អត្ថបទក្រុមហ៊ុន

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន Total Cambodge ចុះកិច្ចព្រមព្រៀងការចាប់ដៃគូលើសេវាទូទាត់ប្រាក់បែបឌីជីថល


ធនាគារ កាណាឌីយ៉ា ដែលជាអ្នកផ្តល់សេវាធនាគារឌីជីថល និងហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Total Cambodge ដែលជាសាខារបស់ក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុនថាមពលដ៏ធំទូលាយដែលផលិត និងផ្គត់ផ្គង់ថាមពលលើសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដើម្បី លើកកំពស់បទពិសោធរបស់អតិថិជន ក្នុងសេវាកម្មទូទាត់ឌីជីថលនៅស្ថានីយ៍របស់ TotalEnergies ។
ពិធីចុះកិច្ចព្រមព្រៀង រវាងធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន Total Cambodge ដើម្បីចាប់ដៃគូ ផ្ដល់ជូនលើសេវាទូទាត់ប្រាក់បែបឌីជីថល ដល់អតិថិជន

ជាមួយនឹងភាពជាដៃគូនេះ អតិថិជន TotalEnergies ទាំងអស់ នឹងអាចធ្វើការទូទាត់តាមរយៈ Canadia QR ឬ POS រាល់ការចាក់ប្រេងសាំង ឬការទិញទំនិញ  និងសេវាកម្មផ្សេងៗនៅស្ថានីយ៍ TotalEnergies ជាង 100 នៅទូទាំងប្រទេស។ សមាជិកកាត TotalEnergies ក៏អាចបញ្ចូល ទឹកប្រាក់ក្នុងកាតប្រេងឥន្ធនៈ របស់ពួកគេតាមរយៈកម្មវិធី Canadia Bank App ផងដែរ។

លើសពីនេះ ដៃគូចែកចាយ TotalEnergies នឹងអាចទូទាត់វិក្កយបត្រសម្រាប់ផលិតផលនិងសេវាកម្ម តាមរយៈ Canadia Bill Payment នៅលើ Canadia Bank App និងរីករាយជាមួយកញ្ចប់ហិរញ្ញវត្ថុ តាមតម្រូវការជាមួយនឹងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ ការបញ្ចុះតម្លៃលើសេវាកម្មធនាគារ និងចំនួនប្រាក់កម្ចីបន្ថែមសម្រាប់ពួកគាត់។

លោក អ៊ូ សុផាណារិទ្ធ នាយកប្រតិបត្តិហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិស្តីទី​ នៃធនាគារ​​ កាណាឌីយ៉ា បានធ្វើអត្ថាធិប្បាយថា៖ «ធនាគារ កាណាឌីយ៉ា មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូ ជាមួយក្រុមហ៊ុន TotalEnergies លើការណែនាំការទូទាត់តាមឌីជីថលដល់អតិថិជន ដៃគូ និងដែគូចែកចាយ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង យើងក៏បានរៀបចំនូវកញ្ចប់ហិរញ្ញប្បទាន ពិសេសសម្រាប់ដែគូចែកចាយរបស់ក្រុមហ៊ុន TotalEnergies ។ ការចាប់ជាដៃគូថ្ងៃនេះ តំណាងឱ្យ ទិដ្ឋភាពនៃការជឿទុកចិត្តសម្រាប់កិច្ចសហការរវាងអ្នកដឹកនាំនៃឧស្សាហកម្មទាំងពីរ ដែលបើកច្រកទ្វារសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ មិនត្រឹមតែផលប្រយោជន៍ទៅវិញទៅមករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រព័ន្ធ អេកូឡូស៊ីអាជីវកម្មរបស់អតិថិជន និងសង្គមរបស់យើងផងដែរ។»

លោកស្រី Dinah Kumar នាយកគ្រប់គ្រងនៃក្រុមហ៊ុន Total Cambodge បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយធនាគារ​កាណាឌីយ៉ា ដើម្បីសម្រួល ដល់ជីវភាពរបស់អតិថិជនរបស់យើង ដោយផ្តល់នូវដំណោះស្រាយការទូទាត់ប្រាក់តាមបែប ឌីជីថលប្រកបដោយសុវត្ថិភាព ដែលមានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាព។ នេះ​ក៏​ជា ​មធ្យោបាយ​មួយ​សម្រាប់​យើង​ដើម្បី​បន្តការសម្រួលបទ​ពិសោធ​របស់​អតិថិជននៅ​ស្ថានីយ​របស់​យើង​ឱ្យ​ប្រសើរ​ឡើង​»។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មដែលផ្តល់ដោយ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន Total Cambodge សូមទាក់ទង លោក ឆាយ ឈុនលាភ ប្រធានសាជីវកម្មធនាគារ កាណាឌីយ៉ា តាមរយៈលេខ 088-9966 559 ឬ Total Cambodia តាមរយៈលេខ 023 218 630៕

None



អត្ថបទបន្ទាប់


កម្មវិធី CamID បន្ថែមហ្គេមថ្មី៥០ទៀត ដែលធ្វើឲ្យការកម្សាន្តកាន់តែសម្បូរបែបនិងរីករាយ

ប្រសិនបើអ្នកចូលចិត្តហ្គេមកម្សាន្ត ឬកំពុងស្វែងរកអ្វីៗដើម្បីលេងកម្សាន្តឲ្យបានសប្បាយរីករាយនៅលើអនឡាញ នេះជាដំណឹងល្អសម្រាប់អ្នក ។ កម្មវិធី CamID ដែ…

បច្ចុប្បន្នសកម្មភាពទីផ្សារទិញ-លក់ខុនដូនៅកម្ពុជា មានការប្រែប្រួលយ៉ាងណាខ្លះ?

បច្ចុប្បន្នសកម្មភាពទីផ្សារលក់ខុនដូនៅកម្ពុជា មានការប្រែប្រួលយ៉ាងណាខ្លះ? ទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ