វិស័យថាមពល

កម្ពុជាចរចាជាមួយថៃ ជុំវិញតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ នាខែក្រោយ


នៅទីបំផុតភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នានឹងចាប់ផ្ដើមការចរចាជាថ្មីជុំវិញតំបន់រ៉ែប្រេងត្រួតស៊ីគ្នា ដែលមានផ្ទៃក្រឡាប្រមាណ២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េ នៅឈូងសមុទ្រថៃ ដែលកំពុងមានការព្រទាញប្រទង់ទាមទារកាន់កាប់ដោយប្រទេសទាំងពីរ។ ការចរចានេះនឹងធ្វើឡើងនៅអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបំពេញទស្សនកិច្ចប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ។
វិស័យថាមពល
ដោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងចរចាជាមួយភាគីថៃជុំវិញបញ្ហាធនធានថាមពលក្នុងតំបន់រ៉ែប្រេងត្រួតស៊ីគ្នា(OCA)នៅឈូងសមុទ្រថៃ នៅអំឡុងពេលសម្តេចចបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការគូសបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ប៉ានព្រី បាហិថានុការ៉ា (Parnpree Bahiddha-Nukara)។

លោក ប៉ានព្រី បានគូសបញ្ជាក់ថា ភាគីថៃត្រូវរង់ចាំលទ្ធផលច្បាស់លាស់ បន្ទាប់ពីចរចារវាងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខាងមុខសិន មុននឹងក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់ថៃ ចាត់វិធានការទៅតាមនោះ។

ជាមួយគ្នានេះ លោក ពិឆៃ ណារីបថាផាន (Pichai Naripthaphan) ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ និងជាអតីតរដ្ឋមន្ត្រីក្រសួងថាមពល បានអះអាងថា ភាគីកម្ពុជា និងថៃ ធ្លាប់បានចរចាគ្នាជាច្រើនលើករួចមកហើយលើបញ្ហានេះ ហើយគោលការណ៍ត្រូវបានបង្កើតឡើងសម្រាប់ការចរចាលើកក្រោយៗទៀត។ លោកបានបន្ថែមថា ការចរចាលើកនេះនឹងផ្ដោតលើកិច្ចសហការក្នុងការប្រើប្រាស់ធនធានថាមពលនៅក្នុងតំបន់រ៉ែប្រេងត្រួតស៊ីគ្នា(OCA)ជាជាងការបង្កជម្លោះព្រំដែនសមុទ្រជាមួយជាកម្ពុជា។

លោកគូសបញ្ជាក់ថា ការចរចាគួរតែត្រូវបានបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ព្រោះដំណើរការរុករក និងដំណើរការខួងយកធនធានថាមពលនៅក្នុងតំបន់ត្រួតស៊ីគ្នានេះ អាចប្រើពេលយូរចន្លោះពី២ឆ្នាំដល់៧ឆ្នាំ។

ប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)មួយកាលពីឆ្នាំ២០០១ អំឡុងការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីរួមគ្នាអភិវឌ្ឍន៍មួយផ្នែកនៃតំបន់រ៉ែប្រេងត្រួតស៊ីគ្នា(OCA) និងដើម្បីកំណត់ព្រំដែនសមុទ្រ។

ស្ថិតក្រោមស្មារតីនៃ MoU ខាងលើនេះ ការកំណត់ព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នាត្រូវធ្វើឡើងជាកញ្ចប់តែមួយដាច់ខាត ហើយគណៈកម្មាធិការបច្ចេកទេសរួមកម្ពុជា-ថៃ ត្រូវបានបង្កើតឡើង ដើម្បីចរចាជុំវិញបញ្ហាទាំងនេះ។ ជាលទ្ធផល ការចរចាជាច្រើនលើកត្រូវបានធ្វើឡើងចាប់តាំងពីពេលនោះមក ប៉ុន្តែគ្មានវឌ្ឍនភាពជាដុំកំភួននោះទេ ដែលភាគច្រើនបណ្ដាលមកពីជម្លោះជុំវិញការកំណត់ព្រំដែនសមុទ្រ៕

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា គួច ម៉េងលី ជំរុញឲ្យអ្នកនិពន្ធក្នុងស្រុក សរសេរសៀវភៅអំពីភាពជាអ្នកដឹកនាំនៃវីរៈបុរសខ្មែរឲ្យបានច្រើន

អ្នកឧកញ៉ា គួច ម៉េងលី ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏លេចធ្លោរមួយរូបនៅក្នុងវិស័យអប់រំនៅកម្ពុជា បានជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធក្នុងស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ