កិច្ច​ប្រជុំ​អាស៊ី-អ៉ឺរ៉ុប

កម្ពុជា​ត្រូវ​ទិញ​ឡាន ៤៥៥​គ្រឿង សម្រាប់​ការ​ប្រជុំ​អាស៊ី-អឺរ៉ុប​ ឆ្នាំក្រោយ


នាយក​រដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា​នេះ ថា កម្ពុជា​ត្រូវ​ទិញ​ឡាន​ចំនួន ៤៥៥​គ្រឿង ដើម្បី​បម្រើ​ដល់​ការ​ប្រជុំ​អាស៊ី-​អឺរ៉ុប លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្រ​ទៅ​ក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​ក្រោយ​នេះ។
ឆ្នាំ​២០២០​ខាង​មុខ​នេះ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ អាស៊ី-អឺរ៉ុប។
ដោយ

សម្តេច​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត ដូច្នេះ​ថា ៖ «ឆ្នាំ​ក្រោយ​ហ្នឹង ពួក​អឺរ៉ុប ត្រូវ​មក​ប្រទេស​កម្ពុជា យើង​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ ប្រជុំ​អាស៊ី អឺរ៉ុប។ គ្រាន់តែ​ឡាន​ត្រូវ​ទិញ ៤៥៥​គ្រឿង សូម​ជម្រាប ដើម្បី​បម្រើ​ឲ្យ​ការប្រជុំ​មួយ ៥៣​ប្រទេស មកពី​អឺរ៉ុប ២៨ បូក​នឹង​សហភាព​អឺរ៉ុប។»

សម្តេច ហ៊ុន សែន បានបន្តដូច្នេះថា «ត្រូវទិញឡាន៤៥៥គ្រឿង ត្រូវចុះកុងត្រាអោយក្រុមហ៊ុន ត្រូវទូរទាត់អោយគ្នាអី យ៉ាងម៉េច ដើម្បីធ្វើជាម្ចាស់ផ្ទះ។»

ការអះអាងរបស់សម្តេច បានកើតឡើងបន្ទាប់ពីមានការវិភាគថាការធ្វើដំណើរទស្សនកិច្ចកាលពីសប្តាហ៏មុនទៅបណ្តាប្រទេសអឺរ៉ុបខាងកើត - ឆែក ហុងគ្រី និងប៊ុលហ្គារី - គឺជាការអូសទាញការគាំទ្រពីប្រទេសទាំងនោះដើម្បីថែរក្សាប្រព័ន្ធអនុគ្រោះEBA។

នៅថ្ងៃអង្គារ ទី២២ ខែតុលានេះផងដែរ សម្តេចហ៊ុន សែន បានច្រានចោលការវិភាគនោះហើយថាការទស្សនកិច្ចនោះគឺដើម្បីពង្រឹងទំនាក់ទំនងជាទូទៅធម្មតា។

សម្តេច បាននិយាយដូច្នេះថា «ដូចជាឆែក ខ្ញុំកំពុងតែត្រៀមដើម្បីនឹងទិញនូវយន្តហោះស៊ើបការដែលផលិតនៅប្រទេសឆែក។»

យោងតាមសម្តេច យន្តហោះស៊ើបការប្រភេទL39 នឹងត្រូវទិញ​នាំចូលកម្ពុជាដើម្បីពន្លត់ភ្លើងឆេះព្រៃ ការងារជួយសង្រ្កោះទឹកជំនន់ និងសំរាប់ហ្វឹកហាត់។

សម្តេច បាននិយាយដូច្នេះថា «ខ្លះឃើញឯងទស្សនកិច្ចនៅ​ឯហ្នុង វាថាឯងទៅអោយអឺរ៉ុបខាងកើត ជួយទប់អឺរ៉ុបខាង​លិច។»




អត្ថបទបន្ទាប់


បង់ក្លាដេស​ គ្រោង​នឹង​បញ្ជូន​កម្មករ​សំណង់​មកធ្វើការនៅ​កម្ពុជា​

ខណៈ​ដែល​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ មាន​សន្ទុះ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​បំផុត​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ប្រ…

ម្ចាស់អគារជួលក្នុងក្រុងព្រះសីហនុ «ជួបទុក្ខធំ» ព្រោះខ្សត់ភ្ញៀវ និងតម្លៃជួលដាំក្បាលចុះ

បន្ទាប់ពីមាន​សន្ទុះ​កំណើន​យ៉ាងគំហុក ដោយសារតែមានលំហូរនៃវិនិយោគិន ចូលមករកស៊ី និងស្នាក់នៅខេត្តព្រះសីហនុ ឥឡូវនេះ ទីផ្សារ​អចលនទ្រព្យ​ក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ