ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន២៥ជាមួយទុនជាង២៤៦លានដុល្លារកាលពីខែឧសភា កន្លងទៅ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន២៥គម្រោងជាមួយទុនវិនិយោគសរុបជាង២៤៦លានដុល្លារ នៅក្នុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលនឹងអាចបង្កើតការងារបានប្រមាណ១ម៉ឺន៥ពាន់កន្លែង។ ក្នុងនោះការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជិត៥០% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកបានគ្របដណ្តប់ប្រមាណជាង៣០% នៃទុនវិនិយោគសរុប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដោយ

ជាការកត់សម្គាល់គម្រោងវិនិយោគទំាងអស់ដែល CDC បានអនុម័តក្នុងខែឧសភា កន្លងទៅនេះ ភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម។ យ៉ាងណាមិញ នៅក្នុងចំណោមគម្រោងវិនិយោគទាំងអស់ មានចំនួន១៧ជាគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និងចំនួន៨ជាគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

បើតាមការបញ្ជាក់របស់ CDC គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោក្នុងខែឧសភា មានដូចជាគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីនៅខេត្តកំពង់ឆ្នាំង ដែលមានទុនវិនិយោគជាង៦៥លានដុល្លារ; គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគជាង២៦លានដុល្លារ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក នៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគជាង១៦លានដុល្លារ។ ដោយឡែក សម្រាប់គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោ គឺគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន២៥លានដុល្លារ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


សមាគមធនាគារ ក្រើនរំលឹកឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆ.បោកតាមរយៈសេវាកម្ចីអនឡាញ

សមាគមធនាគារនៅកម្ពុជាបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារផ្តល់«សេវាកម្ចី…

កសិករកំពុងត្រូវប៉ា.ន់ជាមួយទីផ្សារស្វាយចន្ទី ក្រោយតម្លៃហក់ឡើងដល់៨ពាន់រៀលក្នុង១គីឡូក្រាម

គ្រាប់ស្វាយចន្ទីស្ងួតបានហក់ឡើងថ្លៃខ្ពស់រហូតដល់៨ពាន់រៀលក្នុង១គីឡូក្រាម ក្រោយកសិករមួយចំនួនបានហាលស្តុកទុកកាលពីដើមរដូវ ជាហេតុធ្វើឱ្យការនាំចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ