ពាណិជ្ជកម្មកម្ពុជាអាមេរិក

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានជាង ៦ពាន់លានដុល្លារ នៅ១១ខែឆ្នាំ២០២០


ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែសម្រេចបានកំណើនល្អនៅឆ្នាំ២០២០ កន្លងទៅនេះ បើទោះបីជាមានវិបត្តិនៃមេរោគរាតត្បាតក៏ដោយ។ តួយ៉ាង នៅ១១ខែ ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក សម្រេចបានដល់ទៅជាង៦ពាន់៣រយលានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ គឺបានកើនឡើងដល់ទៅ ជាង៩០០លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីការិយាល័យជំរឿនរបស់អាមេរិក។
រូបតំណាង៖ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុកកំពង់ផែ
ដោយ

តាម​ទិន្នន័យបង្ហាញថា នៅ១១ខែ ឆ្នាំ២០២០ ការនាំចេញ​របស់​កម្ពុជា​ទៅអាមេរិក​សម្រេចបាន​ដល់ ៦ពាន់លាន​ដុល្លារ ហើយបើធៀបនឹង​១១ខែ​ឆ្នាំ២០១៩ គឺបានកើនឡើង​ដល់ទៅ១ពាន់១រយ​លាន​ដុល្លារអាមេរិកឯណោះ។ ប៉ុន្ដែ ការនាំចូល​អាមេរិក​មក​កម្ពុជា​វិញ នៅ១១ខែ ឆ្នាំ២០២០ មាន​ត្រឹមតែជាង​ ៣១២លាន​ដុល្លារអាមេរិក ធៀបនឹង​១១ខែ​ឆ្នាំ២០១៩ ធ្លាក់ចុះជាង​១៧០លាន​ដុល្លារអាមេរិក។

មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នាពេល​កន្លងទៅនេះ បាន​ឲ្យដឹងថា ការនាំចេញ​របស់​កម្ពុជា​ទៅអាមេរិក មិនបាន​រង​ផលប៉ះពាល់​ដោយសារ​កូវីដ-១៩នោះទេ។ ប្រទេស​កម្ពុជា មានផលិតផល​នាំចេញ​សំខាន់ៗទៅអាមេរិក​​ដូចជា វាយនភណ្ឌ ស្បែកជើង សម្ភារ​សម្រាប់​ការធ្វើដំណើរ កង់ និង​ផលិតផល​កសិកម្ម។ រីឯនាំចូល​ពីអាមេរិក​មកវិញ មានដូចជា យានយន្ដ ចំណីសត្វ និង​គ្រឿងម៉ាស៊ីន។

យ៉ាងណាក៏ដោយចុះ បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា កាលពីថ្ងៃទី ៦ ខែមករា បាន​ឲ្យដឹងថា ដោយសារតែ​ប្រព័ន្ធ​អនុគ្រោះពន្ធទូទៅ GSP ដែលផ្ដល់​ដោយ​អាមេរិកត្រូវបាន​ផុត​សុពលភាព​កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ បានតម្រូវឲ្យ​​ផលិតផល​សម្រាប់​​ការធ្វើដំណើរ​ទាំងអស់​​របស់​កម្ពុជា ដែលនាំចេញ​ទៅអាមេរិក​​នឹងតម្រូវ​ឲ្យ​បង់ពន្ធ​នាំចូល​​​រហូតដល់​​ប្រព័ន្ធ​អនុគ្រោះពន្ធរបស់អាមេរិកមួយនេះ ត្រូវបាន​ផ្ដល់​សុពលភាព​ឡើងវិញ។ បើទោះបី​យ៉ាងណា អ្នកនាំចូល​ទំនិញ​​ទៅអាមេរិក អាច​​​នឹង​ទទួលបាន​ប្រាក់ពន្ធ ​ដែលខ្លួនបាន​បង់​នោះ ត្រឡប់មកវិញ នៅពេលដែល​ការផ្ដល់​ភាពអនុគ្រោះពន្ធ GSP នឹង​ត្រូវបន្ដ​ផ្ដល់ជូនឡើងវិញ​នាពេល​ឆាប់ៗនេះ៕

None



អត្ថបទបន្ទាប់


ក្រសួងកសិកម្មដាក់ចេញវិធានការបន្ទាន់ ដោះស្រាយបញ្ហា សម្រាប់អ្នកនាំចេញនាំចូលជលផល

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រទី៨មករានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្តីពីការដាក…

កម្ពុជានាំចេញ ក្រូចឆ្មារជាង ២ពាន់តោន នៅឆ្នាំ២០២០ ខណៈអាជីវករថា ក្រូចឆ្មារខ្មែរលក់លើទីផ្សារមានតិចតួចណាស់

ស្របពេលដែល អាជីវករផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ក្រូចឆ្មារខ្មែរ ដែលមានលក់លើទីផ្សារបច្ចុប្បន្ន មានបរិមាណតិចតួចបើធៀបនឹងក្រូចឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ