កងទ័ពជើងគោកកម្ពុជា-ចិន

កងទ័ពជើងគោកកម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាទ្វេភាគីតាមប្រព័ន្ធ Online ជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍លីវ ចេន លី (Liu Zhen Li) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ២០២២ ព្រមទាំងបានចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធ Online លើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរផងដែរ។
រូបតំណាង

យោងតាមលិខិតប្រកាសព័ត៌មានរបស់កងទ័ពជើងគោកកម្ពុជាបានឲ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម នាយឧត្តមសេនីយ៍លីវ ចេន លី (Liu Zhen Li) បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ចិន និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដែលបានដំណើរការបោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ។

ក្នុងជំនួបពិភាក្សាទ្វេភាគីនេះ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ចិន បានសម្រេចចុះហត្ថលេខារួមគ្នាលើ អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន។ គោលបំណងនៃអនុស្សារណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងកងទ័ពជើងគោកទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ ឯកសារនេះ គឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវ ដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរផងដែរ។

ទន្ទឹមនេះ ភាគីទាំងពីរបានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ដំណើរការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។ នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខសាកល និងតំបន់ ដែលកំពុងកើតមានឡើង និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដើម្បីបន្តចូលរួមចំណែកថែរក្សាសន្តិភាព សន្តិសុខស្ថិរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា ៕

អត្ថបទ សោម ស្រីពេជ្រ 

None



អត្ថបទបន្ទាប់


អស់កង្វល់ ទូរស័ព្ទអស់លុយ សេវាអ៊ីនធឺណែតខ្សោយ អត់ Wifiក៏អាចប្រើអេស៊ីលីដាម៉ូបាលបានដែរ

ធនាគារអេស៊ីលីដា ជាធនាគារខ្មែរដែលគិតគូរក្នុងការផ្ដល់អត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់អតិថិជន។ ឥឡូវនេះ កាន់តែពិសេសថែមទៀត ដោយអតិថិជននៅតែ…

អឺរ៉ុបប្រឈមនឹងឱសានវាទទូទាត់ថ្លៃប្រេងជាប្រាក់រូប្ល ខណៈអ៊ុយក្រែនប្រឈមនឹងសមរភូមិថ្មី

ប្រទេសនៅអឺរ៉ុបដែលជាអ្នកទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី កំពុងប្រឈមនឹងកាលបរិច្ឆេទកំណត់ឲ្យទូទាត់ប្រាក់ ជារូបិយបណ្ណ (rubles)របស់រុស្ស៊ីនៅត្រឹម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ