អាជីវកម្មកាស៊ីណូនៅតាមព្រំដែន មានក្ដីសង្ឃឹមឡើងវិញ

អាជីវកម្មកាស៊ីណូនៅតាមព្រំដែន មានក្ដីសង្ឃឹមឡើងវិញ ក្រោយព្រំដែនជាមួយប្រទេសជិតខាងបើកឲ្យពលរដ្ឋធ្វើដំណើរឡើងវិញ


យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះកម្ពុជា និងថៃបានឯកភាពគ្នាបន្ធូរបន្ថយវិធានការកូវីដ-១៩ និងបើកច្រកព្រំដែនអន្តរជាតិឲ្យប្រជាពលរដ្ឋរវាងប្រទេសទាំងពីរអាចធ្វើដំណើរចេញចូលជាបន្តបន្ទាប់។ ការបន្ធូរបន្ថ យលើការចេញចូលនេះកំពុងផ្តល់ក្តីសង្ឃឹមឡើងវិញដល់អ្នករកស៊ីក្នុងវិស័យកាស៊ីណូនៅក្បែរព្រំដែនរវាងប្រទេសទាំងពីរ ដែលបានផ្អាកអាជីវកម្មអស់រយៈពេលជាច្រើនខែ ដោយសារបញ្ហាការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
កាស៊ីណូនៅវៀតណាមស្នើរដ្ឋបើកឲ្យពលរដ្ឋក្នុងស្រុកចូលលេងល្បែងក្រោយស្ងាត់ភ្ញៀវបរទេសចូលលេង
ដោយ

ឯកឧត្តម រស់ ភិរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់ថា កាស៊ីណូមួយចំនួននៅតាមព្រំដែនកម្ពុជា-ថៃ នឹងចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ក្រោយមានការបន្ធូរបន្ថយលើការធ្វើដំណើរចេញរបស់ប្រជាពលរដ្ឋរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នមានកាស៊ីណូចំនួន៨០ហើយ បានដាក់ពាក្យស្នើសុំបន្តប្រតិបត្តិការរបស់ខ្លួន។

ការបន្ធូរបន្ថយវិធានការកូវីដ-១៩ និងការបើកច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលឡើងជាបន្តបន្ទាប់កន្លងមកនេះ កំពុងផ្តល់ក្តីសង្ឃឹមរស់ឡើងវិញដល់អ្នករកស៊ីក្នុងវិស័យកាស៊ីណូ នៅក្បែរព្រំដែន ដែលបានបិទទ្វារផ្អាកអាជីវកម្មអស់រយៈជាច្រើនខែ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ហើយវាក៏ផ្នែកមួយក្នុងការផ្តល់ក្តីសង្ឃឹមដល់បុគ្គលិក ដែលបម្រើការងារក្នុងវិស័យកាស៊ីណូ ដែលបានបាត់បង់ការងារធ្វើក្នុងអំឡុងវិបត្តិកូវីដ-១៩ ផងដែរ។

ឯកឧត្តម រស់ ភិរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញក្តីរំពឹងថា នឹងមានកាស៊ីណូមួយចំនួននៅតាមព្រំដែនកម្ពុជា-ថៃរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ ក្រោយមានការបើកច្រកព្រំដែននិងបន្ធូរបន្ថយលើវិធានការកូវីដ-១៩សម្រាប់ការធ្វើដំណើរចេញចូលរវាងប្រជាជននៃប្រទេសទាំងពីរ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ កន្លងមកនៅតាមព្រំដែនកម្ពុជា-ថៃ មានកាស៊ីណូធំៗនៅក្បែរព្រំដែនចំនួ ន៧ និងកាស៊ីណូតូចៗមួយចំនួនទៀត។

បើតាមការគូសបញ្ជាក់របស់ ឯកឧត្តម រស់ ភិរុណ តួលេខកាស៊ីណូនៅទូទាំងប្រទេសកាលពីឆ្នាំ២០២១ កន្លងទៅមានចំនួន១២៣កាស៊ីណូ ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន៨០ហើយបានដាក់ស្នើសុំអាជ្ញាបណ្ណ ដើម្បីបន្តអាជីវ កម្ម។ តែមកទល់ពេលនេះក្រសួងមិនទាន់ចេញអាជ្ញាបណ្ណឲ្យកាស៊ីណូទាំងនេះនោះទេ ដោយសារក្រសួងត្រូវការពិនិត្យ និងវាយតម្លៃឲ្យបានល្អិតល្អន់លើកាស៊ីណូទាំងនេះ។ ត្រង់ចំណុចនេះ ឯកឧត្តម អះអាងថា មិនមែនរាល់កាស៊ីណូដែលដាក់ពាក្យស្នើអាជ្ញាបណ្ណទាំងនោះ សុទ្ធទទួលបានការអនុញ្ញាតនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រោយពិភពលោករួមទាំងកម្ពុជា ទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ អាជីវកម្មក្នុងវិស័យកាស៊ីណូបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយកាស៊ីណូជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ និងផ្អាកដំណើរការជាបណ្តោះអាសន្នជាបន្តបន្ទាប់។ កត្តានេះ បានធ្វើឲ្យការប្រមូលចំណូលពីវិស័យនេះរបស់ រដ្ឋ មានការធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្តែងកាលពីឆ្នាំ២០២១ កន្លងទៅ រដ្ឋទទួលបានចំណូលពីវិស័យនេះ តែជាង៩លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះនៅឆ្នាំនេះ រដ្ឋ បានដាក់គោលដៅប្រមូលចំណូលពីវិស័យនេះ ឲ្យបានគ្រប់ផែនការ៣៥លានដុល្លារ បន្ទាប់ពីទម្លាក់២៥% នៃផែនការប្រមូលចំណូលក្នុងវិស័យនេះ៕

None



អត្ថបទបន្ទាប់


ស្រីលង្ការកបាននាយករដ្ឋមន្រ្តីថ្មីហើយ ប៉ុន្ដែហាក់មិនសូវពេញចិត្តពីពលរដ្ឋ

ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa រកបាននាយករដ្ឋមន្ត្រីថ្មីហើយ បន្ទាប់ពី បងប្រុសរបស់លោក គឺលោក ម៉ាហ៊ីនដា លាលែងចេញពីតំណែងនេះក…

តើកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក សម្រេចបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗ បានចេញសេចក្តីប្រព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារ និងការចូលរួមកិច្ចប្រជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ