តម្លៃពន្ធលើប្រេងសាំង

ហេតុអ្វីការបញ្ចុះតម្លៃពន្ធលើប្រេងសាំងមិនទាន់ជាជម្រើសល្អសម្រាប់កម្ពុជា?


បច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយ៍នីមួយៗ នៅកម្ពុជា បានបន្តកើនឡើងដល់ជាង៥ពាន់រៀល ក្នុង១លីត្រ សម្រាប់សាំងស៊ុបពែរ, និងតម្លៃ៤ពាន់៧រយរៀល សម្រាប់ប្រេងសាំងធម្មតា ខណៈប្រេងម៉ាសូត មានតម្លៃ ៤ ៤៥០រៀល ក្នុង១លីត្រ។ ជុំវិញបញ្ហាសាំងឡើងថ្លៃនេះផងដែរ ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកប្រកបរបររត់តាក់ស៊ី ក៏បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយរកដំណោះស្រាយលើបញ្ហានេះ។
ស្ថានីយន៍ប្រេងឥន្ធនៈ PTT រូបភាព៖ បងវន្ថា

ប៉ុន្ដែ ថ្មី​ៗ​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច បាន​គូសបញ្ជាក់​ថា ការ​បញ្ចុះ​ពន្ធ​លើ​ប្រេងសាំង​បន្ថែម​ទៀត សម្រាប់​កម្ពុជា​នៅ​ពេល​នេះ មិន​ទាន់​ជា​ជម្រើស​ល្អ​នោះ​ទេ​។ តើ​មក​ពី​ហេតុ​អ្វី?

ថ្លែង​ក្នុង​វេទិកា ស្តី​ពី​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២ ថ្មី​ៗ​នេះ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់​ដូច្នេះ ការ​ឡើងថ្លៃ​នៃ​ប្រេង​ឥន្ទ​នៈ ពិត​ណាស់​បាន​និង​កំពុង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​អ្នក​ប្រកប​រប​រត់​ម៉ូតូឌុប រ​ម៉ក​កង់​បី និង​តាក់ស៊ី​ជាដើម ហើយ​មិនមែន​តែ​កម្ពុជា​ទេ ដែល​កំពុង​ប៉ះពាល់​ដោយសារ​ប្រេងសាំង​ឡើងថ្លៃ​នេះ គឺ​វា​ប៉ះពាល់​នៅ​ទូ​ទាំង​ពិភពលោក​ទៅ​ហើយ​។ ប៉ុន្ដែ សំណួរ​សួរ​ថា តើ​រាជរដ្ឋាភិបាល​កម្ពុជា អាច​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ធន ឬ​ប​ន្ថូ​រ​បន្ថយពន្ធ​លើ​ប្រេងសាំង ដើម្បី​ឲ្យ​តម្លៃ​មានការ​ថយ​ចុះ​ទាប​ជាង​មុន​ដែរ​ឬទេ? ឆ្លើយ​តប​នឹង​សំណួរ​នេះ ឯកឧត្តម វ​ង្សី វិស្សុត បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា កាលណា​បញ្ចុះ​ពន្ធ មាន​ន័យ​ថា ប្រាក់​ចំណូល​របស់​ជាតិ​នឹង​ត្រូវ​ធ្លាក់​ចុះ ដូច្នេះ រាជរដ្ឋាភិបាល​មិន​ទាន់​អាច​បញ្ចុះតម្លៃ​ពន្ធ​លើ​ប្រេងឥន្ធនៈ​បាន​នោះ​ទេ ហើយ​វា​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ចំណូល និង​ថវិកាជាតិ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច ពិសេស​គឺ​ជួយ​ទៅ​ដល់​ពលរដ្ឋ​ក្រីក្រ ងាយ​រង​គ្រោះ​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩​។

ក៏​ប៉ុន្តែ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​មិន​បាន​បណ្ដោយ​ឱ្យ​តម្លៃ​ប្រេងឥន្ធនៈ ឡើង​តាម​ចិត្ត​នៅ​លើ​ទីផ្សារ​នោះ​ដែរ​។ កន្លង​មក រាជរដ្ឋាភិបាល​បាន​កំណត់​ទំហំ​ពន្ធ​មួយ​ដែល​ច្បាស់លាស់ ជា​មូលដ្ឋាន បើ​ទោះជា​តម្លៃ​ប្រេង​ឡើង ឬ​ចុះ​ខ្លាំង ប៉ុន្ដែ តម្លៃ​ប្រេង​លក់រាយ​លើ​ទីផ្សារ​មិន​ឡើងថ្លៃ​ខ្ពស់​ខ្លាំង​នោះ​ទេ​។ បន្ថែម​នោះ ក្រសួងពាណិជ្ជកម្ម បាន​តាមដាន​ការ​លក់រាយ​រៀង​រាល់​ខែ ដើម្បី​កំណត់​ថ្លៃ​ប្រេងឥន្ធនៈ​លក់​នៅ​តាម​ស្ថានីយ​នីមួយ សម្រាប់​ប្រេងសាំង​ធម្មតា និង​ម៉ា​សូត កុំឱ្យ​មាន​កេង​បន្លំ​ផ្សេង​ៗ​ផង​ដែរ​។

បើ​តាម​ឯកឧត្តម វ​ង្សី វិស្សុត ក្នុង​មួយ​ខែ​ៗ​រដ្ឋ​ត្រូវ​ចំណាយ​ប្រមាណ ៣០​លាន​ដុល្លារ ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​ក្រីក្រ និង​ងាយ​រង​គ្រោះ ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ ដូច្នេះ ការ​កាត់​បន្ថយពន្ធ​លើ​ប្រេងសាំង​នៅ​មិន​ទាន់​ជា​ជម្រើស​ល្អ​នៅឡើយ​។

ជាមួយ​គ្នា មន្ត្រី​តំណាង​អគ្គនាយក​ដ្ឋា​គយ និង​រដ្ឋាករ​កម្ពុជា ក៏​បាន​គូសបញ្ជាក់​ថា តម្លៃ​ទំនិញ​នាំ​ចូល​ត្រូវ​បាន​គិតគូរ​តាម​តម្លៃ​ជាក់ស្ដែង​លើ​ទីផ្សារ ក៏​ប៉ុន្តែ​សម្រាប់​ការ​នាំ​ចូល​ប្រេងសាំង​រាជរដ្ឋាភិបាល​បាន​គិតគូរ តាម​តម្លៃ​មួយ​ថេរ​។ ក្នុង​ន័យ​នេះ មន្ត្រី​គយ​បាន​ពន្យល់​ថា ទោះបីជា​ទំនិញ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃ ប៉ុន្តែ​រដ្ឋ​បាន​គិតគូរ​មិន​ដំឡើង​ទៅ​តាម​តម្លៃ​ទីផ្សារ​ពិភពលោក​នោះ​ទេ ពោល​គឺ​គិត​ពន្ធ​តាម​តម្លៃ​មួយ​ថេរ ដែល​បាន​កំណត់​។

សូម​បញ្ជាក់​ថា តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ក្នុង​មួយ​ធុង​បារ៉ែល​ឡើង​ដល់​ជាង ៩០​ដុល្លារ​ទៅ​ហើយ ដោយសារ​តែ​បញ្ហា​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ដែល​បង្ក​ជា​ក្ដី​បារម្ភ​ថា អាច​នឹង​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផ្គត់​ប្រេង​ឆៅ​។ បើ​តាម​អ្នកជំនាញ​មួយ​ចំនួន​ធ្លាប់​បាន​លើក​ឡើង​ថា ប្រសិនបើ​ស្ថាន​កា​រវិ​វត្ត​កាន់តែ​អាក្រក់​ទៅ​ៗ នោះ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ពិភពលោក​អាច​បន្ដ​កើនឡើង​ថែម​ទៀត គឺ​អាច​ឡើងថ្លៃ​ដល់​ទៅ​ជាង​១០០​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​។ តម្លៃ​ប្រេង​ពិភពលោក​ឡើងថ្លៃ ក៏​កំពុង​បង្ក​ឲ្យ​កើត​មាន​អតិរ​ផ​ណា​កើនឡើង​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកពូទីន បញ្ជាឱ្យធ្វើសមយុទ្ធនុយក្លេអ៊ែរ ស្របពេលអាមេរិកព្រមានម្តងហើយម្តងទៀតថារុស្ស៊ីត្រៀមវាយអ៊ុយក្រែន

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅចុងសប្តាហ៍មុននេះបានបញ្ជា និងដឹកនាំដោយផ្ទាល់ ការធ្វើសមយុទ្ធយុទ្ធសាស្ត្រនុយក្លេអ៊ែរ អមជាមួយការបា…

នាយករដ្ឋមន្ត្រីអង់គ្លេស៖ «បើគេមិនអាចជួយអ៊ុយក្រែនបាន ថ្ងៃអានាគតតៃវ៉ាន់នឹងមានហានិភ័យដូចគ្នា»

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ថា ប្រសិនបើបណ្តាប្រទេសលោកខាងលិចបរាជ័យក្នុងការបំពេញតាមការសន្យារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ