កិច្ចប្រជុំកំពូល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលចំនួន៣ នៅទីក្រុងគុនមិញ ប្រទេសចិន


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងទៅចូលរួមកិច្ចប្រជុំកំពូលចំនួន៣ នៅទីក្រុងគុនមិញ ប្រទេសចិនចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំកំពូល
ដោយ

បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS)លើកទី៨ ក្រោមមូលបទ«ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើងតាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍», កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS)លើកទី១០ ក្រោមមូលបទ«ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ«មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព»។

សម្រាប់ការចូលរួមកិច្ចប្រជុំរបស់សម្ដេចធិបតីនេះ ដោយការអមដំណើរពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា រដ្ឋមន្តី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមកពីសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជា។

កិច្ចប្រជុំកំពូលទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយសន្តិសហវិជ្ជមានក្នុងចំណោមប្រទេសសមាជិក។

បន្ថែមលើនេះ នៅក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគុនមិញ សម្ដេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសផងដែរ៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យទំហំប្រាក់បញ្ញើនៅតាមធនាគារធំៗនៅវៀតណាមធ្លាក់ចុះរហូតដល់៤០%?

ទំហំប្រាក់បញ្ញើរបស់ធនាគារធំៗនៅវៀតណាម បានធ្លាក់ចុះប្រមាន៤០% នៅត្រីមាសទី៣ បើធៀបនឹងត្រីមាសទី២។ ជាមួយគ្នានេះនៅក្នុងត្រីមាសទី៣ រតនាគាររបស់…

គម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» បានសម្ពោធជាផ្លូវការ លើផ្ទៃដី ៥ហិចតា ដើម្បីលើកស្ទួយ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី០២ ខែវិច្ឆិកាកន្លងទៅនេះ អាជ្ញាធរជាតិអប្សរា និងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានប្រារព្ធពិធីចុះហត្ថលេខា លើអនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ