ដំឡូងមី

កម្ពុជានឹងបង្កើតសហព័ន្ធដំឡូងមី ដើម្បីលើកកម្ពស់តម្លៃ និងការដាំដុះដំឡូងមីនៅកម្ពុជា


បើគ្មានការប្រែប្រួលទេ សហព័ន្ធដំឡូងមីកម្ពុជា ដែលមានកំណត់នៅក្នុងគោលនយោបាយជាតិ ស្ដីពីដំឡូងមី នឹងត្រូវបង្កើតឡើងនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ក្រោយគម្រោងនេះ ត្រូវបានអាក់ខានអស់រយៈពេលជាច្រើនឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងប្រធានសមាគមកសិករដំឡូងមីខ្មែរ ជឿជាក់ថា ក្រោយសហព័ន្ធនេះត្រូវបានបង្កើតឡើង វានឹងក្លាយជាផ្នែកមួយជួយដល់កសិករ និងជួយលើកកម្ពស់ដំណាំដំឡូងមីនៅកម្ពុជា ខណៈដំណាំនេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកជាដំណាំយុទ្ធសាស្រ្តធំទីពីរបន្ទាប់ពីដំណាំស្រូវ។
ដំឡូងមី
ដោយ

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់ខេមបូណូមីសថា គម្រោងបង្កើតសហព័ន្ធដំឡូងមីកម្ពុជា ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកនេះ នឹងត្រូវចាប់ផ្ដើមឡើងវិញ ដែលវានឹងក្លាយជាតំណាងចម្រុះរបស់អ្នកប្រកបមុខរបរក្នុងវិស័យនេះ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះមុនឈានទៅបង្កើតសហព័ន្ធដំឡូងមីកម្ពុជានៅអំឡុងខែមិថុនា ខាងមុខ ក្រុមការងារនឹងចុះទៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីផ្សព្វផ្សាយពីគុណសម្បត្តិ និងឈានដល់ការបោះឆ្នោតជ្រើសរើសតំណាងប្រចាំខេត្តនីមួយ​ៗ។ ការបង្កើតសហព័ន្ធដំឡូងមីកម្ពុជានេះ គឺមានគុណសម្បត្តិដូចគ្នានឹងការបង្កើតសហព័ន្ធស្វាយចន្ទី ក៏ដូចជាសហព័ន្ធស្រូវអង្ករដែរ ដោយសារតែសហព័ន្ធនឹងប្រមូលផ្ដុំអ្នកពាក់ព័ន្ធទាំងអស់ដើម្បីជួយគ្នាទាំងលើការដាំដុះ និងដោះស្រាយបញ្ហាប្រឈមនានា។

​ជាមួយគ្នានេះ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ទទួលស្គាល់ថា ការបង្កើតសហព័ន្ធដំឡូងមីកម្ពុជា គឺធ្វើឡើងក្នុងបំណងជួយផ្ដល់ផលប្រយោជន៍ដល់កសិករ ប៉ុន្តែលោកហាក់បារម្ភខ្លាចតែមិនបានផ្ដល់ផលប្រយោជន៍ពិតប្រាកដ។ ការបង្ហាញក្តីបារម្ភបែបនេះធ្វើឡើងក្រោយ លោក សង្កេតឃើញថា ការបង្កើតសហព័ន្ធមួយចំនួននាពេលកន្លងមកហាក់ពុំទាន់ផ្ដល់ផលប្រយោជន៍ណាមួយដល់កសិករនៅឡើយទេ។

សម្រាប់ប្រធានសមាគមកសិករដំឡូងមីខ្មែររូបនេះ ដើម្បីឱ្យការបង្កើតសហព័ន្ធនេះអាចផ្ដល់ប្រយោជន៍ដល់កសិករទៅបាន លុះត្រាតែរដ្ឋាភិបាលជួយគាំទ្រក្នុងការរកទីផ្សារ និងផ្ដល់ឱកាសដល់អ្នកវិនិយោគនាំចេញទៅទីផ្សារខាងក្រៅ ដោយមិនពឹងផ្អែកទាំងស្រុងទៅលើប្រទេសជិតខាង​។

បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នកម្ពុជាពុំទាន់មានកន្លែងកែច្នៃគ្រប់គ្រាន់ និងពុំទាន់មានកន្លែងសម្រាប់ស្តុកទុកឱ្យស្របតាមស្តង់ដានៅឡើយទេ ដែលបញ្ហានេះ គឺជាផ្នែកមួយនៃការរារាំងចំពោះស្ថិរភាពទីផ្សារដំឡូងមីរបស់កម្ពុជា។

​សូមបញ្ជាក់ថា នៅក្នុងគោលនយោបាយជាតិ ស្ដីពី ដំឡូងមី រដ្ឋាភិបាលបានចាត់ទុកដំណាំនេះជាដំណាំធំទីពីរបន្ទាប់ពីដំណាំស្រូវ ហើយត្រូវមានការគាំទ្រពិសេស ដើម្បីទាញយកប្រយោជន៍ឱ្យបានជាអតិបរមានិងការអភិវឌ្ឍដំណាំនេះឱ្យក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយក្នុងការធ្វើបដិវត្តន៍កសិ-ឧស្សាហកម្មនៅកម្ពុជា ដែលទិសដៅនេះត្រូវបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ ដោយរំពឹងថា ផលិតកម្មដំឡូងមីអាចនឹងរួមចំណែកពី៣% ទៅ៤% នៃផលិតផលក្នុងស្រុកសរុប​។

ជារៀងរាល់ឆ្នាំថវិកាស្ទើរតែ៣០០លានដុល្លារអាម៉េរិក ត្រូវបានគេវិនិយោគ ដើម្បីដាំដុះ ខណៈការនាំចេញភាគច្រើននៅក្នុងទម្រង់ជាផលិតផលមិនទាន់កែច្នៃ និងជាចំណិតដំឡូងមីក្រៀម ដែលមានទំហំប្រមាណ៧២៨លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទ៖បូ ដូឡា​

None



អត្ថបទបន្ទាប់


បុណ្យទន្លេ៣ថ្ងៃនៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង៥៥ម៉ឺននាក់

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានបង្ហាញថា នៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៃពិធីបុណ្យទន្លេ…

តើគួរខ្ចីប្រាក់ចំនួនប៉ុន្មាភាគរយ នៃប្រាក់ចំណូល ដើម្បីកុំឱ្យមានហានិភ័យនៅពេលសងត្រលប់វិញ?

ការខ្ចីប្រាក់បន្ថែម ដើម្បីធ្វើជាដើមទុនក្នុងដំណើរការធ្វើអាជីវកម្ម ឬការវិនិយោគ គេអាចរកបានពីប្រភពផ្សេងៗតាមរយៈការដាក់ពាក្យស្នើសុំឥណទាន ឬកម្ចី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ