ADB ព្យាករណ៍សេដ្ឋកិច្ច​

ADB ព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី នឹងកើន ០,១%នៅឆ្នាំនេះ, ខណៈសេដ្ឋកិច្ចកម្ពុជានឹងមាន -៥,៥%


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍ព្យាករថ្មីចុងក្រោយមួយរបស់ខ្លួន ដោយបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី (Developing Asia) នៅឆ្នាំ២០២០នេះ អាចនឹងរក្សាបានកំណើនត្រឹមតែ ០,១% ប៉ុណ្ណោះ ដែលអត្រាកំណើននេះ គឺមានកម្រិតទាបបំផុតមិនធ្លាប់ក្នុងរយៈពេល៥៩ឆ្នាំចុងក្រោយនេះ។ ក្នុងនោះដែរ សេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានធនាគារនេះ ព្យាករដែរថា នឹងមានការធ្លាក់ចុះ ពោលគឺនឹងមាន -៥,៥% នៅឆ្នាំនេះ តែអាចនឹងកើនឡើងដល់ ៥,៩% នៅឆ្នាំឆ្នាំ២០២១។
អគារខ្ពស់ៗកំពុងសាងសង់នៅរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

របាយការណ៍​​ ស្ដីអំពី​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី​​ឆ្នាំ២០២០ របស់​​ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញ​ផ្សាយ​​នៅក្នុងខែមិថុនានេះ បាន​ឲ្យដឹងថា ប្រទេស​កំពុងអភិវឌ្ឍន៍​នៅអាស៊ី​ ឬហៅថា Developing Asia ដែលមាន​ប្រទេសចំនួន៧ រួមមាន បង់ក្លាដេស កម្ពុជា ឡាវ ម៉ុងហ្គាលី មីយ៉ាន់ម៉ា ណេប៉ាល់ និងស្រីលង្ការនោះ នៅឆ្នាំ២០២០នេះ ប្រទេសទាំងនេះ នឹងរក្សាបាន​កំណើន​សេដ្ឋកិច្ច​តិចតួចប៉ុណ្ណោះ ត្រឹមតែ ០,១% តែនៅឆ្នាំ២០២១ នឹងកើនដល់ ៦,២% ខណៈដែល​បណ្ដាប្រទេស តំបន់​អាស៊ីអាគ្នេយ៍វិញ នឹងមានសេដ្ឋកិច្ច​ដាំក្បាលចុះ -២,៧% នៅឆ្នាំ២០២០នេះ តែនឹងកើនឡើងដល់ ៥,២% វិញ នៅឆ្នាំ២០២១។

តាមរបាយការណ៍របស់ ADB បើពិនិត្យ​​ទៅលើ​ការព្យាករ​​សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជានៅ ឆ្នាំ២០២០នេះ អាចនឹង​មាន -៥,៥% ខណៈដែលការព្យាករពីខែមេសាថា មាន​កំណើន​ ២,៣%។ ទោះយ៉ាងណា បើតាម​ការព្យាករ​ដដែលនេះ នៅឆ្នាំ២០២១ សេដ្ឋកិច្ច​កម្ពុជា អាចនឹង​ហក់កើនខ្ពស់ឡើងវិញដល់ ៥,៩%។ 

ដោយឡែក បើយើង​មើលទៅលើ​សេដ្ឋកិច្ច​នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមាន​ប្រទេស​ចំនួន ១១ ដែលក្នុងនោះ រួមមាន​ប្រទេសអាស៊ានទាំង១០ រួមជាមួយនឹង​ប្រទេស ទីម័រលេស្ទេនោះ ឃើញថា នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចប្រទេសថៃ​ត្រូវបានព្យាករថា ​នឹង​មានការធ្លាក់ចុះខ្លាំងជាងគេដល់ទៅ -៦,៥% បន្ទាប់មកគឺសិង្ហបុរីមាន -៦% និងកម្ពុជា​យើងមាន -៥,៥%។

បើតាម​ការគូសបញ្ជាក់​របសស់​ធនាគារ ADB ការរក្សាបានកំណើន​តិចតួច​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅអាស៊ី​នៅឆ្នាំ២០២០នេះ ក៏ដោយសារតែ​វិធានការគ្រប់គ្រង​ការទប់ស្កាត់​ការឆ្លងរីករាលដាល និង​ការដោះស្រាយ​បញ្ហា​ដែលបណ្ដាលមកពី​មេរោគកូវីដ-១៩ ដោយវាបាន​ធ្វើឲ្យរាំងស្ទះដល់​សកម្មភាពសេដ្ឋកិច្ច និងការចុះអន់ថយ​នៃតម្រូវការខាងក្រៅ។ 

លោក យ៉ាស៊ុយយ៉ូគី សាវ៉ាដា ប្រធានសេដ្ឋវិទូ​នៃធនាគារ ADB បាន​ឲ្យដឹងថា សេដ្ឋកិច្ច​នៅក្នុង​តំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹង​បន្ត​ទទួលរង​គ្រោះ​ ដោយសារតែ​ជំងឺ​រាតត្បាត​រ៉ាំរ៉ៃ​នៅឆ្នាំនេះ បើទោះបីជា​ការចាក់សោរ​បិទទ្វារ​ប្រទេស​ត្រូវបាន​បន្ធូរបន្ថយ​ជាបណ្ដើរៗ និង​ការជ្រើសរើស​​សកម្មភាពសេដ្ឋកិច្ច​ឡើងវិញ នៅក្នុងសេណារីយ៉ូ​ថ្មី​ធម្មតាក៏ដោយ។ ប្រធាន​សេដ្ឋវិទូ​រូបនេះបាន​បញ្ជាក់ទៀតថា ខណៈដែលយើង​​មើលឃើញពីទស្សនវិស័យ​កំណើនខ្ពស់​​សម្រាប់​តំបន់ នៅក្នុងឆ្នាំ២០២១ នោះក៏ដោយសារតែ​តួលេខ​ធ្លាក់ចុះ​នៅឆ្នាំនេះដែរ ហើយ​នេះ ក៏នឹង​មិន​មានការងើបឡើងវិញ​ក្នុងទម្រង់​ជាអក្សរ V នោះដែរ។ រដ្ឋាភិបាល​គួរតែអនុវត្ត​វិធានការណ៍​គោលនយោបាយ​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ពីវិបត្តិកូវីដ-១៩ ហើយ​ធានាឲ្យបានថា​នឹងមិនមាន​ការឆ្លង​រីករាលដាល​ជារលក​ថ្មី​ទៀត​នោះទេ៕


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក រយៈពេល​៥​ខែ​ឆ្នាំ​២០២០

ព័ត៌មាន
ប្រទេស​វៀតណាម​សម្រេច​បាន​នូវ​ការនាំចេញ​អង្ករ​ជាង ៣​លាន​តោន ក្នុង​រយៈពេល ៥​ខែ​ ដើមឆ្នាំ​​២០២០នេះ ដោយ​កើន​ឡើង ១១% ធៀប​នឹង​ពេល​ដូចគ្ន…

រោងចក្រផលិតកាស AirPods របស់ Apple នៅវៀតណាម កំពុងប្រកាសរើសបុគ្គលិករាប់ពាន់នាក់

ព័ត៌មាន
Luxshare Precision Industry (Luxshare-ITC) ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅវៀតណាមផលិតកាសស្ដាប់ត្រចៀកឥតខ្សែ AirPods របស់ក្រុមហ៊ុន Apple …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ