ដំណាំស្វាយចន្ទី

សមាគមស្វាយចន្ទីរំពឹងផលិតគ្រាប់ស្វាយចន្ទីបានរហូតដល់៩០ម៉ឺនតោន នៅឆ្នាំនេះ ទោះត្រូវប្រឈមនឹងបញ្ហាអាកាសធាតុ


សមាគមស្វាយចន្ទីកម្ពុជា បានព្យាករថា ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជា សម្រាប់ឆ្នាំ២០២៥នេះ នឹងអាចទទួលបានក្នុងរង្វង់ចន្លោះពី៧០-៩០ម៉ឺនតោន ប្រសិនបើអាកាសធាតុអំណោយផល។ ទន្ទឹមនេះ សមាគមក៏បានវាយតម្លៃដែរថា ហានិភ័យបង្ករឡើងពីបញ្ហាអាកាសធាតុអាចមានសម្រាប់ដំណាំស្វាយចន្ទីនារដូវកាលប្រមូលផលនៅក្នុងឆ្នាំនេះ ដូច្នេះប្រសិនបើគ្មានវិធានការទប់ស្តាត់ឱ្យបានទាន់ពេលវេលាទេនោះ ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជានៅឆ្នាំនេះ អាចនឹងធ្លាក់ចុះប្រមាណ១០% ទៅ ៣០%។
ដំណាំស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថា ការផលិតគ្រាប់ស្វាយចន្ទីរបស់កម្ពុជានឹងអាចសម្រេចបានចន្លោះពី៧០ទៅ៩០ម៉ឺនតោន នៅឆ្នាំ២០២៥ នេះ ពោលគឺមិនសូវខុសគ្នាពីទិន្នផលនៅឆ្នាំ២០២៤នោះទេ។ ការព្យាករបែបនេះ ធ្វើឡើងក្រោយលោកបារម្ភពីបញ្ហាអាកាសធាតុធ្វើឱ្យប៉ះពាល់ដល់ការបង្កើនបង្កើនផលគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ។ បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមនៅរដូវប្រាំងឆ្នាំនេះអាចនឹងមានភ្លៀងធ្លាក់បន្តអូសបន្លាយយូរ ហើយប្រសិនបើវាធ្លាក់ចំពេលស្វាយចន្ទីកំពុងចេញផ្កា ឬផ្លៃ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ក្នុងកម្រិតណាមួយ ។ ទន្ទឹមនឹងនេះ ប្រធានសមាគមរូបនេះជឿជាក់ថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះអាចនឹងធ្លាក់ចុះចន្លោះពី១០ទៅ៣០% ប្រសិនបើកសិករចាត់វិធានការមិនបានទាន់ពេលវេលា។

តែយ៉ាងណាបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកជំនាញផ្នែកដាំដុះស្វាយចន្ទី នៅពេលមានភ្លៀងធ្លាក់ច្រើននៅរដូវប្រាំង វាអាចជះផលល្អសម្រាប់ដំណាំស្វាយចន្ទីទៅវិញទេ ពិសេសសម្រាប់ប្រភេទពូជ M23 តែម្តង។ ការអះអាងបែបនេះរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ក៏ដោយដោយសារដំណាំស្វាយចន្ទីប្រភេទ M23 អាចចេញផ្កាបានរហូតដល់២ទៅ៣ដងឯណោះ ហើយនៅពេលមានភ្លៀងធ្លាក់ វានឹងអាកាសធាតុនឹងចុះត្រជាក់ ដែលនឹងកាន់តែផ្តល់ផលល្អសម្រាប់ដំណាំស្វាយចន្ទី។

សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានជាង៨៥ម៉ឺនតោនមានការកើនឡើង២៦% បើធៀបនឹងឆ្នាំ២០២៣ ដោយបាននាំចេញទៅទីផ្សារអន្តរជាតិប្រមាណជាង៨១ម៉ឺនតោន ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជាង៧៩ម៉ឺនតោន ដោយគិតជាទឹកប្រាក់មានប្រមាណជាង១ពាន់១រយលានដុល្លារ កើនឡើង៣១%៕




អត្ថបទបន្ទាប់


កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរួមសម្រាប់ជុំទី១១។ កម្មវិធីនេះជា ការឆ្លើយតបជាយុទ្ធសាស្រ្ដក្នុងការគាំទ្រធុរកិច្ចថ្មី…

អ្នកឧកញ៉ា ម៉ុង ឬទ្ធី គ្រោងបោះទុន១០លានដុល្លារបង្កើតរោងចក្រផលិតជី ដើម្បីរួមចំណែកជួយផ្តល់ជីតម្លៃសមរម្យដល់កសិករ

រោងចក្រផលិតជីកសិកម្មដ៏ធំមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាបរទេសអាចនឹងផុសត្រដែតឡើងនៅលើទឹកដីក្នុងតំបន់កសិកម្ម និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន ម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ