ការវិនិយោគសកល

លំហូរទឹកប្រាក់វិនិយោគសកល នឹងធ្លាក់ចុះជាង ៤០% នៅឆ្នាំ២០២០


លំហូរនៃទឹកប្រាក់វិនិយោគទៅក្រៅប្រទេស នៅទូទាំងសកលលោក នឹងធ្លាក់ចុះជាង ៤០% មកនៅក្រោម ១ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ ដែលជាតួលេខធ្លាក់ចុះខ្លាំង មិនធ្លាប់មានតាំងពីឆ្នាំ ២០០៥មកម្ល៉េះ។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
នៅវៀតណាមទាក់ទាញកាន់តែខ្លាំង ខណៈក្រុមហ៊ុនផលិតរថយន្ដធំៗពង្រីករោងចក្រកាន់តែច្រើន (រូបភាព៖ www.Yahoo.com)
ដោយ

កាលពីឆ្នាំ​ ២០១៩កន្លងទៅ លំហូរនៃការ​វិនិយោគ​នៅក្រៅប្រទេស មានជាង ១,៥ទ្រីលាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ តួលេខនេះ នឹងធ្លាក់ចុះ ៤០% នៅក្នុងឆ្នាំ ២០២០នេះ ហើយវានឹង​បង្ហាញពី ភាពអវិជ្ជមាន​កាន់តែ​ខ្លាំងទៀត នៅក្នុងឆ្នាំ​ ២០២១ខាងមុខ។

អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណ​​នៅក្នុងរបាយការណ៍​វិនិយោគ​អន្តរជាតិ ឆ្នាំ ២០២០នេះ​ទៀតថា ការវិនិយោគ​ដោយផ្ទាល់​នៅបរទេស អាចនឹងធ្លាក់​ចុះចន្លោះ ៥% ទៅ ១០% បន្ថែមទៀត នៅក្នុង​ឆ្នាំ ២០២១ខាងមុខនេះ ហើយនឹង​ចាប់ផ្តើម​ងើប​ឡើងវិញ​នៅក្នុងឆ្នាំ​២០២២។

លោក ម៉ូគីសា គីតូយី អគ្គលេខាធិការនៃ​សន្និសីទអង្គការ​សហប្រជាជាតិ​ស្តីពី ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ បានលើកឡើងថា សេដ្ឋកិច្ចសកលលោក កំពុងស្ថិតក្នុង​ស្ថានការណ៍​ដ៏ធ្ងន់ធ្ងរ​ជាង វិបត្តិ​ហិរញ្ញវត្ថុ កាលពីឆ្នាំ ២០០៨ទៅទៀត ហើយវិបត្តិ​កូវីដ-១៩ បានវាយប្រហារ​ដល់ប្រទេស​កំពុង​អភិវឌ្ឍ​យ៉ាងដំណំ ដោយបានកាត់​ផ្តាច់ខ្សែ​ច្រវាក់​ផលិតកម្ម និងវិស័យ​ឧស្សាហកម្ម និងប៉ះពាល់​ដល់ វិស័យ​ទេសចរណ៍ និងពាណិជ្ជកម្ម​ទូទាំង​សកលលោក។

នៅក្នុងតំបន់អាស៊ី វិបត្តិមេរោគ​នេះ​បានធ្វើឲ្យ​ធ្លាក់ចុះនូវ ប្រាក់ចំណូល​សម្រាប់ការ​វិនិយោគ​ឡើងវិញ របស់​ក្រុមហ៊ុន​បរទេស ដែលកំពុង​រកស៊ីនៅ​ក្នុងតំបន់ ខណៈបណ្តា​ប្រទេស​ដីគោក ដែលមាន​ការអភិវឌ្ឍ​តិចតួច ចំនួន ៣២ប្រទេស កំពុងតែព្យាយាម​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ជាពិសេស​ទៅលើ​លំហូរនៃ​ការវិនិយោគ ដោយសារតែ​ការបិទ​ច្រកព្រំដែន ព្រោះបណ្តា​ប្រទេស​ទាំងអស់នេះ ពុំអាចត្រលប់​មកប្រើប្រាស់​ការដឹក​ជញ្ជូន​តាមផ្លូវទឹក​វិញឡើយ។

ថា្នក់ដឹកនាំ​ជាន់ខ្ពស់នៃ អង្គការ​សហប្រជាជាតិ​បានបញ្ជាក់ថា ជាបទពិសោធន៍​ ការវិនិយោគ​នៅក្រៅ​ប្រទេស​បានដើរ​តួ​យ៉ាងសំខាន់ ក្នុងការជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក ដោយបាន​បង្កើត​​ឱកាស​សម្រាប់ បណ្តាប្រទេស​ដែលមាន​ប្រាក់​ចំណូល​មធ្យម ឲ្យមាន​លក្ខណៈ​ជាខ្សែ​ច្រវាក់​ក្នុង​តំបន់៕

None



អត្ថបទបន្ទាប់


ថៃព្យាករថា នៅឆ្នាំ២០២៣ ទើបភ្ញៀវទេសចរអន្តរជាតិមានសន្ទុះងើបឡើង និងមានប្រាក់ចំណូលខ្ពស់ឡើងវិញ

ព្យុះភ្លៀងនៃវិបត្តិកូវីដ-១៩ ទំនងជាមិនអាចធ្វើឲ្យវិស័យទេសចរណ៍របស់ថៃ អាចស្ទុះងើបឡើងវិញបានលឿនទេ ខណៈដែលវិស័យនេះ ត្រូវបានរងគ្រោះយ៉ាងដំណំ ព្…

ការស្រាវជ្រាវ៖ ការនាំចូលជ្រូកទៅចិន នឹងនៅតែមានឱកាសល្អសម្រាប់ ១ឆ្នាំ ទៅ២ឆ្នាំទៀត

ការស្រាវជ្រាវ របស់ក្រុមអ្នកស្រាវជ្រាវ និងវិភាគមកពីប្រទេសបារាំង បានឲ្យដឹងថា អ្នកនាំចេញសាច់ជ្រូកទៅកាន់ទីផ្សារចិន នៅតែមានអត្ថប្រយោជន៍ដ៏ធំ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ