ការនាំចេញរ៉ែមាសកម្ពុជា

ការនាំចេញរ៉ែមាសកម្ពុជាផ្ដល់ចំណូលចូលរដ្ឋជាង៦៦ម៉ឺនដុល្លារ ក្រោយដំណើរការបាន៤ខែ


ក្រោយបានដំណើរការបាន៤ខែ ក្រុមហ៊ុនរបស់អូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ចម្រាញ់រ៉ែមាសពីតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានជាង ៧៤៧ គីឡូក្រាម និងបាននាំចេញចំនួន ៥៥៥គីឡូក្រាមហើយ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេសអូស្ត្រាលី។ តាមរយៈការនាំចេញរ៉ែមាសនេះជាង៥៥៥គីឡូក្រាមនេះ ក៏បានផ្ដល់នូវប្រាក់ចំណូលចូលរដ្ឋប្រមាណ ៦៦ម៉ឺនដុល្លារអាមេរិកផងដែរ។ នេះបើយោងតាមការអះអាងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល។
មាសដែលកម្ពុជាចម្រាញ់ពីខេត្តមណ្ឌលគិរី រូបភាព៖ ក្រសួងរ៉ែ និងថាមពល

ឯកឧត្តម អ៊ឹ​ង ឌី​បូ​ឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស នៅ​ថ្ងៃ​ទី​២១ ខែតុលា ថា​ក្រោយ​ដំណើរការ​អស់​រយៈពេល​ប្រមាណ ៤​ខែ​កន្លង​មកនេះ រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត មានដំណើរ​ការ​ដោយ​រលូន គ្រាន់តែ​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ អាជីវកម្ម​នេះ បាន​ជួប​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ មួយ​ចំនួន​។ បើ​ទោះជា​បែប​នេះ​ក្ដី អគ្គនាយកដ្ឋាន​រូប​នេះ បាន​បញ្ជាក់​ថា មិន​បាន​បង្ក​ជា​បញ្ហា​រាំងស្ទះ​អ្វី​ឡើយ ក្នុង​ដំណើរការ​ក្នុង​ឧស្សាហកម្ម​នេះ​។

បើ​តាម ឯកឧត្តម អ៊ឹ​ង ឌី​បូ​ឡា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ ក្រុមហ៊ុន​របស់​អូស្ត្រាលី​មួយ​នេះ បាន​បង់​ចំណូល​ចូល​រដ្ឋ​ប្រមាណ ៦៦​ម៉ឺន​ដុល្លារ និង​នាំ​ចេញ​ដុំ​មាស​បាន​ចំនួន ១២​ជើង ដើម្បី​យក​ទៅ​បន្សុទ្ធ​ជា​មាស​ទឹក​៩៩,៩៩% នៅ​ប្រទេស​អូស្ត្រាលី​។ សម្រាប់​ការ​នាំ​ចេញ​ទាំង​១២​ជើង​នេះ សម្រេច​បាន​៤៨​ដុំ​មាស និង​មាន​ទម្ងន់​ប្រមាណ​៥៥៥​គីឡូក្រាម​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ឯកឧត្តម អ៊ឹ​ង ឌី​បូ​ឡា បាន​បញ្ជាក់​បន្ថែម​ថា តាម​ផែនការ​ដែល​បាន​គ្រោងទុក ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត មាន​ផែនការ​ចម្រាញ់​រ៉ែ​មាស ប្រមាណ ៣​ពាន់​គីឡូក្រាម ឬ​ស្មើនឹង​៣​តោន​ក្នុង​ឆ្នាំ​ដំបូង ខណៈ​ត្រឹម​រយៈពេល​ប្រមាណ ៤​ខែ​នេះ ក្រុមហ៊ុន​អាច​ចម្រាញ់​រ៉ែ​មាស​ជាង ៧​រយ​គីឡូក្រាម​៕

None



អត្ថបទបន្ទាប់


គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» ផ្តល់នូវការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០០០ដុល្លារសម្រាប់អតិថិជន

ជាមួយនឹងការប្តេជ្ញាចិត្តលើការសាងសង់ ដើម្បីឲ្យទាន់ព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ខាងមុខ “ភូមិកីឡ…

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប នឹងផ្ដល់ផ្លែផ្កាអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?

នៅទីបំផុត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប២០២១-២០៣៥ជាផ្លូវការហើយ បន្ទាប់ពី តម្តេចតេជោ នាយក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ