សេវាបញ្ចាំ

ហាងបញ្ចាំ Cash U Up ចង់ប្រកួតប្រជែងអត្រាការប្រាក់ ជាមួយវិស័យធនាគារ និងហិរញ្ញវត្ថុ


ក្រុមហ៊ុនផ្ដល់សេវាកម្មបញ្ចាំធំមួយ គឺ Cash U Up បានបង្ហាញពីគោលដៅ នឹងជំរុញធ្វើយ៉ាងណាឲ្យអត្រាការប្រាក់លើសេវាបញ្ចាំនេះ នឹងមានកាន់តែប្រសើរជាងមុន ពោលគឺអាចនឹងមានប្រហាក់ប្រហែលទៅនឹងអត្រាការប្រាក់កម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរ។
ហាង​បញ្ចាំ​របស់​នៅ​ភ្នំពេញ
ដោយ

លោក កែវ និមិត្ត ទីប្រឹក្សា​​យុទ្ធសាស្រ្ត​នៃ ក្រុមហ៊ុន ឃែស យូ អាប់ បាន​ឲ្យដឹងថា តាមរយ

ៈ​ផែន​ការយុទ្ធ​សាស្ត្រ​​​លក់សិទ្ធិ​អាជីវកម្ម​បន្ត ឬហៅថា លក់ Franchise របស់​​​ហាង​បញ្ចាំ​ Cash U UP នឹងអាច​ជំរុញឲ្យ​អត្រា​​ការប្រាក់​​នៅក្នុង​​សេវា​​បញ្ចាំ​ នឹង​ថមថយ​មកនៅ​​ទាប​ជាងមុន ដែលអាច​នឹងមាន​ប្រហាក់ប្រហែល​អត្រា​ការ​ប្រាក់​​របស់​ធនាគារ​ និងមីក្រូ​ហិរញ្ញវត្ថុ​ដែ។ ដូច្នេះ វានឹងជួយ​ឲ្យ​អ្នក​​ដែល​ត្រូវ​ការ​​សាច់​​ប្រាក់​​យកទៅ​ប្រើប្រាស់ នឹង​មាន​​ជម្រើស​កាន់តែ​ប្រសើរ។

លោក កែវ និមិត្ត បាន​បញ្ជាក់ថា ដើម្បី​ឲ្យអត្រា​ការប្រាក់លើសេវាបញ្ចាំនេះ​​ថយ​ចុះទាបជាងមុន ក្រុមហ៊ុន Cash U Up បាន​តម្រូវឲ្យ​​អ្នកទិញ​សិទ្ធិ​អាជីវកម្ម​ ឬហៅថា Franchise ត្រូវ​មាន​ដើមទុនសរុប​​យ៉ាងហោចណាស់ ៥០​ម៉ឺន​ដុល្លារអាមេរិក។ ​

«​ហាង​បញ្ចាំ​ខ្នាតតូចមួយចំនួន គេ​មាន​ទុនតែ​៥ ទៅ១០ម៉ឺន​ដុល្លារអី គេបើក​បានហើយ ប៉ុន្ដែ ក្រុមហ៊ុន Cash U Up យើងចង់​កំណត់​ស្ដង់ដារយើង គឺ​ត្រឹម៥០ម៉ឺនដុល្លារឡើង ទើបអាចបើកបាន​ ព្រោះថា យើងចង់​បញ្ចុះការប្រាក់ឲ្យនៅទាបបំផុត។ ដូច្នេះ បើ​យើង​ចង់ឲ្យការប្រាក់មានទាប យើងត្រូវ​ដាក់លុយចេញឲ្យបានច្រើន។ ដូច្នេះ នេះ​ជា​វិធីមួយ​ដែលធ្វើ​ឲ្យ ដែលធ្វើឲ្យ​ក្រុមហ៊ុន Cash U Up មាន​ភាពប្រកួតប្រជែង​មួយបែប​ទៅលើ​អត្រា​ការប្រាក់។» នេះបើតាម​ការលើកឡើង​ពីលោក កែវ និមិត្ត។ 

លោក គុជ សេដ្ឋា ប្រធាន​​គ្រប់គ្រង​​ទូទៅនៃ ក្រុមហ៊ុន ឃែស យូ អាប់ បាន​លើក​​ឡើងថា បច្ចុប្បន្ន អត្រា​ការ​​ប្រាក់​​​របស់​​ហាងបញ្ចាំ Cash U Up មាន​ចំនួន ​១,៩% ដែល​​ចំនួននេះ គឺហាក់​នៅ​មាន​ខ្ពស់​​នៅឡើយ​​​បើធៀប​​នឹង​​​បណ្ដា​​ធនាគារ​ និងគ្រឹះ​ស្ថាន​​​មីក្រូ​ហិរញ្ញវត្ថុ​​​មួយចំនួន។

បើតាម​​ការអះអាង​​ពីលោក គុជ សេដ្ឋា ប្រធាន​គ្រប់គ្រង​ទូទៅនៃ ក្រុមហ៊ុន ឃែស យូ អាប់ សម្រាប់ជំហាន​ដំបូង ក្រុមហ៊ុននេះ គ្រោង​​នឹង​ពង្រីក​សាខា​​ហាងបញ្ចាំ Cash U Up តាមរយៈ​ការលក់​ Franchise ឲ្យបាន​​យ៉ាងតិច ៥សាខា​​នៅ​ក្នុង​ឆ្នាំ ២០១៩ និងគ្រោង​​ពង្រីក​​ឲ្យបាន​​រាប់​សិប​​សាខា​​បន្ថែមទៀត នៅទូទាំង​​ប្រទេស​​តែម្ដង​នៅប៉ុន្មាន​ឆ្នាំ​បន្ទាប់​ទៀត។ 

លោក គុជ សេដ្ឋា បានបន្ថែម​ទៀតថា គិតមកទល់​ពេលនេះ មាន​ក្រុមហ៊ុន​​ប្រមាណ​ជាង ១០ ហើយកំពុង​​ទាក់ទង​​ទិញ Franchise ហាង​បញ្ចាំ Cash U Up ខណៈដែល​​បច្ចុប្បន្ន​​ហាងបញ្ចាំ​មួយនេះ មាន​សាខា ១៥សាខា​នៅរាជធានី​ភ្នំពេញ និងខេត្ត​ចំនួន​​៨។

គួរជម្រាប​ដែរថា វិស័យសេវាកម្ម​បញ្ចាំ បានផ្ដល់​នូវផល​ប្រយោជន៍​ជាច្រើន សម្រាប់​អ្នកមាន​តម្រូវការ​ហិរញ្ញវត្ថុ​ជាបន្ទាន់ ក៏ដូចជា​ជំរុញ​ចរាចរណ៍​សាច់ប្រាក់​ឲ្យមាន​ដំណើរការ និង ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិផងដែរ។ គិត​មក​ទល់ពេល​បច្ចុប្បន្ន ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់​អាជ្ញា​ប័ណ្ណ​ដល់ ក្រុមហ៊ុន និងហាង​បញ្ចាំ នៅទូទាំង​ប្រទេស​ប្រមាណ​ជាង ៥០០ស្ថាប័នហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន CPL ចាប់ដៃគ្នា ជាមួយក្រុមហ៊ុនធំ២ អភិវឌ្ឍវិស័យអចលនវត្ថុកម្ពុជា ឆ្ពោះទៅរកទីក្រុងវ័យឆ្លាត

ព័ត៌មាន
ក្រុមហ៊ុន អចលនទ្រព្យ CPL ដែលមាន​បទពិសោធន៍​ជាង២ ទសវត្សរ៍​នៅកម្ពុជា​នោះ នាពេល​ថ្មីៗនេះ បាន​សម្រេច​ចុះអនុស្សរណៈ​យោគយល់​គ្នា លើកិច្ចព្រមព្រៀ…

សម្រាប់អ្នក​ស្វែងរកទិញ​ផ្ទះ​នៅ គម្រោង​ថ្មី ដឹស្ដា មុនីរ៉ាហ៍ ប៉េង ហួត ផ្លូវជាតិ​លេខ​ 6A មាន​បញ្ចុះ​តម្លៃ​ពិសេស!!!

ព័ត៌មាន
ដោយ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង និង​ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់​អតិថិជន បុរី ប៉េង ហួត នៅ​បន្ត​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ ៣% និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ