បច្ចុប្បន្នភាព វិស័យ​ធនាគារ និងហិរញ្ញវត្ថុកម្ពុជា

ឆមាសទី១ ឆ្នាំ ២០១៩នេះ តើវិស័យធនាគារ និង​ហិរញ្ញវត្ថុកម្ពុជា ល្អ ឬអាក្រក់?


នៅក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៩ កន្លងមកនេះ វិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរីកចម្រើនជាមួយនឹងភាពរឹងមាំ ដោយសារតែគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសុខភាពល្អ ហើយហានិភ័យនានាត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។ នេះបើតាមការអះអាងពីអ្នកជំនាញជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា។
កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​លើក​កម្ពស់​ការចាយ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ។
ដោយ

លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេស​ធនាគារជាតិ​នៃកម្ពុជា​បានបញ្ជាក់ថា ដើម្បីរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឱ្យបានរឹងមាំ ធនាគារជាតិ​នៃកម្ពុជា​ប្តេជ្ញាបន្ត​ពង្រឹងការ​ត្រួតពិនិត្យ​ផ្អែកលើ​ហានិភ័យ និងទស្សនៈ​អនាគត ការដាក់ចេញ​នូវវិធានការ​ម៉ាក្រូ និងមីក្រូ​ប្រុងប្រយ័ត្ន កិច្ចការពារ​អតិថិជន និងការយល់ដឹង​ផ្នែកហិរញ្ញវត្ថុ​របស់​សាធារណជន។

ទន្ទឹមនឹការបន្ត​ពង្រឹងជំនឿ​ទុកចិត្ត និងអភិវឌ្ឍ​ប្រព័ន្ធធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព ភាពរឹងមាំ និងភាព​ប្រកួតប្រជែង​នេះដែរ ធនាគារជាតិនៃកម្ពុជា​ក៏បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្ន​ចំពោះគ្រឹះស្ថាន​ផ្តល់ប្រាក់​កម្ចី​ភ្នំពេញ ដែលបច្ចុប្បន្ន គ្រឹះស្ថាន​នេះបាន​កំពុងប្រតិបត្តិការ​ផ្តល់ប្រាក់កម្ចី​តាមប្រព័ន្ធ​អ៊ីនធើណែត ដោយគ្មាន​អាជ្ញាបណ្ណ ឬច្បាប់​អនុញ្ញាត​ពីធនាគារជាតិ​នោះឡើយ។

បើតាមរបាយការណ៍​ធនាគារជាតិ​នៃកម្ពុជា​បានបញ្ជាក់ថា ប្រាក់បញ្ញើ​របស់​អតិថិជន​បានកើន​ឡើង​ប្រមាណ ១០០ ទ្រីលានរៀល ឬស្មើនឹង​ប្រមាណ​ជាង ២៤.៥០០ ​លានដុល្លារ និងប្រាក់​កម្ចីបាន​កើនឡើង​ជាង ១១២ ទ្រីលាន​រៀល ស្មើនឹងប្រមាណប្រមាណជាង ២៧ ពាន់​លាន​ដុល្លារ​អាមេរិក។

បើគិតពីគណនីប្រាក់​បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ​បានកើនដល់ ៦,៨ លាន​គណនី និងអ្នកខ្ចីកើន​ជាង ២,៧លាន​គណនី។ ទ្រព្យសកម្មរបស់​ធនាគារ និងហិរញ្ញវត្ថុ​គិតមកដល់​បច្ចុប្បន្ន​មានការកើន​ឡើង​ប្រមាណ ៤៥ពាន់​លានដុល្លារ។

បច្ចុប្បន្ន​ធនាគារពាណិជ្ជ​ចំនួន ៤៤ ធនាគារ​ឯកទេស១៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើ​ឯកជនមានចំនួន​ ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ចំនួន ៧៤ គ្រឹះស្ថាន​ឥណទាន​ជនបទចំនួន ២៥១ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុចំនួន ១៥ គ្រឹះស្ថានផ្តល់​សេវា​ទូទាត់ចំនួន ១៦ ការិយាល័យ​តំណាង​ធនាគារ​បរទេសចំនួន ៥ និងអាជីវកម្ម​ប្តូរប្រាក់ចំនួន ២.៧៩៩។

របាយការណ៍ប្រចាំ​ឆមាសទី១ ឆ្នាំ២០១៩ របស់​ធនាគារជាតិ​បង្ហាញទៀត​ថា ទ្រព្យសកម្ម​របស់វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​បានកើនឡើង​ជាង ១៩ភាគរយ ស្មើនឹង ១៦៦ភាគរយ នៃផលទុន​ជាតិសរុប ខណៈឥណទាន​ស្មើនឹង១០៣ភាគរយ និងប្រាក់បញ្ញើ ៩២ភាគរយ។ បើក្រឡេក​មើលពីគុណភាព​នៃសំពៀត​ឥណទាន​វិញបាន​បន្តស្ថិត​ក្នុងស្ថានភាព​ល្អ ដោយអនុបាត​ឥណទាន​មិនដំណើរការ​មានកម្រិត ២,៣ភាគរយ​សម្រាប់គ្រឹះស្ថាន​ធនាគារ និង ១,១ សម្រាប់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ សម្រេចបានជាង ២ពាន់លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មតាមព្រំដែនរវាង ប្រទេសកម្ពុជា និងប្រទេសថៃ គឺសម្រេចបានប្រមាណ ៨០ពាន់លានបាត ស្មើនឹងប្រមាណ ២,…

មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីមួយ នឹងបើកដំណើរការនៅកម្ពុជា ដើម្បីជំរុញដល់សេដ្ឋកិច្ចឌីជីថល

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុក និងជំរុញយ៉ាងខ្លាំង ក្នុងការកសាងនូវវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ដោយតម្រង់ឆ្ពោះទៅរកសេដ្ឋកិច្ចបែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ