ពិធីបុណ្យសពររបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនចំណាយអស់ជាង ១២លានដុល្លារ

បុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ នៅចុងខែកញ្ញានេះ នឹងត្រូវចំណាយជាង១២លានដុល្លារ


បើយោងតាមការប៉ាន់ប្រមាណថ្មីចុងក្រោយរបស់រដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារ ទី ៦ ខែ កញ្ញានេះ បានបង្ហាញថា ប្រទេសជប៉ុននឹងចំណាយប្រាក់អស់ប្រហែល១២លានដុល្លារអាមេរិក ដើម្បីប្រារព្ធពិធីបុណ្យសពផ្លូវរដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីខែកក្កដាកន្លងទៅ ដែលក្នុងនោះរួមមានការចំណាយលើថ្លៃសន្តិសុខ និងភ្ញៀវលំដាប់ពិសេស VIP ជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ពិធីបុណ្យសពររបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនចំណាយអស់ជាង ១២លានដុល្លារ
ដោយ

ក្នុងពិធីបុណ្យនេះ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៧ ខែ កញ្ញា នៅសាលនីពុន ប៊ូដូកាន (Nippon Budokan) ទីក្រុងតូក្យូ ហើយក៏នឹងមានវត្តមានមេដឹកនាំប្រទេស និងឥស្សរជនសំខាន់ៗជាច្រើនទៅចូលរួមផងដែរ។

រដ្ឋាភិបាលកាលជប៉ុនកាលពីចុងខែសីហា បានអនុម័តថវិកាតិចតួច ដែលមានប្រហែលជាង១លានដុល្លារប៉ុណ្ណោះ សម្រាប់ពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ប៉ុន្តែក្រោយពីបានប្រឈមមុខនឹងការរិះគន់ ចំពោះអ្វីដែលចាត់ទុកថា ជាតួលេខមិនប្រាកដប្រជា ដែលមិនរាប់បញ្ចូលការចំណាយដ៏ច្រើនសម្រាប់ថ្លៃសន្តិសុខ និងការទទួលភ្ញៀវលំដាប់ពិសេស វីអាយភីនោះ ឥឡូវនេះ រាជរដ្ឋាភិបាលជប៉ុនបានបង្កើនការចំណាយដល់ទៅ ១២លានដុល្លារឯណោះ ទៅលើការរៀបចំពិធីបុណ្យនេះ។

លោកហីរូកាហ្សុ មាស្តូណូ (Hirokazu Matsuno) ប្រធានលេខាធិការខុទ្ធកាល័យរដ្ឋាភិបាលជប៉ុនបានប្រកាសថា «តាមការប៉ានប្រមាណចុងក្រោយនៃពិធីបុណ្យសពនេះអាចនឹងមានការចំណាយដល់ជាង៥លានដុល្លារ ខណៈដែលការចំណាយលើការអញ្ជើញគណៈប្រតិភូបរទេសនឹងត្រូវចំណាយប្រហែលជាង៤លានដុល្លារ។

ប្រធានខុទ្ទល័យរដ្ឋាភិបាលជប៉ុនរូបនេះនិយាយលម្អិតថា៖ «ប្រសិនបើប៉ាន់ស្មានដោយសាមញ្ញ ការចំណាយសរុបអាចនឹងប្រហែលជិត១២លានដុល្លារ»។

គួរេជម្រាបថា ពិធីបុណ្យនោះនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៧ ខែ កញ្ញា នៅសាលនីពុន ប៊ូដូកាន (Nippon Budokan) ក្នុងទីក្រុងតូក្យូ ដែលមានភ្ញៀវចូលរួមប្រហែល៦ពាន់នាក់ រួមទាំងឥស្សរជនបរទេសផ្សេងទៀតផងដែរ។

លោក Matsuno ក៏បាននិយាយដែរថា «ការសម្រេចចិត្តធ្វើការប៉ាន់ប្រមាណនេះ គឺអនុលោមតាមបំណងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលចង់ឲ្យតួរលខនៃការចំណាយលើពិធីបុណ្យផ្លូវរដ្ឋនេះមានភាពច្បាស់លាស់ និងសុក្រិត»។

ទោះបីជាយ៉ាងណា តាមរស្ទង់មតិរបស់កាសែត Yomiuri របស់ជប៉ុនដែលបានធ្វើឡើងនៅដើមខែកញ្ញានេះ បានបង្ហាញថា ៥៦% នៃអ្នកបញ្ចេញមតិ គឺមិនគាំទ្រចំពោះការរៀបចំពិធីបុណ្យនេះទេ ធៀបនឹង ៣៨%ផ្សេងទៀតដែលបានពេញចិត្តឲ្យរៀបចំ។

គួររំលឹកឡើងវិញបន្ដិចថា លោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនដ៏មានប្រជាប្រិយភាពទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ហើយក៏ជាមេដឹកនាំ ដែលបានកាន់ដំណែងយូរជាងគេក្នុងប្រវត្តិសាស្រ្តនៃប្រទេសជប៉ុននោះ ត្រូវបានឃាតករបាញ់ពីក្រោយខ្នង ក្នុងអំឡុងពេលលោកកំពុងធ្វើការឃោសនយោបាយឲ្យបក្សរបស់លោក នៅក្នុងទីក្រុងណារ៉ា និងបានទទួលមរណៈភាពក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្នុងនោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនបានរាយការណ៍ថា មូលហេតុដែល ឃាតករសម្លាប់លោកអាបេនោះ គឺដោយសារតែរូបគេ ខ្លួនខឹងសម្បារនឹងក្រុមអង្គការសាសនា ដែលតែងប្រើយុទ្ធសាស្ត្ររៃអង្គាសប្រាក់ពីម្តាយរបស់ខ្លួនយ៉ាងច្រើន ហើយឃាតករនេះជឿថា លោកអាបេមានទំនាក់ទំនងជាមួយក្រុមសាសនានោះ៕




អត្ថបទបន្ទាប់


ប្រទេសចំនួន១៩ ស្ងប់ស្ញែងនឹងការអភិវឌ្ឍរបស់កម្ពុជា ពិសេសខេត្តសៀមរាប និងបន្ទាយមានជ័យ

ព័ត៌មាន
តំណាងប្រទេសចំនួន១៩ នៃប្រជាជនជាង ១ពាន់៥រយលាននាក់ ដែលបានមកទស្សនកិច្ច៤ថ្ងៃ នៅកម្ពុជានាសប្ដាហ៍នេះ បានកោតសរសើរពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា…

ចារកម្មអាមេរិកថា រុស្ស៊ីនឹងទិញគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំពីប្រទេសកូរ៉េខាងជើង

ព័ត៌មាន
ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក បានអះអាងថា ក្រសួងការពារជាតិរុស្ស៊ីកំពុងស្ថិតក្នុងដំណើរការទិញគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំរាប់លានគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ