អត្ថបទក្រុមហ៊ុន

ផ្លាស់ប្តូរទៅកាន់ឌីជីថលឥឡូវនេះ បើមិនចង់ដើរចេញពីទីផ្សារអនឡាញដែលមានតម្លៃរាប់ពាន់លានដុល្លារ


ផ្លាស់ប្តូរទៅកាន់ឌីជីថលឥឡូវនេះ បើមិនដូច្នេះទេ ត្រៀមខ្លួនចាញ់គេឱ្យហើយទៅក្នុងពេលអនាគត។ នេះគឺជាសារមួយពីអ្នកជំនាញទីផ្សារអនឡាញនៃក្រុមហ៊ុន Httpool។
លោក Matthieu Laporte អនុប្រធានក្រុមហ៊ុន Httpool ទទួលបន្ទុកអាជីវកម្មខ្នាតតូច និងមីក្រូ
ដោយ

យោង​តាម​តួលេខ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន Httpool ដែល​ជា​ដៃគូលក់​ទទួល​បានសិទ្ធិ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​​បណ្តាញ​ទំនាក់ទំនង​​សង្គម Facebook ​នៃ​ក្រុមហ៊ុន Meta​ បាន​ឱ្យដឹងថា ការចំណាយលើប្រតិបត្តិការ​​ឌីជីថលមានសរុបជាង ​​ ៦០​ពាន់​លាន​ដុល្លារ​អាមេរិកនៅ​ក្នុង​ប្រទេស​​កម្ពុជា​។ យោង​តាម​តួលេខ​ដដែល​នេះ ចំនួន​ប្រតិបត្តិការ​ឌីជីថល​បាន​កើន​ឡើង​ទ្វេដង​ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ​២០២០ ដែល​បង្ហាញ​ថា ទីផ្សារ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើងជា​លំដាប់​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លើស​ពី​នេះ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ពី​គោល​​បំណង​ក្នុងការ​​អភិវឌ្ឍ​សហគ្រិន​ភាព​និង​ប្រព័ន្ធ​អេកូ​ឌីជីថល​ឱ្យក្លាយ​ជា​ផ្នែក​មួយ​​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រទេសកម្ពុជា ក្រុមហ៊ុន Httpool ជឿ​ជាក់​ថា អាជីវកម្ម​ខ្នាត​​តូច​និង​មធ្យម (SMB) នា​ពេល​បច្ចុប្បន្ន​នេះ ស្ថិត​ក្នុង​ស្ថានភាព​ដ៏ល្អឥត​ខ្ចោះ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារនេះ។

ក្នុង​នាម​ជា​ដៃគូលក់​ដែល​ទទួលបានសិទ្ធិ​​នៅ​កម្ពុជា​របស់​​បណ្តាញ​សង្គមរបស់​ក្រុមហ៊ុន Meta, TikTok និង Spotify ក្រុមហ៊ុន Httpool បានកំពុង​ផ្តល់​ដំបូន្មាន​ដល់​អាជីវកម្ម​ខ្នាតតូច និងមធ្យមឱ្យ “ត្រៀម​លក្ខណៈ” សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទីបួន ដែល​ស្ទើរ​តែ​មានមូលដ្ឋាន​ទាំង​ស្រុង​លើ​ប្រព័ន្ធ​អេកូឌីជីថល។

ទោះ​ជា​យ៉ាង​ណា ដោយសារ​​បច្ចេកវិទ្យា​​មាន​ភាព​​ច្នៃប្រឌិត និងមាន​ការ​វិវឌ្ឍ​ស្ទើរតែ​រាល់​ថ្ងៃ ក្រុមហ៊ុន Httpool ផ្តល់​​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​​​​ស្វែង​រក​សេវាកម្ម​និង​ដំបូន្មាន​ពី​ក្រុមហ៊ុន​ទាំង​នោះ ដូចជា​ក្រុមហ៊ុន Httpool ជា​ដើម ដែល​បាន​​ធ្វើ​ឱ្យ​ការ​បង្កើតទីផ្សារ​តាម​បណ្តាញ​សង្គម​មាន​ភាព​សាមញ្ញ និង​​បង្កើន​​ផល​ចំណេញ​ពីការ​វិនិយោគ (ROI) លើបណ្តាញ​សង្គម​​ដោយ​សារ​ជំនាញ​ឯកទេស​របស់ពួកគេ។

យោង​តាម​ក្រុមហ៊ុន Httpool បាន​ឱ្យ​ដឹងថា ផ្អែក​​លើ​ការ​​ស្ទង់មតិ​​​មួយទៅ​លើ​អ្នក​​​ឆ្លើយ​​តប​​ចំនួន​១៥៥​នាក់ ៣,៨​ភាគរយនៃ​​ប្រជាជន​កម្ពុជាទិញទំនិញ​​តាមអ៊ីនធឺណិត។ ការស្ទង់មតិ​ដដែលនេះ​បាន​រក​ឃើញ​ថា ៤០​​ភាគ​រយ​​​នៃ​ការទិញ​ទំនិញ​តាមអ៊ីនធឺណិតប្រើ​ប្រាស់បណ្តាញសង្គម Facebook ហើយ ២២​ភាគរយ​ប្រើប្រាស់ Instagram ខណៈដែលភ្លែតហ្វម Taobao របស់ប្រទេស​ចិន​មាន ១៨ភាគរយ។

លើស​ពី​នេះ​ទៀត នៅ​ឆ្នាំ២០២១ អាហារ​និងគ្រឿងទេស​មានចំណែក ៣០​ភាគរយ​នៃ​ការ​លក់​តាម​អនឡាញ បន្ទាប់​មកគឺ​ផលិតផល​ម៉ូដ​និង​​សម្លៀក​​បំពាក់​​ដែលមាន​រហូត​ដល់ ២៨ភាគរយ​នៃ​ការ​លក់។

លោក Matthieu Laporte អនុ​ប្រធាន​ក្រុមហ៊ុន Httpool ទទួល​បន្ទុក​អាជីវកម្ម​ខ្នាតតូច និងមីក្រូ មាន​ប្រសាសន៍​​ថា៖ «សេដ្ឋកិច្ច​ឌីជីថល ដែល​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រីក​ចម្រើន​លឿន​យ៉ាង​ឆាប់​រហ័ស។ សេដ្ឋកិច្ច​ឌីជីថល​​បែបនេះ​​នឹង​​ផ្តល់​ឱកាស​​​ដ៏​ប្រសើរ​​​សម្រាប់​​កម្ពុជា​​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈប្រតិភូក្រុមហ៊ុន Axiata Group Berhad និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជួបពិភាក្សាអំពីអនាគតវិស័យ ICT និងឌីជីថលនៅកម្ពុជា

ព័ត៌មាន
នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Hali…

រុស្ស៊ីដាក់ឱសានវាទឱ្យទ័ពអ៊ុយក្រែនទម្លាក់អាវុធចុះនៅសមរភូមិភាគភាគខាងកើត

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ឃ្លាំងបណ្តោះអាសន្ននឹងសាងសង់នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែនក្នុងគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ