រោងចក្រ​ផលិត​ស្រាបៀរ

CDC អនុម័តគម្រោងរោងចក្រស្រាបៀរថ្មីមួយទៀតហើយ តម្លៃ ៨៧ លានដុល្លារ


នៅថ្ងៃទី ១០ ខែមិថុនា ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានផ្សព្វផ្សាយអំពីការអនុម័តគម្រោងរោងចក្រផលិតស្រាបៀរថ្មីមួយទៀតហើយ ដោយមានតម្លៃវិនិយោគប្រមាណ ៨៧ លានដុល្លារអាមេរិក ខណៈដែលកាលពីដើមខែមេសាកន្លងទៅនេះ CDC ក៏ទើបតែអនុម័តនូវគម្រោងរោងចក្រស្រាបៀរ និងភេសជ្ជៈចំនួន១ ផងដែរ ដែលមានតម្លៃ ១៦០លានដុល្លារអាមេរិក។
រូបតំណាង
ដោយ

គិតនៅត្រឹម​ពាក់កណ្ដាល​ឆ្នាំ២០២០នេះ មាន​គម្រោង​រោងចក្រ​ផលិតស្រាបៀរថ្មី​ចំនួន ២ហើយ ត្រូវបាន​ CDC អនុម័ត​ ដោយ​ក្នុងនោះ គម្រោង​រោងចក្រ​ដែលទើបអនុម័ត​ថ្មីចុងក្រោយនេះ គឺជារបស់​ក្រុមហ៊ុន VATTANAC BREWERY CO., LTD។  បើតាម CDC គម្រោងរោងចក្រ​ស្រាបៀរថ្មី​មួយនេះ មានទីតាំង​វិនិយោគ​ស្ថិត​នៅភូមិ​របោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុន​វិនិយោគ​ចំនួន ៨៧លាន​ដុល្លារអាមេរិក និងអាចបង្កើត​ការងារ​បាន​ចំនួន ៨៩៩កន្លែង។

សូមបញ្ជាក់ថា កាលពីដើមខែ​មេសា CDC ក៏បាន​អនុម័ត​គម្រោង​រោងចក្រ​ស្រាបៀរ​ និងភេសជ្ជៈ​ចំនួន​១ ផងដែរ ដោយមានតម្លៃ ១៦០ លាន​ដុល្លារអាមេរិក។ គម្រោងបង្កើត​រោងចក្រ​ស្រាបៀរ និងភេសជ្ជៈនេះ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ក្រុមហ៊ុន HANUMAN BEVERAGES CO., LTD ដោយគម្រោងនេះ មានទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងអាចបង្កើតការងារបានចំនួន ១.៥៤៥កន្លែង។

គួរបញ្ជាក់ថា ស្របពេលដែល គម្រោង​រោងចក្រ​ស្រាបៀរ​ថ្មីៗ ត្រូវបាន​អនុម័ត បើក្រឡេកមកមើល​រោងចក្រ​ស្រាបៀរ​ដែល​កំពុង​មានប្រតិបត្តិការ​ផលិត​នោះ ក៏មិននៅស្ងៀមដែរ គឺនៅតែបន្ដ​ពង្រីកការវិនិយោគ​លើ​អាជីវកម្ម​របស់ខ្លួន​បន្ថែម។ តួយ៉ាង ក្រុមហ៊ុន​រោងចក្រផលិត​ស្រាបៀរ​កម្ពុជា បាន​អះអាងថា ខ្លួន​បានចំណាយ​ទុន​វិនិយោគ​បន្ថែម​រាប់រយ​លាន​ដុល្លារនៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ដើម្បី​ពង្រីក​សមត្ថភាព​អាជីវកម្ម​របស់ខ្លួន។

លោក សាមសុន វ៉ុង (Samson Wong) នាយកគ្រប់គ្រង​ក្រុមហ៊ុន Cambodia Brewery Limited បានបញ្ជាក់​នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នាពេល​ថ្មីៗនេះថា​ បច្ចុប្បន្ន ក្រុមហ៊ុនផលិត​ស្រាបៀរ​មួយនេះ មានបុគ្គលិកជាង ៧០០នាក់ កំពុងបំរើ​ការងារ និងបានបំពេញ​ជាក្រុមហ៊ុន​ឯកជនដ៏ធំ ក្នុងការផលិត​ស្រាបៀរ និងភេសជ្ជៈ។ លោក សាម សុន វ៉ុង បន្ថែមថា នៅ​២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន​បានចំណាយទុន​ជាង ២៣០លាន​ដុល្លារ​បន្ថែមទៀត ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​អាជីវកម្ម​របស់ខ្លួន។

ឯកឧត្តម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុន ផលិតស្រាបៀរនេះ។ ឯកឧត្តម​បន្ថែមថា ការចូលរួមរបស់វិស័យឯកជន​ពិតជាសំខាន់ណាស់ ហើយការដែល​មាន​ក្រុមហ៊ុនអន្តរជាតិ​មានវត្តមាន​នៅកម្ពុជា វានឹង​នាំ​មកនូវស្តង់ដា គុណភាព ស្តង់ដាគ្រប់គ្រង​ធនធាន​មនុស្ស និងបណ្តុះបណ្តាល​ជំនាញ​សម្រាប់​ប្រជាជន​កម្ពុជា ពិសេសបាន​ចូលរួមបង់ពន្ធ​រហូតដល់ទៅ​ជាង ៤០០​លាន​ដុល្លារក្នុង​១ឆ្នាំៗ៕

None



អត្ថបទបន្ទាប់


អភិបាលខេត្តអះអាងថា ខេត្តព្រះសីហនុនឹងកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន

អភិបាលខេត្តព្រះសីហនុ បានអះអាងថា ខេត្តព្រះសីហនុ នឹងកាន់តែមានភាពទាក់ទាញកាន់តែខ្លាំងថែមទៀតសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ កាន់តែទាក់ទា…

ជ្រូក​ឡើងថ្លៃ ធ្វើ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​វៀតណាម កំពុង​មាន​ប្រាក់​ចំណេញ​កាក់កប​ខ្លាំង

មានកសិដ្ឋានចិញ្ចឹមជ្រូកនៅវៀតណាម ជាច្រើន សុទ្ធតែអះអាងថា ពួកគេកំពុងរកស៊ីកាក់កប ដោយមានការចំណេញប្រាក់ច្រើនជាងការរំពឹងទុក ស្របពេលដែល តម្លៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ