ក្រុមហ៊ុនពីរវិនិយោគរួមគ្នាផលិតរថយន្ដអគ្គិសនីនៅថៃឆ្នាំ ២០២៤

ក្រុមហ៊ុនតៃវ៉ាន់ Foxconn វិនិយោគរួមជគ្នាជាមួយក្រុមហ៊ុនប្រេងឥន្ទនៈថៃ PTT ផលិតរថយន្ដអគ្គិសនីនៅឆ្នាំ ២០២៤


ការវិនិយោគរថយន្ដអគ្គិសនីនៅក្នុងប្រទេសថៃកំពុងចាប់ផ្ដើមបោះជំហាននាំមុខគេនៅក្នុងតំបន់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើនកំពុងមានផែនការវិនិយោគផលិតរថយន្ដអគ្គិសនីនៅក្នុងប្រទេសថៃ។ តួយ៉ាងដូចជាក្រុមហ៊ុនថាមពលរដ្ឋថៃ PTT ថ្មីៗនេះ បានប្រកាថា នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃនៅឆ្នាំ ២០២៤ តាមរយៈការបណ្តាក់ទុនរួមគ្នាថ្មីមួយជាមួយក្រុមហ៊ុនរបស់តៃវ៉ាន់ Foxconn ដោយរោងចក្រផលិតរថយន្តអគ្គិសនីនេះ មានគោលដៅផលិតរថយន្តប្រហែល ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។
ក្រុមហ៊ុនពីរវិនិយោគរួមគ្នាផលិតរថយន្ដអគ្គិសនីនៅថៃឆ្នាំ ២០២៤

ក្រុមហ៊ុន​ដែល PTT និង Foxconn បណ្ដាក់ទុន​រួម​គ្នា​បង្កើត​ឡើង​នោះ មានឈ្មោះ​ថា Horizon Plus ដែល​ត្រូវ​បាន បង្កើត​ឡើង​កាលពី​ស​ប្ដា​ហ៍​មុន ក្នុង​គោលបំណង​បង្កើត​រោងចក្រ​ផលិត​រថយន្ត​អគ្គ​ស​នី​។ ក្នុង​នោះ​ចំណែក​ភាគហ៊ុន ៦០% គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ថៃ PTT និង ៤០%​ទៀត កាន់កាប់​ដោយ​ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក Apple​។ ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន PTT និង Foxconn ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បណ្តាក់ទុន​រួម​គ្នា​ចន្លោះ​ពី ១ ពាន់​លាន ទៅ ២ ពាន់​លាន​ដុល្លារ​។

ការ​បណ្តាក់ទុន​នេះ នឹង​បង្កើត​រោងចក្រ​ដំបូង​នៅ​ភាគ​ខាងកើត​ប្រទេស​ថៃ ដែល​នឹង​មាន​សមត្ថភាព​ផលិត​រថយន្ត​ប្រហែល ៥​ម៉ឺន​គ្រឿងក្នុង​មួយ​ឆ្នាំ ហើយ​គោលដៅ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​ប្រចាំឆ្នាំ​រហូត​ដល់​ប្រហែល ១៥​ម៉ឺន​គ្រឿង​នៅ​ឆ្នាំ ២០៣០ ។

សូម​ជម្រាប​ថា ថៃ គឺជា​ប្រទេស​ដែល​ស្រូប​ទាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​មាន​គោលបំណង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ចំនួន ៣០% នៃ​រថយន្ត​ដែល​ផលិត​ក្នុងស្រុក​នៅ​ឆ្នាំ ២០៣០​។ ប៉ុន្តែ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​ចំណែក​នៃ​គារ​ផលិត​រថយន្ដ​នៅ​ប្រទេស​ថៃ​ដល់​ទៅ ៩០% នៃ​ការ​ផលិត​សរុប​នោះ ហាក់​មិនសូវ​មានការ​ពង្រីក​វិសាលភាព​ផលិត​រថយន្ដ​អគ្គិសនី​នៅ​ថៃ​នោះ​ទេ ប៉ុន្ដែ បែរជា​ផ្ដល់​អាទិភាព​ក្នុង​ការ​ផលិត​នៅ​ក្នុង​សហរដ្ឋអាមេរិក អឺរ៉ុប និង​ចិន​ទៅ​វិញ​។ 

រាជរដ្ឋាភិបាល​ថៃ​សង្ឃឹមថា នឹង​លើកទឹកចិត្ត​អ្នក​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ក្នុងស្រុក​ឱ្យ​ផ្តោត​លើ រថយន្ត​អគ្គិសនី​បន្ថែម​ទៀត​តាម​រយៈ​ការ​បណ្តាក់ទុន​របស់​ក្រុមហ៊ុន PTT​នា​ពេល​នេះ​។

ទន្ទឹម​នេះ ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន PTT ក៏​បាន​ចាប់ផ្តើម​ផ្ដល់​សេវាកម្ម​ជួល​រថយន្ត និង​បាន​ដាក់​ជួល​រថយន្ត​អគ្គិសនី ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ទៀត​ផង​ដែរ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​ថៃ​មួយ​នេះ វា​កំពុង​ដំឡើង​ស្ថានីយ៍​សាក​ថ្ម​នៅ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់​ខ្លួន​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ Mercedes-Benz  ក៏​បាន​បង្ហាញ​ពី​ផែនការ​ក្នុង​ការ​ផលិត​រថយន្ដ​អគ្គិសនី​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ក្នុងឆ្នាំនេះ​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបើកឲ្យមានអ្នកចូលទស្សនាកីឡាអូឡាំពិកច្រើនជាងមុន ក្រោយបានគ្រប់គ្រងពេញដៃលើកូវីដ១៩

ព័ត៌មាន
គណៈកម្មាធិការរៀបចំកីឡាអូឡាំពិករដូវរងានៅប្រទេសចិន បានសម្រេចអនុញ្ញាតឲ្យមានអ្នកចូលទស្សនាការប្រកួតកីឡាអូឡាំពិកច្រើនជាងមុន ក្រោយស្ថានភាពកូវី…

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជ្រូករស់ខ្លួនឯង ដូច្នេះមិនចាំបាច់ ក្នុងការដេញថ្លៃនាំចូលជ្រូករស់នោះទេ

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ជ្រូករស់ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ