អាមេរិក-ចិន-នុយក្លេអ៊ែរ

អាមេរិកអះអាងថាចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែរកើនដល់៧០០គ្រាប់នៅឆ្នាំ២០២៧


ក្រសួងការពារជាតិអាមេរិកនៅថ្ងៃពុធទី០៣ខែវិច្ឆិកា បានបង្កើនការប៉ាន់ស្មានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលប្រទេសចិនមាន នៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយបានអះអាងថា យោធាក្រុងប៉េកាំងនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរនេះរហូតដល់ ៧០០គ្រាប់ត្រឹមឆ្នាំ២០២៧ និងអាចមានដល់ ១.០០០គ្រាប់ឯណោះ គិតត្រឹមឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ គ្រាប់មីស៊ីលរបស់ចិន ក្នុងពិធីព្យុះហយាត្រាកងទ័ពមួយ
ដោយ

ទោះបីជា​ចំនួន​នេះ នៅ​មាន​តិច​ជាង​ចំនួន​គ្រាប់​នុយក្លេអ៊ែរ ដែល​សហរដ្ឋអាមេរិក​មាន​ក្តី ប៉ុន្តែ​ចំនួន​គ្រាប់​នុយក្លេអ៊ែរ​របស់​ចិន ដែល​អា​មេ​រិ​ក​ប៉ាន់ស្មាន​ថ្មី គឺ​មាន​ច្រើន​ជាង​អ្វី​ដែល​គេ​ធ្លាប់​ទាយ​ទុក កាលពី​របាយការណ៍​ឆ្នាំ​មុន​។ គេ​នៅ​ចាំ​បាន​ថា​កាលពី​ឆ្នាំ​២០២០ សហរដ្ឋអាមេរិក​ធ្លាប់​ព្រមាន​ថា ចិន​អាច​មាន​ក្បាល​គ្រាប់​នុយ​ក្ល​អ៊ែ​រ ដល់​ត្រឹមតែ​៤០០​គ្រាប់​ប៉ុណ្ណោះ​។

នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​អា​មេ​រិ​ក​ស្តី​ពី​យោធា​របស់​ចិន បាន​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ចិន​មាន​គោលបំណង​ធ្វើ​ទំនើប​កម្ម ពិពិធ​កម្ម និង​ពង្រីក​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ ជាមួយ​គ្នា​នេះ ប្រទេស​ចិន​បាន​ចាប់ផ្តើម​សាងសង់​កន្លែង​បាញ់ មី​ស៊ី​ល រំលង​ទ្វីប​យ៉ាង​ហោច​ណាស់​បី​កន្លែង​នៅ​ក្នុងឆ្នាំនេះ​ផង​ដែរ​។

របាយការណ៍​ដដែល​ក៏​បាន បង្ហាញ​ក្តី​បារម្ភ​ម្តងទៀត អំពី​ការ​កើនឡើង​សម្ពាធ​យោធា​របស់​ចិន ទៅ​លើ​កោះ​តៃវ៉ាន់ ដែល​ចិន​អះអាង​ថា ខេត្ត​មួយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។ មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក ក៏​បាន​សម្តែង​ក្តី​បារម្ភ​ថ្មី​មួយទៀត​ដែរ ជុំវិញ កម្មវិធី​គីមី និង​ជីវសាស្ត្រ ក៏​ដូច​ជា​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​របស់​ប៉េ​កាំ​ង​។ យ៉ាងណាមិញ របាយការណ៍​នៅ​តែ​សង្កត់ធ្ងន់​លើ​រឿង អាវុធ នុយក្លេអ៊ែរ​ច្រើន​ជាង​បញ្ហា​ផ្សេង​ៗ​ទៀត​។

ជុំវិញ​របាយការណ៍​ខាងលើ​របស់​អា​មេ​រិ​ក ភាគី​ចិន​បាន​និយាយ​ថា ឃ្លាំង​អាវុធ​របស់​ខ្លួន គឺ​នៅ​តូចតាច​ណាស់ បើ​ធៀប​នឹង​អ្វី​ដែល សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី​មាន ។ ក្រុង​ប៉េ​កាំ​ង​អះអាង​ថា ខ្លួន​ត្រៀម​រួច​ជា​ស្រេច សម្រាប់​ការ​សន្ទនា​ដោយ​បើកចំហ ប៉ុន្តែ​លុះត្រាតែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាត់​បន្ថយ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដល់​កម្រិត​របស់​ចិន​កំពុង​មាន​នេះ ជា​មុន​សិន​។

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក ជា​ប្រទេស​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក ពោល​គឺ​មាន​សរុប​ដល់ ៣.៧៥០​គ្រាប់ ដែល​ក្នុង​នោះ មាន ជិត​១​ពាន់​៤​រយ​គ្រាប់​ផលិត​បាន​ក្នុង​ពេល​ចុង​ក្រោយ​បំផុត គេ​ត្រឹម​ថ្ងៃ​ទី​០១ កញ្ញា​ឆ្នាំ​នេះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងឥណ្ឌា Covaxin ត្រូវបាន WHO អនុម័តឲ្យប្រើប្រាស់បន្ទាន់

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានសម្រេចទទួលស្គាល់ និង អនុញ្ញាឲ្យប្រើប្រាស់ក្នុងក្របខណ្ឌបន្ទាន់ នូវវ៉ាក់សាំងបង្ការកូវីដ១៩មួយប្រភេទទៀត ដែលផលិតក្ន…

ក្រសួងអប់រំ នឹងពិនិត្យពន្យារពេលប្រឡងបាក់ឌុប ដើម្បីទុកពេលឲ្យសិស្សបានរៀនបន្ថែម

ព័ត៌មាន
ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលទ្ធភាពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីទុកពេលឲ្យសិស្សបានរៀនបន្ថែមសម្រាប់ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ