សេដ្ឋកិច្ចឌីជីថល

កម្ពុជាគ្រោងដាក់ចេញក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងពេលឆាប់ៗ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសនាពេលថ្មីៗនេះថា នឹងដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈវិធានការកែទម្រង់ដ៏មុតស្រួចមួយចំនួនត្រូវបានដាក់ចេញជាបន្តបន្ទាប់រួចមកហើយ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
សម្តេចហ៊ុន សែន ព្រមានចាត់វិធានការក្ដៅលើមន្ត្រីមូលដ្ឋានណា ដែលបន្លំដាក់ឈ្មោះក្រុមគ្រួសារខ្លួន ដែលមិនមែនគ្រួសារក្រីក្រីពិតប្រាកដ ដើម្បីបានប្រាក់ឧបម្ថម្ភពីរដ្ឋ
ដោយ

ថ្លែងក្នុងពិធីបើក​សម្ពោធ ពិព័រណ៍ចិន-អាស៊ាន​លើកទី ១៧ឆ្នាំ២០២០ ក្រោម​ប្រធានបទ​កសាង ខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ឌីជីថល តាមរយៈ​ប្រព័ន្ធ​វីដេអូ សម្ដេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បានគូស​បញ្ជាក់ថា​ កម្ពុជា​បច្ចុប្បន្ន​បានដាក់​ឱ្យ​អនុវត្ត​​នូវថ្នាល​ចុះបញ្ជី​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក ដោយចំណាយ​ពេលតែ​​០៨ ថ្ងៃ​ប៉ុណ្ណោះ ​និងក៏បាន​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ដែលនឹង​ចូលជា​ធរមាន​ចាប់​ថ្ងៃទី ០១ ខែ​មករា ឆ្នាំ ២០២១ ​និងជា​ពិសេស​ទៀត គឺការរៀបចំ​ផែនការមេ ដើម្បីអភិវឌ្ឍ​​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​​ទៀតផង។

ក្នុងពេលជា​មួយគ្នានោះ សម្តេចក៏​បានបញ្ជាក់​ទៀតថា ​កម្ពុជាក៏នឹង​ដាក់ចេញ​ច្បាប់​វិនិយោគ​ថ្មី ដែលមាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ និងមាន​ភាពទាក់ទាញ តាមរយៈ​ការផ្ដល់​ការលើក​ទឹកចិត្ត​ជាកញ្ចប់​ដល់ការវិនិយោគ លើឧស្សាហកម្ម​ប្រភេទ​អេឡិចត្រូនិក គ្រឿងបង្គុំ កសិ-ឧស្សាហកម្ម គ្រឿងបន្លាស់ បច្ចេកវិទ្យា និងហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល។

ប្រមុខរាជរដ្ឋាភិបាល​បានបន្ថែម​ទៀតថា  ការពន្លឿន​ការអភិវឌ្ឍ​ការតភ្ជាប់​ឌីជីថល​តំបន់ និងការ​ប្រែក្លាយ​សង្គម-សេដ្ឋកិច្ចឱ្យ​ទៅជា​សង្គម-សេដ្ឋកិច្ច​ឌីជីថល នឹងក្លាយ​ជាកម្លាំង​ចលករ​ដ៏សំខាន់​ក្នុងការស្តារ​សេដ្ឋកិច្ចឡើង​វិញ​ក្រោយវិបត្តិ​កូវីដ-១៩ និងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និងភាពធន់​នាពេល​អនាគត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សួនបណ្តុំ​សហគ្រាសធុនតូច និងមធ្យម មានប្រើប្រាស់បច្ចេកវិទ្យាទំនើបដំបូងគេ​នៅកម្ពុជា នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១

ព័ត៌មាន
សួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ i4.0 ដែលជាបណ្តុំ SME ដំបូងបង្អស់នៅកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយមានកា…

ចិន​នឹង​យក​ពន្ធ​ជាង ២១០% លើ​ស្រាអូស្រ្តាលី​ដែលនាំចូលមកទីផ្សារចិន

ព័ត៌មាន
ចាប់ពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ​ទៅ អាជ្ញាធរ​ចិន​នឹង​យក​ពន្ធ​លើ​ស្រា​អូស្ត្រាលី​ដែលនាំចូលមក​ក្នុង​ប្រទេស​ចិន កើនឡើង​ដល់ ២១២% ។ យោងតាមការផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ