ពន្ធចំណេញមូលធន

ក្រុមអ្នកជំនាញ៖ ការសម្រេចលើកពេលអនុវត្តពន្ធលើចំណេញមូលធននឹងជំរុញការវិនិយោគបន្ថែម


ក្រុមអ្នកជំនាញបានសារទរចំពោះ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ដែលបានបន្ដពន្យារពេលការចាប់ផ្ដើមអនុវត្តយកពន្ធលើចំណេញមូលធនសម្រាប់រយៈពេល២ឆ្នាំបន្ថែមទៀត នៅចំពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលកូវីដ១៩ និងបញ្ហាភាពតានតឹងនៃភូមិសាស្ត្រនយោបាយពិភពលោកជាដើម។
សណ្ឋាគារ និងកាស៊ីណូ ណាហ្គា វើល (អគារពណ៌មាស) ត្រូវបានបិទទ្វារ​ដោយសារ​ជំងឺរាតត្បាត​កូវីដ១៩។ រូបភាព៖ ហេង ភារម្យ
ដោយ

ក្រុម​អ្នកជំនាញ បាន​ចាត់​ទុក​ថា ការ​សម្រេច​ពន្យារពេល​អនុវត្ត​យកពន្ធ​ចំណេញ​មូលធន​នេះ គឺជា​ការ​លើកទឹកចិត្ត​ដ៏​សំខាន់ និង​ជំរុញ​ឲ្យ​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​បន្ដ​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្ដារ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ៩ ខែមីនា បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ពន្យារ​កាលបរិច្ឆេទ កំណត់​ការ​ដាក់​ឲ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​រយៈពេល ២​ឆ្នាំ បន្ថែម​ទៀត ដោយ​ត្រូវ​កំណត់​ចាប់ផ្ដើម​អនុវត្ត​យកពន្ធ​នេះ ចាប់ពី​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ​២០២៤ តទៅ​។

ជុំវិញ​កា​រស​ម្រ​ច​របស់​រាជរដ្ឋាភិបាល​នេះ​ដែរ លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​នៃ​ក្រុមហ៊ុន​អចល​ទ្រព្យ CPL បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេច​ពន្យារ​កាលបរិច្ឆេទ កំណត់​ការ​ដាក់​ឲ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន រយៈពេល ២​ឆ្នាំ បន្ថែម​ទៀត​។

ឧកញ៉ា ចេ​ង ខេ​ង បាន​គូសបញ្ជាក់​ថា វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា រួម​ទាំង​អ្នក​វិនិយោគ​ផង​ដែរ ដូច្នេះ នៅ​ពេល​រាជរដ្ឋាភិបាល​ពន្យា​ការ​អនុវត្ត​ពន្ធ​បន្ថែម គឺជា​ការ​រឿង​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នក​វិនិយោគ​។ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​រូប​នេះ ក៏​បាន​សង្កត់ធ្ងន់​ដែរ​ទៀត​ថា វិធានការ​នេះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ កាន់តែ​មាន​ភាព​ច្បាស់លាស់ ពិសេស​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ស្មើគ្នា​រវាង​ក្រុមហ៊ុន និង​បុគ្គល​។

ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម យល់​ថា នេះ​ការ​លើក​ពេល​អនុវត្ត​យកពន្ធ​ចំណេញ​ចំណេញ​មូលធន​រហូត​ដល់​ឆ្នាំ​២០២៤ គឺជា​ការ​សម្រួល​បន្ទុក និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ ក៏​ដូច​ជា​ប្រជាពលរដ្ឋ ផង​ដែរ​។  លោក​ឧកញ៉ា លឹ​ម ហឹ​ង បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ថា តាម​រយៈ​ការ​ពន្យារ​កាលបរិច្ឆេទ​កំណត់​ការ​ដាក់​ឲ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន នឹង​កាន់តែ​ជំរុញ​ឲ្យ​វិស័យ​វិនិយោគ និង​អចល​ទ្រព្យ នៅ​កម្ពុជា កាន់តែ​មាន​កំណើន ពិសេស​ជួយ​ជំរុញ​នូវ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ដែល​បាន​រង​គ្រោះ​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩ នា​ពេល​កន្លង​មក​។

សូម​បញ្ជាក់​ផង​ដែរ​ថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ គឺជា​ការ​យកពន្ធ​ទៅ​លើ​ប្រាក់​ចំណេញ​ពី​ការ​លក់ ឬ​ផ្ទេរ​មូលធន ដូច​ជា​អចលនទ្រព្យ ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្ដិ៍ឈ្មោះ​អាជីវកម្ម កម្មសិទ្ធិបញ្ញា និង​រូបិយ​វត្ថុ​បរទេស​ជាដើម ដោយ​អត្រាពន្ធ​លើ​ចំណេញ​មូលធន ត្រូវ​បាន​កំណត់​តាម​អត្រា​ថេរ ២០%​នៃ​ប្រាក់​ចំណេញ​។

ក្រុម​អ្នកជំនាញ នៅ​តែ​មាន​ក្ដី​រំពឹង​ថា វិស័យ​វិនិយោគ និង​អចល​ទ្រព្យ នៅ​ឆ្នាំ​២០២២​នេះ នឹង​ប្រសើរ​ឡើង ដោយ​បន្ទាប់​ពី​ពួក​គេ​មើលឃើញ​ថា នា​រយៈពេល ២​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២២ វិស័យ​វិនិយោគ និង​អចលនទ្រព្យ កាន់តែ​បង្ហាញ​នូវ​សញ្ញា​វិជ្ជមាន ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មថា ឆ្នាំនេះកម្ពុជានឹងមិនខ្វះអំបិលប្រើនោះទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នាយកដ្ឋានកិច្ចការសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យ និងនវានុវត្តន៍បានវាយតម្លៃថា នៅឆ្នាំនេះកម្ពុជានឹងអាចផលិតអ…

អង់គ្លេសទទូចឲ្យក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាងគេទាំង៧ នៅក្នុងពិភពលោក ឬហៅថា G7 ដាក់ចេញកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ