វិស័យឧស្សាហកម្ម

ឧស្សាហកម្មស៊ីម៉ងត៍នៅវៀតណាម កំពុងជួបបញ្ហាការផលិតលើសតម្រូវការ


ឧស្សាហកម្មស៊ីម៉ងត៍នៅប្រទេសវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា កំពុងជួបបញ្ហាការផលិតលើសតម្រូវការ ដែលធ្វើឱ្យឧស្សាហកម្មនេះ មានការប្រកួតប្រជែងដណ្តើមទីផ្សារគ្នាខ្លាំង និងធ្វើឱ្យបាត់បង់ប្រាក់ចំណេញ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លងទៅ ការផលិតស៊ីម៉ងត៍នៅវៀតណាម សម្រេចបានប្រមាណ៩៥លានតោន ក្នុងនោះទីផ្សារក្នុងស្រុកស្រូបទាញបានតែប្រមាណ៦៥លានតោនប៉ុណ្ណោះ។ ទោះបីយ៉ាងណានេះក្តី ប្រទេសក្បែរខាងកម្ពុជា មួយនេះ គ្រោងបង្កើតផលិតកម្មស៊ីម៉ងត៍ឱ្យឈានដល់១២៥លានតោន នៅក្នុងឆ្នាំនេះ។
វិស័យឧស្សាហកម្ម
ដោយ

ក្រសួងសំណង់វៀតណាម បានដាក់សំណើមួយចំនួនទៅកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាក្នុងឧស្សាហកម្មស៊ីម៉ងត៍ ដែលកំពុងជួបបញ្ហាការផលិតលើសមតម្រូវការ ដែលកំពុងធ្វើឲ្យមានការខាតបង់យ៉ាងច្រើនដល់វិស័យនេះ។ តែយ៉ាងណាសំណើទាំងនេះមិនទាន់ត្រូវបានអនុម័ត ឬដាក់បញ្ចូលទៅក្នុងច្បាប់នៅឡើយដោយទុកឱ្យឧស្សាហកម្មនេះបន្តប្រឈមនឹងបញ្ហាប្រឈមដដែលៗរហូតមកដល់ពេលនេះ។

គិតត្រឹមឆ្នាំ២០២៤ វៀតណាមមានរោងចក្រផលិតកម្មស៊ីម៉ងត៍សរុបចំនួន៩២កន្លែង ដែលអាចមានសមត្ថភាពផលិតស៊ីម៉ងត៍បានរហូតដល់១២២លានតោន ក្នុង១ឆ្នាំ ប៉ុន្តែកាលពីឆ្នាំ២០២៤ រោងចក្រទាំងនេះផលិតស៊ីម៉ងត៍បានប្រមាណ៩៥លានតោនប៉ុណ្ណោះ ក្នុងនោះទីផ្សារក្នុងស្រុកស្រូបទាញបានប្រមាណជាង៦៥លានតោន និងនាំចេញជិត៣០លានតោន។

មកដល់ពេលនេះ រោងចក្រផលិតស៊ីម៉ងត៍នៅវៀតណាម ទើបអាចផលិតបាន៧៧% ប៉ុណ្ណោះ នៃសមត្ថភាពផលិតសរុបរបស់ខ្លួន ស្របពេលវៀតណាមបានកំណត់ក្នុងផែនការជំរុញផលិតកម្មស៊ីម៉ងត៍ឱ្យឈានដល់១២៥លានតោន នៅក្នុងឆ្នាំ២០២៥ និង១៥០លានតោន នៅត្រឹមឆ្នាំ២០៣០៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការនាំចូលរថយន្តធំៗផលិតដោយអាម៉េរិករបស់ចិន ធ្លាក់ចុះ៧០% ខណៈការនាំចូលប្រេង ឧស្ម័ន កប្បាស និងទំនិញផ្សេងៗក៏ធ្លាក់ចុះខ្លាំងផងដែរ

ការនាំចូលរថយន្តធំៗផលិតដោយសហរដ្ឋអាម៉េរិក របស់មហាយក្សចិន បានធ្លាក់ចុះរហូតដល់ទៅ៧០% ខណៈការនាំចូលទំនិញអាម៉េរិកសំខាន់ៗផ្សេងទៀតដូចជាប្រេង…

ឥណ្ឌានឹងលុបចោលកម្មវិធីឧបត្ថម្ភធនតម្លៃ២៣ពាន់លានដុល្លារ ក្រោយរងការខកចិត្ត

មន្ត្រី៤នាក់ដែលដឹងពីបញ្ហានេះបាននិយាយថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសម្រេចចិត្តលុបចោលកម្មវិធីឧបត្ថម្ភធនដែលមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ