សេដ្ឋកិច្ចរុស្ស៊ី - ទណ្ឌកម្ម

តើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់រុស្ស៊ី បានងើបចេញពីទណ្ឌកម្មយ៉ាងណាខ្លះ?


តើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់រុស្ស៊ី បានងើបចេញពីទណ្ឌកម្មយ៉ាងណាខ្លះ? វិស័យសំខាន់ៗ ដែលជាចរន្តសេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងតែសម្របខ្លួនទៅតាមស្ថានភាពននៃវិបត្តិ ហើយក្នុងករណីខ្លះវាបានស្ទុះងើបឡើងវិញទាំងស្រុងពីទណ្ឌកម្មអន្តរជាតិ ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន។
សេដ្ឋកិច្ចរុស្ស៊ី - ទណ្ឌកម្ម
ដោយ

កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី និងការកើនឡើងនៃតម្រូវការអ្នកប្រើប្រាស់ ដែលត្រូវបានជំរុញដោយការចំណាយរបស់រដ្ឋាភិបាលរុស្ស៊ីច្រើន បានអនុញ្ញាតឱ្យអាជីវកម្មចម្រុះដូចជាធនាគារ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនអាកាសចរណ៍ស្វែងរកវិធីដើម្បីទប់ទល់ និងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីសេដ្ឋកិច្ចប្រទេសនេះកំពុងសង្កត់សង្កឹនដោយទណ្ឌកម្មរបស់លោកខាងលិចស្ទើររើខ្លួនពុំរួចក្តី។ ​

យោងតាមស្ថិតិសហព័ន្ធរបស់ប្រទេសរុស្ស៊ី បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរុស្ស៊ី បានកើនឡើងដល់៥,៥% នៅក្នុងត្រីមាសទីបី នៃឆ្នាំនេះ ធៀបនឹងឆ្នាំមុនមានត្រឹមតែ ៤,៩ភាគរយប៉ុណ្ណោះ។ លទ្ធផលនេះបង្ហាញថា នេះគឺជាកំណើនដែលលឿនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩។

លើសពីនេះ វាក៏បានបង្ហាញពីដែនកំណត់នៃទណ្ឌកម្មលោកខាងលិច ដែលប្រធានាធិបតីអាម៉េរិក លោកចូ បៃដិន ធ្លាប់អួតថា ទណ្ឌកម្មដែលអាម៉េរិកដាក់លើរុស្ស៊ីជាមួយនឹងសម្ព័ន្ធមិត្ត នឹងកាត់បន្ថយសេដ្ឋកិច្ចរបស់រុស្ស៊ីពាក់កណ្តាល ហើយនឹងបង្វែរប្រាក់(រូប៍)របស់រុស្សីទៅជាកម្ទេចថ្ម ក្រោយទីក្រុងម៉ូស្គូចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។

ទោះយ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាមជំរុញទំនាក់ទំនងជាមួយប្រទេសក្បែរខាងដូចជា ចិន និងឥណ្ឌា ខណៈដែលសហភាពអឺរ៉ុប បានកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី រួមទាំងការនាំចូលប្រេង និងឧស្ម័ន។

កាលនោះ ប្រាក់រូប៍របស់រុស្ស៊ី បានធ្លាក់ចុះទាបក្នុងកម្រិតទាបបំផុត ប៉ុន្តែក្រោយមកបានងើបមកវិញ។ ទោះបីជារុស្ស៊ីបានរួចផុតពីការដួលរលំសេដ្ឋកិច្ចរហូតមកដល់ពេលនេះក្តី រដ្ឋាភិបាលរុស្ស៊ីកំពុងបង្ហូរធនធានរបស់ខ្លួនដើម្បីរក្សាការចំណាយរបស់រដ្ឋ ខណៈពេលដែលមានការហូរចេញនៃវិនិយោគិនបរទេស ហើយអាជីវកម្មក្នុងស្រុកក៏កាន់តែពិបាកក្នុងការរក្សាការផ្លាស់ប្តូរបច្ចេកវិទ្យាព្រោះតែទណ្ឌកម្មអន្តរជាតិ។

តែយ៉ាងណា វិស័យធនាគាររបស់រុស្ស៊ី បានផ្តល់នូវឧទាហរណ៍ដ៏ច្បាស់ដែលថា សេដ្ឋកិច្ចរុស្ស៊ីបានយកឈ្នះលើការដាក់ទណ្ឌកម្ម។ ជាក់ស្តែង ធនាគាររដ្ឋរុស្ស៊ីដ៏ធំបំផុត Sberbank, PJSC រួមជាមួយនឹងធនាគារសំខាន់ៗផ្សេងទៀត ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េ​រិក និងសហភាពអឺរ៉ុប ព្រមទាំងត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFTទៀតផង។

ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុទាំងនោះនៅតែអាចទទួលប្រាក់ចំណេញនៅឆ្នាំនេះដដែល។ ប្រាក់ចំណេញសរុបរបស់វិស័យធនាគារសម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ បានកើនឡើងលើសពីកំណត់ត្រាប្រចាំឆ្នាំមុនរួចទៅហើយ ពីមុនពេលសង្រ្គាមនៅឆ្នាំ២០២១។ បើតាមលោក Valery Piven នាយកគ្រប់គ្រងនៃទីភ្នាក់ងារវាយតម្លៃរុស្ស៊ី ឱ្យដឹងថា ប្រាក់ចំណេញរបស់ធនាគាររុស្ស៊ីអាចឈានដល់ជាង ៣ពាន់ពាន់លានរូប៍ ឬ ស្មើនឹង៣៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។

ស្របពេលជាមួយគ្នានេះ ការលក់ធនធានថាមពលក៏បានរក្សាលំហូរប្រាក់ចំណូលដ៏សំខាន់សម្រាប់រដ្ឋាភិបាលរុស្ស៊ីដែរ។ ការជំរុញសារពើពន្ធដែលបានជួយជំរុញឱ្យមានការផ្លាស់ប្តូរ ត្រូវបានកំណត់ឱ្យរុស្ស៊ីមានសមត្ថភាពបង្វែរការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសផ្សេងទៀត និងលក់ប្រេងឆៅក្នុងតម្លៃលើសពី ៦០ដុល្លារក្នុង១ធុងប៉ារ៉ែល ដែលកំណត់ដោយ G7 និង សហភាពអ៊ឺរ៉ុប។

បើតាមលោក Marcel Salikhov ប្រធានវិទ្យាស្ថានថាមពល និងហិរញ្ញវត្ថុនៅទីក្រុងមូស្គូបាននិយាយថា សេដ្ឋកិច្ចរបស់ស្ស៊ីទំនងជានឹងត្រឡប់ទៅរកអត្រាកំណើនសក្តានុពលប្រហែល ១% នៃផលិតផលក្នុងស្រុកសរុបវិញ ដែលវានឹងក្លាយជាសេណារីយ៉ូដ៏ល្អមួយនៅក្នុងបរិយាកាសនាពេលបច្ចុប្បន្ន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី៖ ការបោះឆ្នោតនៅអឺរ៉ុបទំនងជាពន្យារពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសអូស្ត្រាលី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក ដន ហ្វារែល (Don Farrell) បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងសហភាពអឺរ៉ុប មើ…

អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ ព្រោះកត្តាអាកាសធាតុ

ព័ត៌មាន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាករាល់ការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ជាបណ្ដោះអាសន្នដោយសារមានខ្យល់បោកបក់ខ្លាំងនៅលើផ្ទៃសមុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ