមទិសស្លោក «ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយ» ផងដែរ។

គួរជម្រាបថា ថៃគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ដោយថៃបានជាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេស ដែលដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ បានកើនដល់ជាង៨ពាន់លានដុល្លារនៅឆ្នាំ២០២៣ កន្លងទៅ។ ទន្ទឹមនេះ ជនជាតិថៃ បានមកលេងកម្សាន្តនៅកម្ពុជា មានចំនួនច្រើនជាងគេបង្អស់នៅក្នុងឆ្នាំ២០២៣ កន្លងទៅ គឺមានប្រមាណជិត២លាននាក់៕

None



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា សហការជាមួយក្រសួងយុត្តិធម៌ ផ្ដល់ការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក

ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងយុត្តិធម៌ នៅថ្ងៃទី…

តើការកក់បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះមានស្ថានភាពបែបណា?

សន្ទុះនៃការកក់សណ្ឋាគារ និងផ្ទះសំណាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមួយចំនួននៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ពីសំណាក់ភ្ញៀវទេសចរហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ